វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំមួយរបស់កម្ពុជា ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទ "ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល" ដោយមានគោលបំណងចម្បងដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃអភិបាលកិច្ចឌីជីថលរបស់កម្ពុជា ជំរុញឧត្តមភាពប្រកួតប្រជែងក្នុងវិស័យឌីជីថល ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការចែករំលែកនវានុវត្តន៍ឌីជីថលរវាងរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងដៃគូអន្តរជាតិ។

ក្នុងព្រឹត្តិការណ៍នេះ ក៏នឹងមានការដាក់តាំងពិព័រណ៍បង្ហាញអំពីសមិទ្ធផល ថ្នាល និងដំណោះស្រាយឌីជីថលចុងក្រោយបំផុត ពីក្រសួង ស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យាជាតិ និងអន្តរជាតិផងដែរ។ វេទិកានេះ រៀបចំឡើងដើម្បី៖


- បញ្ជ្រាបការយល់ដឹងអំពីបចេ្ចកវិទ្យាឌីជីថលថ្មីៗរបស់កម្ពុជា
- បង្កើនចំណេះដឹងទាក់ទងនិងបចេ្ចកវិទ្យាឌីជីថល

ចូលរួមដោយសេរី ចាប់ពីថ្ងៃទី ៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ ទីតាំងស្ថិននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L ចាប់ពីម៉ោង ៨ព្រឹក - ៦ល្ងាច។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
