យូរណាស់! Elon Musk ព្យាករណ៍ថាវិបត្តិសេដ្ឋកិច្ចសាកលនឹងបន្តដល់ ជិត២ឆ្នាំទៀត ទើបវិលមកល្អវិញ
ផែន ផាន់ណា
OCTOBER 23 2022
អាជីវកម្ម 4.0
91 views
1 min read

ស្របពេលមានមនុស្សជាច្រើន កំពុងព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចដែលកំពុងអូសបន្លាយមកយូរដែរហើយ ពេលនេះលោក Elon Musk មហាសេដ្ឋីពិភពលោក បាននិយាយ ឬព្យាករណ៍ជាសារធារណៈ នៅលើគណនី Twitter របស់លោកថា វិបត្តិសេដ្ឋកិច្ចដែលពិភពលោកកំពុងជួបប្រទះនេះ អាចនឹងបន្តដល់ឆ្នាំ២០២៤ ទើបចប់។

25 Major Factors That Caused or Contributed to the Financial Crisis | The  Motley Fool

កាលពីម្សិលមិញនេះលោក Elon Musk បានឆ្លើយតបសារអ្នកគាំទ្រនៅលើ Twitter មួយនិយាយថា “អ្វីដែលមនុស្សត្រូវព្រួយបារម្ភបំផុតនៅពេលនេះគឺវិបត្តិសេដ្ឋកិច្ចនិងវិបត្តិនុយក្លេអ៊ែរ។” ជាមួយសារនេះ លោក Elon Musk បានឆ្លើយតប និងព្យាករណ៍យ៉ាងច្បាស់ៗថា វិបត្តិសេដ្ឋកិច្ចសាកលនឹងបន្តប្រហែល១ឆ្នាំកន្លះទៀត ឬអាចនិយាយបានថាដល់ឆ្នាំ២០២៤ ទើបបញ្ចប់វិញ។ លោកបានបន្ថែមថា វិបត្តិសេដ្ឋកិច្ចលើកនេះនៅមានភាពល្អខ្លះដែរ ព្រោះវាមិនបង្កជាផលវិបាកខ្លាំងអ្វីឡើយ។

How do Economic Crises End? | Econofact

គូសបញ្ជាក់ថា GDP សកលបានកើនឡើងចំនួន 6% កាលពីឆ្នាំ 2021 ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមថយចុះមកវិញ ត្រឹម 3.2% នៅក្នុងឆ្នាំនេះ និង 2.7% នៅឆ្នាំ 2023 ខាងមុន នេះបើយោងតាមទិន្នន័យរបស់មូលិធិរូបិយវត្ថុអន្តរជាតិ ចេញផ្សាយដោយកាសែត CNBC កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕

Elon Musk Says SpaceX Discussed iPhone Satellite Service With Apple (AAPL)  - Bloomberg

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia