ឆ្លៀតរកបន្ថែម! សៀវភៅខ្មែរ ១ ក្បាលនេះប្រាប់ខ្ទេចពីក្បួនរកចំណូលតាមអនឡាញ
Khunna - ឃុនណា
MAY 7 2025
នវានុវត្តន៍
543 views
2 mins read

ជាទូទៅការងារមាន ៣ ប្រភេទ ដូចជា ការងារពេញម៉ោង ការងារក្រៅម៉ោង និងការងារសម្រាប់ពេលទំនេរ ហើយវាគឺអាចទទួលបានចំណូលដូចគ្នាទាំងអស់។ ប្រសិនបើអ្នកទាំងអស់គ្នាកំពុងចង់ចាប់ផ្តើមរកចំណូលតាមប្រភពអនឡាញដោយសុចរិត ដូច្នេះសៀវភៅ១ក្បាលនេះល្អបំផុតសម្រាប់អ្នកក្នុងការបំផុសគំនិត និងប្រាប់ពីក្បួនក្នុងការរកចំណូលតាមអនឡាញផងដែរ។

 How to Earn Money With a Platform

ខាងក្រោមនេះជាអត្ថន័យនៃខ្លឹមសារត្រួសៗ ដោយសៀវភៅ១ក្បាលនោះមានឈ្មោះថា “69 គំនិតរកលុយតាមអនឡាញ

  • ការចាប់ផ្តើមអជីវកម្មថ្មីៗ
  • របៀបរកចំណូលតាមបណ្តាញសង្គម
  • គំនិតក្នុងការធ្វើទីផ្សារអនឡាញ
  • របៀបផលិតមាតិកាដែលទាក់ទាញ
  • ចំណូលពីការងារក្រៅម៉ោង
  • ក្បួនប្រើជំនាញទាញចំណូល
  • ទីផ្សារភាគហ៊ុន (Bitcoin & Crypto)
  • Tech Startup
  • គំនិតពី CEO, Funder, Influencer, Content Creator, Online Sell…

493268490 1220141516778397 9183360981045259892 N

ដូច្នេះជួបគ្នាម្ដងទៀតថ្ងៃទី០៧ និង០៨ ខែមិថុនា នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល ក្រុមការងារបក្សីនឹងចែកសៀវភៅ "៦៩គំនិតរកលុយតាមអនឡាញ" ចំនួន ៣០០០ក្បាល ហ្រ្វីនិងឥតគិតថ្លៃ។

494555932 1223823683076847 8722139737592724438 N

គូសបញ្ជាក់ផងដែរថា ក្រុមការងារបក្សី និងចាបខៀវនឹងចែកសៀវភៅនេះដោយឥតគិតថ្លៃនៅថ្ងៃទី០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល ។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃទី០៧ និង០៨ ខែមិថុនា នឹងមានកម្មវិធី Tech ជាច្រើនទៀតដែលទាក់ទងនឹង រថយន្ត, Robot, Drone, កម្មវិធីរបស់វាលគ្មិន និងសហគ្រិនល្បីៗនៅកម្ពុជា​ និងជាពិសេសមាននូវការតាំងបង្ហាញរាល់បចេ្ចវិទ្យាទំនើបជាច្រើនដែលក្រុមការងារបក្សីរៀបចំជាលក្ខណៈខ្នាតធំដំបូងគេនៅកម្ពុជា។ កុំភ្លេចចូលរួមដើម្បីទទួលបានកាដូជាច្រើនពីកម្មវីធីពិព័រណ៍បច្ចេកវិទ្យា និងយានយន្ត (Tech & Auto Expo)

 Photo 2025 04 24 12 20 52

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia