កុំបារម្ភ! នឹកឆាតចាស់ៗធ្លាប់លេងពីមុន ទោះលុបចោលក៏អាចទាញយកវិញបានតាមវិធី ១ នេះ
Khunna - ឃុនណា
NOVEMBER 18 2025
គន្លឹះល្អៗ
11.6 K views
2 mins read

ជាទូទៅកាល Facebook មិនទាន់ Update គឺមិនទាន់មាននូវមុខងារមួយនេះទេ តែឥឡូវនេះនៅពេលដែលអ្នកបានលេងឆាតជាមួយនរណាម្នាក់តែអ្នកចេតនា ឬអចេតនាលុបឆាតនោះចោល ដោយចង់ទាញយកការសន្ទនានោះត្រលប់មកវិញ គឺពិតជាអាចទៅរួច ទោះបីជាអ្នកធ្លាប់បានលុបឆាតចាស់ៗរបស់អ្នកចេញពីកម្មវិធីហើយក៏ដោយ ក៏នៅតែមានវិធីសំខាន់ៗដើម្បី ទាញយកវាត្រឡប់មកវិញបាន ដរាបណាអ្នកបានបើកមុខងារ "Backup" (បម្រុងទុក) ពីមុនមក។ ដូច្នេះអាចសាកប្រើវិធីមួយនេះបាន។ 

Facebook Messenger Business 2

ខាងក្រោមនេះជាជំហានពីការទាញយកទិន្នន័យមកវិញ៖ 

  • ជាដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់ Menu បន្ទាប់មកយកពាក្យថា Setting 
  • រួចវាយពាក្យ Download your information នៅក្នុងក្រឡោន Search ខាងលើ 
  • ចុចយកពាក្យ Download your information បន្ទាប់មកយកពាក្យ Download and Transfer your information រួចមកចុចសញ្ញាធីកលើអាខោនហ្វេសប៊ុករបស់យើង
  • បន្ទាប់មកយកពាក្យ Specific types of information (ក្រឡោងទី២)
  • ចូលដល់កន្លែង Saved Items and Collections ដោយយកពាក្យ Messenger
  • រួចយកពាក្យ Download to Device បន្ទាប់មកយកពាក្យ Date Range ដោយអ្នកទាំងអស់គ្នាអាចរើសពេលវេលាដែលចង់កំណត់បាន ឧទាហរណ៍ ១សប្តាហ៍ ១ខែ ១ឆ្នាំ ឬមិនកំណត់ពេលណាមួយ (All time) រួចចុច Create File បន្ទាប់មកវានឹងបង្ហាញពីទន្និន័យដែលយើងបានដាក់ស្នើ 
  • រងចាំរយៈពេល ៥ ទៅ ១០ ម៉ោងដើម្បីទទួលបានសារជូនដំណឹងត្រឡប់មកវិញពីក្រុមហ៊ុន Facebook នោះវានឹងបង្ហាញពីទម្រង់ទំហំ File និងទន្និន័យឆាតដែលយើងបានលុប បន្ទាប់មកចុចពាក្យ Download រួចជាការស្រេច។ 

T C Pic (2) (1)

T C Pic (4) (1)

គូសបញ្ជាក់ផងដែរថាខាងលើនេះជារូបគំរូពីរបៀបប្រើប្រាស់ អ្នកទាំងអស់គ្នាអាចមើលបាន ឬក៏ចុចតាមតំណលីងនេះដើម្បីចូលទៅដល់មុខងារនោះតែម្តង Download your information

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia