ក្រុមហ៊ុនផលិតហ្គេម EA បង្ហាញ AI ថ្មីមួយដែលអាចឲ្យយើងដែលអត់ចេះកូដសោះអាចបង្កើតហ្គេមមួយលេងបាន ដោយគ្រាន់តែបញ្ចូលពាក្យ ឬក៏ប្រាប់វាពីអ្វីដែលយើងចង់បាន ចង់បង្កើតតួអង្គក្នុងហ្គេម ឬក៏បន្ថែមមុខងារផ្សេងៗទៀតគឺវានឹងផលិតឲ្យយើងភ្លាមៗតែម្តង
ទាំងអស់គ្នាប្រាកដជាបានដឹងហើយថា ក្រុមហ៊ុន EA ឬក៏ Electronic Art គឺជាក្រុមហ៊ុនហ្គេមដ៏ធំមួយ អ្នកដែលលេងហ្គេមភាគច្រើនប្រាកដជាស្គាល់ហើយ ជាក់ស្តែដូចជាហ្គេម Plant vs Zombies ជាដើមក៏ជារបស់ EA ដែរ
ដោយឡែកថ្មីៗនេះនៅក្នុងព្រឹត្តិការណ៍ EA’s Investor Day គឺគេបានបង្ហាញ Video Concept មួយឈ្មោះថា Imagination to Creation ដោយក្នុងនោះគេបានឲ្យយើងឃើញពីសមត្ថភាពរបស់ AI ដែលវាអាចឲ្យយើងធ្វើការបង្កើតវីដេអូ ហ្គេម ចេញពីចំណុចសូន្យទៅតែម្តង ទៅតាមគំនិតរបស់យើង។
ផ្អែកទៅតាមវីដេអូនោះយើងឃើញថា គេបានប្រើ AI ឲ្យវាបង្កើតវីដេអូហ្គេមចេញពីប្រអប់ក្រដាស់ បន្ទាប់មកឲ្យវាបង្កើតតួអង្គ បង្កើតសាច់វីដេអូហ្គេមឲ្យកាន់តែពិបាក អាចបង្កើតជាការកំណត់ផ្សេងៗសម្រាប់ការលេងហ្គេមជាដើម ពោលគឺ AI មួយនេះវានឹងចូលទៅបង្កើតក៏ដូចជាធ្វើតាមអ្វីដែលយើងប្រាប់តែម្តង
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនេះគ្រាន់តែ Video Concept របស់ EA តែប៉ុណ្ណោះ ហើយយើងមិនទាន់ដឹងថាពេលណាដែលគេនឹងបញ្ចេញវាមកទេ ប៉ុន្តែបើគេបញ្ចេញមែនអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?
“Make it more epic.”
— Geoff Keighley (@geoffkeighley) September 17, 2024
⁰EA Chief Strategy officer Mihir Vaidya demonstrates how EA plans to super-charge user-created game content with AI in this concept video "Imagination to Creation" from EA’s Investor Day event in NYC today. pic.twitter.com/sgBnawF7rK
អត្ថបទដោយ៖ រិន មករា