ជារឿងពិតដែរឬទេ? យីហោចិន BYD អាចឡើងតំណែងលេខ១ លក់ឡានអគ្គិសនីច្រើនជាង Telsa ក្នុងឆ្នាំ២០២២
Pheakdey Prem
JULY 11 2022
យានយន្ត
321 views
2 mins read

​​​​​​​​​​​​​​​ត្រឹម​រយ:​ពេល​ដ៏ខ្លី​មួយ​​ ក្រុមហ៊ុន​ BYD ធ្វើឲ្យពិភពសារព័ត៌មាន​​​​​​​​​​​​​នាំ​គ្នា​​សម្រុក​​ចុះ​ផ្សាយ​​​​​​ពាស​ពេញ​​​​​​​បណ្ដាញ​សង្គម​ ក៏ដូចជា​​​ល្បីសុះ​សាយ​ដល់​​​​ក្រុមហ៊ុន​​​​​​​​​​​​​​​​រកស៊ីលើវិស័យ​ដូចគ្នា ​រួម​ទាំងក្រុមហ៊ុន Tesla ដែល​ជាបងធំលើវិស័យ​រថយន្តអគ្គិសនី​ផងដែរ ក៏បានភ្ញាក់ផ្អើល ជាមួយ​នឹង​ទិន្ន​​ន័យ​ការលក់​​​​​ក្នុង​ត្រី​​មាស​ទី១ ឆ្នាំ២០២២ របស់​​ BYD គឺកើន​រហូត 314%  ។​

Warren Buffett-backed BYD all-electric car sales below pre-pandemic

យោងតា​ម​​ការចុះ​ផ្សាយពី​គេហទំព័រ​​​​​របស់​ insideevs.com  បានឲ្យដឹងថា​​​​​​ ​​រយ:ពេល​​ត្រឹ​មតែ ៦ខែ​​​​​​រាប់​ចាប់ពី​​ដើមឆ្នាំ​២០២២ មក ​​​ក្រុមហ៊ុន​ BYD Auto ​​​​បាន​​លក់​រថយន្ត​អគ្គិសនីចំនួន 641 350 គ្រឿង ដោយកើន​ឡើងជាង​​​​​ 314%​​ បើធៀបជាមួយចំនួ​ន​​ខែដដែល​​នឹ​ងឆ្នាំ ២០២១ ​ខណ:​​ដែល​​​​​ក្រុមហ៊ុន​ Tesla វិញ​បាន​លក់រថយន្តអគ្គិសនី​ចំនួន​ 564,743 គ្រឿង​​​​​​​ ​​​​​។​

Tesla wannabees in China risk running out of road amid virus-stricken times  | Automotive News

ថ្វីត្បិត​តែ​ការលក់​​របស់​ Tesla តិចជាង​ BYD  ក៏ពិតមែន ​​​​​​​ប៉ុន្តែចំនួន​សរុបនៃការលក់គឺបានបូកជាមួយ​​នឹង​​រថយន្ត​រថយន្ត​ពាក់ណ្ដាល​អគ្គិសនីផងដែរ ​. ដោយក្នុងចំណោម​រថយន្ត​ដែល​ BYD លក់​​​​សរុប​គឺមាន​​​រថយន្ត​អគ្គិសនីសុទ្ធ​​(BEVs) 323,519 គ្រឿងវាស្មើរនឹង 50% នៃ​​ចំនួន​សរុប ហើយ​ 50% ​ទៀត​គឺ​ជារថយន្ត​​​​​​​​​​​ប្រើ​ថាមពល​ពាក់​កណ្តាល​អគ្គិសនី ​ពាក់​កណ្ដាល​ទៀតជា​​​​ប្រើ​សាំង​​ ​(PHEVs) ​​ប៉ុន្តែ​នៅ​ក្នុងប្រទេសចិន​​ រថយន្ត​​ទាំងពី​​រ​​ប្រភេទ PHEVs និង BEVs ត្រូវបាន​គេចាត់​ទុក​​ថាជារថយន្ត​ប្រើប្រាស់​ថាម​ព​ល​ថ្មី​​ទាំងអស់​ ( NEVs ) ។​

Warren Buffett's BYD bet is paying off big 13 years after investing in the  obscure Chinese carmaker | Fortune

មូល​សេចក្តី​មក​​ យោងតាម​គោល​ការ​​​​ណ៍​នៃទីផ្សាររថយន្តអគ្គិសនី​សកល​​​​បាន​ចាត់​ទុក​ថា​ Tesla នៅតែអាចឈ​រ​​តំណែង​លេខ​ ១ ដដែល ។​ ​​ទោះបីជាយ៉ាងណា​ក៏​ដោយ​ ក្រុមហ៊ុន​ BYD ​​បានចេញ​ប្រលោក​​​​​ក្រោយគេពិត​មែនប៉ុន្តែ​​​​​​​យើ​ងឃើញ​ថា​ក្រុមហ៊ុន​​​នេះ​​លូត​លាស់​ចេញ​ផ្លែផ្កាច្រើន​ខ្លាំងមែនទែន​​ ​ហើយនេះក៏ដោយសារមាន​មេដឹកនាំក៏ដូចជា​នាយប្រតិបត្តិលោក Wang Chuanfu  ព្រមទាំងមានការជួ​យជ្រោម​ជ្រែង​​យ៉ាងក្រាស​ក្រែង​​​ពី​ ​ក្រុមហ៊ុន​ ​​​Berkshire Hathaway របស់មហា​សេដ្ឋី​​មាន​ជាងគេ​​លើ​លោក​មួយ​ គឺ​លោក​ Warren Buffett​ ។​

BYD out to change the EV world with broad range from 2022 - EV Central

គួរជំរាបផងដែរ ​បច្ចុប្បន្ននេះ BYD Auto ​ កំពុងតែមានសន្ទុះ​​​យ៉ាងខ្លាំង​​​លើទីផ្សា​រ​ប្រទេស​​ចិន​​ក៏ដូចជា​ប្រទេសកម្ពុជាយើងផងដែរ​​ ។​ ដោយរថយន្ត​​អគ្គិសនី​ដែលទទួល​​​​​​បានការច្រើន​ជាងគេ​​​​​ រួម​មាន​ Han EV flagship ប្រភេទ​ sedan , Dolphin ប្រភេទ​​hatchback, Qin Plus EV​ ប្រភេទ​ sedan, Yuan Plus ប្រភេទ​ SUV, Song EV ប្រភេទ​ SUV ព្រម​ទាំង BYD seal ​​ជាដើម ៕

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia