ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ជាពានរង្វាន់ថ្នាក់ជាតិផ្នែកឌីជីថល ដែលបង្កើតឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកកម្ពស់នវានុវត្តន៍ឌីជីថល គំនិតច្នៃប្រឌិត សហគ្រិនភាព ការស្រាវជ្រាវ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។

ពានរង្វាន់ឌីជីថលកម្ពុជា ផ្ដល់នូវវេទិកាសម្រាប់ធុរកិច្ចថ្មីឌីជីថល ក្រុមហ៊ុន និងស្ថាប័នឯកជន គ្រឹះស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្ហាញនូវដំណោះស្រាយនានា ដែលរួមចំណែកដល់ការអភិវឌ្ឍឌីជីថលប្រកបដោយចីរភាព។

