កាលពីថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ក្រុមហ៊ុនemart24 Inc. បានប្រកាសពីការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបោះជំហ៊ានរបស់ខ្លួនចូលមក ទីផ្សារប្រទេសកម្ពុជា ក្នុងការបើកហាងទំនិញ emart24។
ស្របគ្នានេះដែរ emart24 Inc., ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shinsegae Group ដែលជាក្រុមហ៊ុននាំមុខគេក្នុងវិស័យ ចែកចាយ និងហាងទំនិញ នៅក្នុងប្រទេសកូរ៉េ។ ចាប់តាំងពីត្រូវបង្កើតឡើង កាលពីរឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន emart24 មានហាងទំនិញលក់រាយ រហូតទៅដល់ជាង ៦០០០។
លើសពីនេះ emart24 បានពង្រីកខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ២០២១ ដោយចាប់ផ្តើមបើកហាងទំនិញរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី ។ ហើយក្នុងរយៈពេលដ៏ខ្លីនេះផងដែរ វាក៏បានពង្រីកទីផ្សារដល់ប្រទេសសឹង្ហបុរី នៅឆ្នាំ២០២២។ ក្រុមហ៊ុនបានផ្តល់ជូនអតិថិជន នូវគុណតម្លៃនៃសេវាកម្ម អមជាមួយនិងភាពឆ្នៃប្រឌិត ដើម្បីផ្លាស់ប្តូររបៀបនៃការរស់នៅបែបសមញ្ញ ទៅកាន់បរិបថថ្មី ដែលបន្ថែមអាហាដែលមានរស់ជាតិឈ្ងុយឆ្ងាញ់នៅក្នុងហាងទំនិញ។
នាពេលបច្ចុប្បន្ន ប្រជាជនក្នុងទីក្រុង កាន់តែមានភាពមមាញឹកក្នុងជីវភាពរស់នៅ។ នេះជាកត្តាមួយ ដែលជំរុញអោយមានតម្រូវការខ្ពស់នៃ ហាងទំនិញរាយនៅប្រទេសកម្ពុជា។ នេះជាឳកាសដ៏ល្អ របស់ emart24 ដែលបានសម្រេចចិត្តចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏រឹងមាំក្នុងស្រុកមួយ ដើម្បីបើក ហាងទំនិញ emart24 ក្នុងាទីផ្សារកម្ពុជា។
ហាងទំនិញ emart24 នឹងរចនាឡើង ធំទូលាយ បរិយកាសល្អ ដើម្បីផ្តល់នូវផាសុខភាព បទពិសោធន៍ល្អៗ ដល់អតិថិជន។ ភាពជោគជ័យរបស់ emart24 នៅកូរ៉េ នឹងធ្វើឲ្យ យីហោរមួយនេះ លេចធ្លោជាងដៃគូប្រកួតប្រជែងដទៃទៀត តាមរយៈការផ្តល់នូវ អាហារសម្រន់បែបកូរ៉េ កាហ្វេ និងផលិតផលម៉ាកផ្តាច់មុខរបស់ emart24។
គួរជម្រាបផងដែរថា emart24 គ្រោងនឹងបើកហាងដំបូងរបស់ខ្លួននៅកម្ពុជា នៅដើមឆ្នាំ២០២៤ ខាងមុខ៕