មិនធម្មតា! លោក Elon Musk ទម្លាយក្បួនសម្ងាត់ ៣​ ដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីពិភពលោក
Khunna - ឃុនណា
APRIL 22 2026
គន្លឹះល្អៗ
6 views
2 mins read

លោក Elon Musk គឺជាមហាសេដ្ឋីលំដាប់ពិភពលោក ដែលល្បីល្បាញខ្លាំងតាមរយៈការប្តេជ្ញាចិត្តខ្ពស់លើការងារ និងការអនុវត្តទម្លាប់គ្រប់គ្រងពេលវេលាដ៏តឹងរ៉ឹងបំផុត។ ទម្លាប់ពិសេសៗទាំងនេះហើយ ដែលអនុញ្ញាតឱ្យលោកអាចដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនក្នុងពេលតែមួយ ប្រកបដោយប្រសិទ្ធភាព។

P1 C A457 Inside M 20170327202735

មកដឹងពីទម្លាប់តូចៗចំនួន ៣ ដែលបានរុញច្រានលោក Elon Musk ឱ្យក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក ខណៈដែលមនុស្សភាគច្រើនតែងតែមើលរំលង៖

១. ការផ្ដោតលើការអាន និងការរៀនសូត្រឥតឈប់ឈរ

តាំងពីកុមារភាព លោក Musk គឺជាអ្នកដែលចូលចិត្តរៀនតាមរយៈការអាន ជាពិសេសសៀវភៅប្រភេទ Science Fiction (ប្រលោមលោកវិទ្យាសាស្ត្រ)។ លោកធ្លាប់បានចំណាយពេលរហូតដល់ ១០ ម៉ោងក្នុងមួយថ្ងៃ ដើម្បីអានសៀវភៅ ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺលោកបានរៀនសរសេរកូដ (Coding) ដោយខ្លួនឯងតាំងពីអាយុ ១២ ឆ្នាំ តាមរយៈការអាននេះឯង។ រហូតមកដល់បច្ចុប្បន្ន ទោះបីជាមានការងារមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏លោកនៅតែរក្សាទម្លាប់អានដើម្បីបង្កើនចំណេះដឹងថ្មីៗជានិច្ច។

1743493223450

២. ការផ្តល់តម្លៃលើដំណេក និងការសម្រាកប្រកបដោយគុណភាព

ទោះបីជាល្បីល្បាញខាងធ្វើការលើសម៉ោងក៏ដោយ ប៉ុន្តែលោក Elon Musk តែងតែព្យាយាមសម្រាកឱ្យបានយ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយយប់។ លោកបានរកឃើញថា ការគេងតិចជាងនេះ មិនបានជួយឱ្យការងារដើរលឿនជាងមុនឡើយ ប៉ុន្តែវាបែរជាធ្វើឱ្យសមត្ថភាពនៃការសម្រេចចិត្ត និងផលិតភាពការងារធ្លាក់ចុះទៅវិញ។ ការសម្រាកបានគ្រប់គ្រាន់ គឺជាគន្លឹះដែលជួយឱ្យខួរក្បាលរបស់លោកមានថាមពល អាចវិភាគបញ្ហាស្មុគស្មាញបានវែងឆ្ងាយ និងមានភាពរហ័សរហួនក្នុងពេលដោះស្រាយការងារធំៗ។

Nm Side Sleep Tnail

៣. ការប្តេជ្ញាចិត្តលើម៉ោងការងារ និងការសម្រាកបែបយុទ្ធសាស្ត្រ

លោក Elon Musk ល្បីល្បាញបំផុតតាមរយៈការធ្វើការយ៉ាងសកម្ម ដែលជួនកាលអាចឡើងដល់ ៨០ ទៅ ១០០ ម៉ោងក្នុងមួយសប្តាហ៍។ លោកមានជំនឿចិត្តថា ការខិតខំប្រឹងប្រែងលើសពីអ្នកដទៃ នឹងជួយឱ្យលោកសម្រេចគោលដៅធំៗក្នុងរយៈពេលខ្លីបំផុត។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីរក្សានិរន្តរភាពនៃកម្លាំងធ្វើការ លោកក៏មិនរំលងការ បញ្ចូលថាមពលឡើងវិញដែរ។ នៅពេលបញ្ចប់បេសកកម្មការងារដ៏តានតឹង លោកតែងតែបែងចែកពេលវេលាសម្រាកឱ្យបានពេញលេញ តាមរយៈសកម្មភាពលម្ហែកាយដូចជា ការដើរលេងកម្សាន្ត ស្ដាប់តន្ត្រី ជិះកង់ ឬការគេងឱ្យបានស្កប់ស្កល់ ដើម្បីត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមថ្មីៗ។

1609685398021

តាំងពីលោកចាំផ្តើមចេញរកចំណូលរហូតមកទន់នឹងបច្ចុប្បន្ននេះអាជីវកម្មសំខាន់ៗរបស់ Elon Musk មាន៖ 

  • Zip2 (បង្កើតនៅឆ្នាំ ១៩៩៥)
  • X.com (បង្កើតនៅឆ្នាំ ១៩៩៩)
  • SpaceX (បង្កើតនៅឆ្នាំ ២០០២)
  • Tesla (ចូលរួមនៅឆ្នាំ ២០០៤)
  • Neuralink (បង្កើតនៅឆ្នាំ ២០១៦)
  • The Boring Company (បង្កើតនៅឆ្នាំ ២០១៦)
  • X Corp. (ពីមុន Twitter)
  • xAI (បង្កើតនៅឆ្នាំ ២០២៣)

Stock Elon Musk Companies 01 Ibd

ជារួមមកវិញទម្លាប់ទាំងនេះរួមផ្សំគ្នានូវការខិតខំធ្វើការខ្លាំង ការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាព ការគិតបែបទស្សនវិជ្ជា និងការហ៊ានប្រថុយ ដែលបានជំរុញឲ្យលោក Elon Musk អាចកសាងអាណាចក្រពាណិជ្ជកម្មដ៏ធំ និងក្លាយជាមហាសេដ្ឋីជោគជ័យម្នាក់ក្នុងពិភពលោក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia