ការប្រមូលពន្ធបន្ថែមរបស់ EU ទៅលើ EV ចិនមានឥទ្ធិពលសំខាន់លើការលក់របស់ក្រុមហ៊ុនចិនមួយចំនួន
Lee Then
JANUARY 10 2025
យានយន្ត
73 views
3 mins read

តើឡានចិននាំចូលតែស្រុកខ្មែរឬនាំចូលតែទ្វីបអាស៊ីអាគ្នេយ៍ឬយ៉ាងណាជាការពិតសម្រាប់រថយន្តអគ្គិសនី (EV) របស់ប្រទេសចិនគឺនាំចូលគ្រប់ទ្វីបតែម្តងមិនថាអាមេរិកឬក៏អាឡឺម៉ង់ទេហើយបងប្អូនយើងមួយចំនួនក៏នៅមិនទាន់មានទំនុកចិត្តទៅលើឡានចិននៅឡើយទេតែងតែយល់ថាឡានចិនមិនទាន់ល្អតែបើតាមការលក់នៅស្រុកយើងខាងអ្នកលក់តែងតែប្រាប់ថាវាជា វើសិនគ្លូរបល (Version Glogal) មានន័យថាសម្រាក់ការលក់រថយន្តអគ្គិសនីរបស់ប្រទេសចិនគឺបើយកទៅអាមេរិចឬយកទៅអាឡឺម៉ង់ វើសិន (Version) យ៉ាងណាគឺយកមកស្រុកយើង វើសិន (Version ) យ៉ាងនោះដែរ។
ហើយនេះក៏ជាការចុះបញ្ជីរថយន្តអគ្គិសនី (EV)នៅអាឡឺម៉ង់
ក្នុងឆ្នាំ 2024 កន្លងទៅ ការចុះបញ្ជីរថយន្តអគ្គិសនី (EV) សរុប 43,903 គ្រឿងត្រូវបានចុះបញ្ជីនៅអាឡឺម៉ង់ បើយោងតាមទិន្នន័យពី China EV DataTracker

C Hina Ev Germany.jpg

ស្ថិតិការលក់ម៉ាកយីហោរបស់ប្រទេស​ចិន

  • MG (SAIC): ចុះបញ្ជី 20,977 គ្រឿង កើនឡើង 20.5% បើប្រៀបនឹងឆ្នាំ 2023។
  • Smart (Geely): ចុះបញ្ជី 12,463 គ្រឿង កើនឡើង 60.7% បើប្រៀបនឹងឆ្នាំ 2023។
  • Great Wall Motor (Ora): ចុះបញ្ជី 3,002 គ្រឿង ចុះ 33.1% បើប្រៀបនឹងឆ្នាំ 2023។
  • BYD: ចុះបញ្ជី 2,891 គ្រឿង ចុះ 30.2% បើប្រៀបនឹងឆ្នាំ 2023។
  • Polestar (Geely): ចុះបញ្ជី 3,181 គ្រឿង ចុះ 39.4% បើប្រៀបនឹងឆ្នាំ 2023។
  • Nio: ចុះបញ្ជី 398 គ្រឿង ចុះ 68.5% បើប្រៀបនឹង 1,263 គ្រឿងក្នុងឆ្នាំ 2023។
  • Lotus: ចុះបញ្ជី 365 គ្រឿង កើនឡើង 34.2% បើប្រៀបនឹងឆ្នាំ 2023។
  • Xpeng: ចុះបញ្ជី 362 គ្រឿង (ទើបចូលទីផ្សារអាឡឺម៉ង់ក្នុងឆ្នាំ 2024 ខាងមុខនេះ)។

    Image 40.png
  • ការចុះបញ្ជីរថយន្តនៅអាឡឺម៉ង់

    • ការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធ (BEV) ចុះ 27.4% ទៅ 380,000 គ្រឿង ដែលតំណាងឲ្យ 13.5% នៃទីផ្សាររថយន្តសរុប។
    • ការចុះបញ្ជីរថយន្ត Plug-in Hybrid (PHEV) កើនឡើង 9.2% ដល់ 191,905 គ្រឿង ដែលតំណាងឲ្យ 6.8% នៃទីផ្សាររថយន្តសរុប។
    • ការចុះបញ្ជីរថយន្តសរុប នៅអាឡឺម៉ង់បានចុះ 1% ដល់ 2.8 លានគ្រឿង។

    ពន្ធ EU ដែលមានផលប៉ះពាល់ដល់រថយន្ត EV របស់ប្រទេសចិន

    • SAIC (MG): ត្រូវបង់ពន្ធបន្ថែម 37.6% (សរុប 45.3%)។
    • Geely (Polestar និង Smart): ត្រូវបង់ពន្ធបន្ថែម 18.8% (សរុប 28.8%)។
    • BYD: ត្រូវបង់ពន្ធបន្ថែម 17% (សរុប 27%)។
    • Nio និង Xpeng: ត្រូវបង់ពន្ធបន្ថែម 20.7% (សរុប 30.7%)។

    ការលក់នៅខែធ្នូ 2024

    • MG: ចុះបញ្ជី 1,854 គ្រឿង កើនឡើង 93.7% បើប្រៀបនឹងខែវិច្ឆិកា។
    • Smart: ចុះបញ្ជី 572 គ្រឿង ចុះ 25.5% បើប្រៀបនឹងខែវិច្ឆិកា។
    • Great Wall Motor (Ora): ចុះបញ្ជី 439 គ្រឿង កើនឡើង 125.1% បើប្រៀបនឹងខែវិច្ឆិកា។
    • BYD: ចុះបញ្ជី 323 គ្រឿង ចុះ 25.1% បើប្រៀបនឹងខែវិច្ឆិកា។
    • Nio: ចុះបញ្ជី 31 គ្រឿង កើនឡើង 6.9% បើប្រៀបនឹងខែវិច្ឆិកា។
    • Polestar: ចុះបញ្ជី 328 គ្រឿង កើនឡើង 57.7% បើប្រៀបនឹងខែវិច្ឆិកា។
    • Lotus: ចុះបញ្ជី 41 គ្រឿង កើនឡើង 7.9% បើប្រៀបនឹងខែវិច្ឆិកា។
    • Xpeng: ចុះបញ្ជី 99 គ្រឿង កើនឡើង 22.2% បើប្រៀបនឹងខែវិច្ឆិកា។

      Image 36.png

    ការវិភាគ និងផលប៉ះពាល់

    ការប្រមូលពន្ធបន្ថែមរបស់ EU ទៅលើ EV ចិនមានឥទ្ធិពលសំខាន់លើការលក់របស់ក្រុមហ៊ុនចិនមួយចំនួន ដូចជា Nio, BYD និង Polestar។ យ៉ាងណាក្តី MG និង Smart បានបង្ហាញលទ្ធផលដ៏ល្អដោយសារការប្រកួតប្រជែងតម្លៃ និងការទាញសំរឹទ្ធពីការរចនាម៉ូតថ្មី។

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia