កំពុងផ្ទុះលើបណ្តាញសង្គម! បុរសម្នាក់អះអាងពីក្រោយរឿង 'សត្វភេនឃ្វីនវង្វេងហ្វូងឡើងភ្នំទឹកកក' ពិតឬប្រឌិត ខណៈនេះជាមូលហេតុ
Khunna - ឃុនណា
JANUARY 25 2026
គន្លឹះល្អៗ
114 views
1 min read

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វីដេអូឃ្លីបដ៏គួរឱ្យខ្លោចចិត្តមួយដែលបង្ហាញពីសត្វភេនឃ្វីន (Penguin) មួយក្បាល ហាក់ដូចជាកំពុងដើរដាច់ហ្វូងឆ្ពោះទៅកាន់កំពូលភ្នំទឹកកកដ៏ខ្ពស់ កំពុងត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម Facebook និង TikTok

Photo 2026 01 25 11 34 17

តើវាជាសាច់រឿងពិត ឬជាការប្រឌិត?

យោងតាមការបកស្រាយពីអ្នកដឹកនាំរឿងនៅក្នុងខ្សែភាពយន្តឯកសារដើមដែលជាប្រភពនៃវីដេអូនេះ បុរសដែលជាអ្នកបង្ហាញ និងពន្យល់នៅពីក្រោយសាច់ររឿងមួយនេះទៅកាន់ពិភពលោក គឺលោក Werner Herzog បានប្រាប់ឱ្យដឹងថា រូបភាពដែលអ្នកបានឃើញគឺជា "ការពិតពាក់កណ្តាល និងការយល់ច្រឡំពាក់កណ្តាល"។

វីដេអូនេះគឺជាផ្នែកមួយនៃខ្សែភាពយន្តឯកសារដ៏ល្បីល្បាញដែលមានចំណងជើងថា "Encounters at the End of the World" របស់អ្នកដឹកនាំរឿងលោក Werner Herzog តាំងពីឆ្នាំ ២០០៧ មកម្លេះ។ ដូច្នេះ វាគឺជាទិដ្ឋភាពដែលបានថតជាប់ក្នុងធម្មជាតិពិតៗ មិនមែនជាការកាត់តដោយបច្ចេកវិទ្យា AI នោះទេ។ សូមទស្សនាវីដេអូតាមរយៈលីងមួយនេះ https://youtu.be/zWH_9VRWn8Y?si=0ANBpBcHkQTtG0qx

Photo 2026 01 25 11 34 16

មូលហេតុដែលភេនឃ្វីនសម្រេចចិត្តបែកហ្វូងដើរឡើងភ្នំ៖ បុរសខាងលើបានពន្យល់ថា នេះគឺជាបាតុភូតដ៏កម្រ និងគួរឱ្យសោកស្តាយមួយហៅថា "Disoriented Penguin" (ភេនឃ្វីនវង្វេងទិស)។ ពួកវាវង្វេងដោយសារបញ្ហាប្រព័ន្ធប្រសាទ ឬការប៉ះទង្គិចផ្លូវចិត្ត ដែលធ្វើឱ្យវាដើរផ្ទុយពីទិសដៅមហាសមុទ្រ ហើយចុងក្រោយនៃជីវិតរបស់សត្វភេនឃ្វីនមួយក្បាលនោះគឺមិនអាចបន្តជីវិតបានទៀតនោះទេ ដោយបាត់បង់ជីវិតនៅគោលដៅដែលវាបានដើរទៅដល់។

 1622fe443cab35c13ce4fae03ec9b053

មូលហេតុដែលវាកំពុងល្បីខ្លាំងលើបណ្តាញសង្គម គឺដោយសារមនុស្សយកវាមកធ្វើជា "ការប្រៀបធៀបនឹងជីវិត" (Meme/Inspiration)

  • ខ្លះប្រៀបធៀបវាទៅនឹងមនុស្សដែលចង់ដើរតាមក្តីស្រមៃខ្លួនឯង ទោះបីជាអ្នកដទៃមើលឃើញថាជាផ្លូវខុស ឬគ្មានសង្ឃឹម។
  • ខ្លះទៀតមានអារម្មណ៍អាណិតអាសូរ និងមានអារម្មណ៍ថាខ្លួនឯងដូចជាភេនឃ្វីននោះ ដែលកំពុងវង្វេងក្នុងលោកនេះតែម្នាក់ឯង។

Photo 2026 01 25 11 51 02

Photo 2026 01 25 11 51 09

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដែលភេនឃ្វីនដើរទៅរកភ្នំទឹកកកដែលគ្មានអាហារ និងទឹកនោះ គឺជាការពិត ១០០% ដែលត្រូវបានគេកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រនៃខ្សែភាពយន្តឯកសារដែលបន្សល់ទុករហូតមកដល់បច្ចុប្បន្ន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia