លោក Elon Musk គឺជាមហាសេដ្ឋីម្នាក់ដែលល្បីល្បាញដោយសារការខិតខំប្រឹងប្រែងធ្វើការងារខ្លាំង និងទម្លាប់ពិសេសៗរបស់ខ្លួន។ ទម្លាប់ទាំងនោះបានជួយឲ្យលោកអាចគ្រប់គ្រងក្រុមហ៊ុនធំៗជាច្រើនក្នុងពេលតែមួយដូចជា Tesla, SpaceX, Neuralink, The Boring Company និង X (ពីមុនឈ្មោះ Twitter) ជាដើម។
ដូច្នេះមកដឹងពីទម្លាប់តូចៗ ៣ ដែលធ្វើឲ្យលោក Elon Musk ក្លាយជាមហាសេដ្ឋីពិភពលោក ខណៈមនុស្សភាគច្រើនតែងមើលរំលងជាប្រចាំ៖
ផ្ដោតលើការអាន និងរៀនសូត្រ
តាំងពីកុមារភាពមក លោក Musk ចូលចិត្តអានសៀវភៅខ្លាំងណាស់ ជាពិសេសប្រភេទប្រលោមលោកវិទ្យាសាស្ត្រ (science fiction)។ គាត់បានចំណាយពេលរហូតដល់ 10 ម៉ោងក្នុងមួយថ្ងៃ សម្រាប់ការអាន ហើយបានរៀនសរសេរកូដដោយខ្លួនឯងពីសៀវភៅនៅអាយុ 12 ឆ្នាំ។ មកទល់បច្ចុប្បន្នក៏លោកនៅតែចំណាយពេលក្នុងការអានសៀវភៅដែរ។
ចូលគេងទៀងម៉ោង និងសម្រាកបានគ្រប់គ្រាន់
ទោះបីជាធ្វើការច្រើនក៏ដោយតែ លោក Elon Musk ព្យាយាមសម្រាន្តឲ្យបានប្រហែល 6 ម៉ោងក្នុងមួយយប់។ គាត់យល់ថាការគេងគ្រប់គ្រាន់អាចជួយឲ្យរាងកាយ និងខួរក្បាលមានថាមពល និងផលិតភាពល្អ គិតបានវែងឆ្ងាយ និងរហ័សរហួន។
ធ្វើការច្រើនម៉ោង
លោក Elon Musk ល្បីល្បាញដោយសារការធ្វើការច្រើនម៉ោងក្នុងមួយសប្ដាហ៍ ដែលអាចឡើងដល់ ៨០ ទៅ ១០០ ម៉ោង ឬច្រើនជាងនេះទៅទៀត។ គាត់ជឿថា ការធ្វើការច្រើនម៉ោងជាងអ្នកដទៃអាចជួយឲ្យគាត់សម្រេចបានកិច្ចការក្នុងរយៈពេលខ្លីជាង តែវាក៏ទៀមទារឲ្យអ្នកសម្រាកបានច្រើនម៉ោងបន្ទាប់ពីបំពេញការងាររួច អាចជាការដើរលេង, ស្តាប់តន្រ្តី, ជិះកង់, ស្ទូចត្រី, និងគេងបានច្រើន។
តាំងពីលោកចាំផ្តើមចេញរកចំណូលរហូតមកទន់នឹងបច្ចុប្បន្ននេះអាជីវកម្មសំខាន់ៗរបស់ Elon Musk មាន៖
- Zip2 (បង្កើតនៅឆ្នាំ ១៩៩៥)
- X.com (បង្កើតនៅឆ្នាំ ១៩៩៩)
- SpaceX (បង្កើតនៅឆ្នាំ ២០០២)
- Tesla (ចូលរួមនៅឆ្នាំ ២០០៤)
- Neuralink (បង្កើតនៅឆ្នាំ ២០១៦)
- The Boring Company (បង្កើតនៅឆ្នាំ ២០១៦)
- X Corp. (ពីមុន Twitter)
- xAI (បង្កើតនៅឆ្នាំ ២០២៣)
ជារួមមកវិញទម្លាប់ទាំងនេះរួមផ្សំគ្នានូវការខិតខំធ្វើការខ្លាំង ការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាព ការគិតបែបទស្សនវិជ្ជា និងការហ៊ានប្រថុយ ដែលបានជំរុញឲ្យលោក Elon Musk អាចកសាងអាណាចក្រពាណិជ្ជកម្មដ៏ធំ និងក្លាយជាមហាសេដ្ឋីជោគជ័យម្នាក់ក្នុងពិភពលោក។
អត្ថបទដោយ៖ ងួន ឃុនណា