Elon កើតទុក្ខមិនសុខចិត្ត ពេលឃើញ Wikipedia ខ្ទប់មិនឱ្យមានអ្នកចូលកែអត្ថបទ<វិបត្តិសេដ្ឋកិច្ច>បានដូចមុន
ផែន ផាន់ណា
JULY 31 2022
ឌីជីថល
259 views
1 min read

កាលពីថ្ងៃទី ២៩ ខែកក្កដា នេះ លោក Elon Musk មេធំរបស់ក្រុមហ៊ុន Tesla និង SpaceX បាននិយាយនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោកអំពីគេហទំព័រ Wikipedia ខណៈគេហទំព័រដ៏ល្បីល្បាញមួយនេះ មិនបានអនុញ្ញាតឱ្យចូលកែអត្ថបទមួយ ដែលនិយាយទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច ដូចពេលមុនៗ។

Elon Musk: Billionaire's daughter cuts ties with her father - BBC News

លោក Elon Musk បានបញ្ចេញប្រតិកម្មជាមួយសារខ្លីមួយ ដើម្បីប្រឆាំងទៅនឹងកាសម្រេចចិត្តរបស់ Wikipedia ក្នុងការរឹតបន្តឹងលើការកែសម្រួលអត្ថមួយ ដែលនិយាយអំពីវិបត្តិសេដ្ឋកិច្ច។ ការដែល Wikipedia មិនឱ្យមានការកែប្រែអត្ថបទវិបត្តិសេដ្ឋកិច្ចនៅលើគេហទំព័ររបស់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានជនមិនស្គាល់មុខ ចូលទៅកែប្រែពាក្យពេចន៍មួយចំនួន ធ្វើឱ្យមានការយល់ច្រឡំ និងថែមទាំងបានលុបប្រភពសំខាន់ៗ អស់ជាច្រើនទៀតផង។

Wikipedia Founder Admits His Site Can No Longer Be Trusted, There Are  Vested Interests

ក្រោយឃើញដូច្នេះ Wikipedia បានសម្រេចថាបិទអត្ថបទនេះ មិនឱ្យមានអ្នកណាម្នាក់ ចូលទៅកែប្រែបានទៀតឡើយ។ យ៉ាងណាមិញចំពោះការសម្រេចចិត្តនេះ បានធ្វើឱ្យមនុស្សជាច្រើនរិះគន់ចំៗទៅ Wikipedia។ ក្នុងនោះដែល Elon Musk ក៏បានបោះពាក្យសម្ដីមួយទៅកាន់លោក immy Wales ស្ថាបនិក Wikipedia ពេលនេះគេហទំព័ររបស់លោក កំពុងប្រាស់ចាកវត្ថុបំណងហើយ។

2022 07 31 17 12 22

គូសបញ្ជាក់ថា បញ្ហាវិបត្តិសេដ្ឋកិច្ចនេះ កំពុងក្លាយជាប្រធានបទយ៉ាងក្ដៅគគុកមួយ ដែលមនុស្សទូទាំងសាកលលោកតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ខណៈអតិផរណា ក៏កំពុងកើនឡើងពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ខ្លាំងដូចគ្នា។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia