កាតចាក់វ៉ាក់សាំងគឺជាតម្រូវការមួយសម្រាប់មនុស្ស បន្ទាប់ពីចាក់វ៉ាក់សាំងរួច អំឡុងពេលកូវីដ១៩កំពុងរីករាលដាល។ បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងមានកំណើននៃការឆ្លងប្រភេទវីរុសបំប្លែងថ្មី អូមីក្រុង ដូច្នេះហើយគឺតម្រូវឱ្យប្រជាជនត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និងលើកទឹកចិត្តឱ្យចាក់ដូសជំរុញបន្ថែមទៀត ដើម្បីការពារ។
បន្ទាប់ពីបានចាក់វ៉ាក់សាំងរួច ទិន្នន័យឬព័ត៌មានអំពីការចាក់របស់យើងនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធភ្លាមៗ ទាំងលើកទី១ លើកទី២ លើកទី៣ ឈានដល់លើកទី៤ក៏មាន ហើយរាល់ទិន្នន័យទាំងអស់នេះ ត្រូវបានបញ្ចូលនៅក្នុងកាតចាក់វ៉ាក់សាំងឌីជីថល។ តើធ្វើយ៉ាងណាដើម្បីទទួលបានកាតចាក់វ៉ាក់សាំងឌីជីថល? ងាយៗទេដើម្បីទទួលបានកាតឌីជីថលនេះសូមអនុវត្តតាមវិធីខាងក្រោម៖
២. ចូលទៅបំពេញ ថ្ងៃ ខែ ឆ្នាំ កំណើតរបស់យើង (ឧទាហរណ៍: 01072001)
៣. បន្ទាប់ពីបំពេញត្រូវហើយ យើងនឹងចូលទៅដល់កន្លែងមួយ ដែលយើងអាចមើលព័ត៌មានរបស់យើងបាន ដូចជាទិន្នន័យចាក់វ៉ាក់សាំងតាមដូសនីមួយៗ និងថ្ងៃខែចាក់ជាដើម។
៤. អូសចូលក្រោមបន្តិច រួចចុចលើបូតុង Download digital card/ ទាញយកកាតឌីជីថល ជាការស្រេច។
កាតចាក់វ៉ាក់សាំងឌីជីថលនេះ យើងអាចយើងទៅបង្ហាញគេបាន ជំនួសការកាន់កាតផ្ទាល់ទៅបង្ហាញ។ មួយវិញទៀតយើងក៏អាច យករូបនេះទៅព្រីន ដើម្បីបិទនៅលើជញ្ជាំងហាង ឬកន្លែងរកស៊ីផ្សេងៗទៀតបានយ៉ាងងាយ។
អត្ថបទដោយ៖ ផែន ផាន់ណា