ផ្លេតហ្វមផ្ញើសាររបស់ Telegram គឺមានមុខងារពិសេសជាងផ្លេតហ្វមផ្ញើសារដ៏ទៃមួយចំនួនទៀត ដោយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ ជាពិសេសអាចឱ្យយើងទាញយកទិន្នន័យចាស់ៗ ដែលយើងធ្លាប់បានផ្ញើសារមិនថានៅក្នុងក្រុមឬក៏ជាមួយនរណាម្នាក់នោះទេ។
ថ្ងៃនេះចាបខៀវ Technology Cambodia និងនាំអ្នកទាំងអស់គ្នាទៅដឹងពីរបៀបក្នុងការចូលទៅទាញយកទិន្នន័យសាររបស់យើងដែលបានផ្ញើរទាំងអស់ក្នុង Telegram ដើម្បីការពារពេលដែលច្រឡំលុបចោលឬក៏មានបញ្ហាណាមួយ។ ហើយខាងក្រោមនេះគឺជារបៀបប្រើប្រាស់ទៅតាមដំណាក់កាល។
- ត្រូវចូលទៅកាន់ Telegram ដែលមានក្នុងកុំព្យូទ័រ
- ចុចលើ Chat ណាមួយដែលចង់ទាញយក ហើយចុចលើសញ្ញាចុចបីខាងលើ
- បន្ទាប់មកចុចលើពាក្យ Export Chat History
- នោះវានឹងចេញជម្រើសឱ្យយើងរើសថាចង់ទាញយកមួយណា បន្ទាប់ពីរើសហើយចុចលើពាក្យ Export ជាការស្រេច។
ទាញយកទាំងអស់(គ្រប់ Chat ដែលមានក្នុង Telegram)
- ចូលទៅកាន់ Setting ក្នុង Telegram
- ចុចលើពាក្យ Advanced
- បន្ទាប់មកអូសឡើងលើឱ្យអស់រួចចុចលើពាក្យ Export Telegram Data
- នោះវានឹងឱ្យជម្រើសនៃប្រភេទសារដែលយើងចង់ទាញយកដូចខាងលើដែរ
- ចុងក្រោយគ្រាន់តែចុចលើពាក្យ Export ជាការស្រេច។
អត្ថបទដោយ៖ រិន មករា