ទំនើបណាស់! iPhone ដាក់ចេញមុខងារថ្មី១ ជាជំនួយការ Passport សម្រាប់ជើងហោះហើរអ្នកដំណើរនៅទីតាំងទាំងនេះ
Khunna - ឃុនណា
OCTOBER 15 2025
ឌីជីថល
239 views
2 mins read

កាលពីកន្លងទៅនេះ Apple បាន​ប្រកាស​មុខងារ​ថ្មី Digital IDs ​ជា​ផ្លូវការ​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​របស់​ខ្លួន​នៅក្នុងWWDC 2025 (Worldwide Developers Conference 2025) តាំងពីខែ​មិថុនា ឆ្នាំ ២០២៥ វា​​ជា​ផ្នែក​មួយ​នៃ​មុខងារ​ថ្មី​ដែល​នឹង​មក​ដល់​ក្នុង​ប្រព័ន្ធ iOS 26 (សម្រាប់ iPhone) ដែល​មាន​ភ្ជាប់​ជាមួយ​កម្មវិធី Apple Wallet។​

 120366982 Apple Drivers

យោងតាមគេហកទំព័រផ្លូវការរបស់ Official TSA information on digital Ids បានប្រាប់ឲ្យដឹងថា ​អ្នក​អាច​ប្រើ​មុខងារ​លិខិត​ឆ្លងដែន​ឌីជីថល​នេះ​ក្នុង Apple Wallet ដើម្បី​សម្រួល​ការ​ត្រួតពិនិត្យ​អត្តសញ្ញាណ​នៅ​ពេល​ហោះហើរ​ក្នុង​ស្រុក (Domestic Flights) តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក (USA) ប៉ុណ្ណោះ។ សម្រាប់​ការ​ហោះហើរ​ទៅ​ក្រៅ​ប្រទេស អ្នក​នៅ​តែ​ត្រូវ​បង្ហាញ​លិខិត​ឆ្លង (Passport) របស់​អ្នក​ដដែល។ ហើយនេះជាឱកាសតេស្តសាកល្បងដ៏ល្អមួយសម្រាប់អ្នករស់នៅសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក។

Usa Travel Guide

លិខិត​ឆ្លងដែន​ក្នុង iPhone នេះ គឺ​ជាគ្រាន់តែជា​ជំនួយការ​តែ​ប៉ុណ្ណោះ មិនមែន​ជា​លិខិត​ឆ្លងដែន​ពិតប្រាកដ​ដែល​អាច​ជំនួស​បាន​នោះ​ទេ អ្វី​ដែល​វា​អាច​ធ្វើ​បាននោះគឺ (សម្រាប់​តែ​អ្នក​កាន់​លិខិត​ឆ្លងដែន​អាមេរិក) មានន័យថា នៅ​អាមេរិក៖ វា​ជួយ​អ្នក​ឲ្យ​ឆ្លង​កាត់​កន្លែង​ឆែកឆេរ TSA (កន្លែង​សន្តិសុខ​នៅ​ព្រលាន​យន្តហោះ) ពេល​អ្នក​ហោះហើរ​ក្នុង​ប្រទេស បាន​លឿន​ជាង​មុន ដោយ​គ្រាន់តែ​ប្រើ iPhone

63287 131498 Digitalidfrance Xl

សម្រាប់អត្តសញ្ញាណបណ្ណ​ឌីជីថល (Digital IDs) មាន​តែ ១១ រដ្ឋ​ប៉ុណ្ណោះ​ដែល​ផ្ដល់​អត្តសញ្ញាណបណ្ណ​ឌីជីថល​នៅ​សហរដ្ឋ​អាមេរិក អត្តសញ្ញាណបណ្ណ​ឌីជីថល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​លើ​ការ​បញ្ចូល​បណ្ណ​បើកបរ (driver’s license) ទៅ​ក្នុង​កម្មវិធី Wallet ។ ខាងក្រោមនេះជាតារាងទីតាំងដែលអនុញ្ញាតឲ្យប្រើ Digital Ids

Gvyhhy

Tyhy6h

Snbid

គូសបញ្ជាក់ផងដែរថា នេះជាការ​ធ្វើ​ដំណើរ​ផ្លូវអាកាសកាន់តែ​ងាយស្រួល​ហើយជាមួយ​នឹង ប័ណ្ណបើកបរ​ចល័ត (mDL) ឬ អត្តសញ្ញាណប័ណ្ណ​ដែល​បាន​រក្សា​ទុក​ក្នុង​កាបូប​ឌីជីថល (Digital Wallet) របស់​ទូរស័ព្ទ​អ្នក ឬ​ក្នុង​កម្មវិធី​របស់​ភាគី​ទី​បី នោះ​អ្នក​អាច​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ TSA ចំនួន ២៥០ កន្លែង បាន​យ៉ាង​រហ័ស និង​មាន​សុវត្ថិភាព​ជាង​មុន​ទៅ​។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia