មុខងារ Currency Converter នេះគឺមានស្រាប់នៅលើស្មាតហ្វូនស្ទើរតែគ្រប់ស៊េរី ដែលជួយឱ្យយើងចំណេញពេលវេលា និងមិនចាំបាច់ដោនឡូត App បន្ថែមទៀតទេ។

១. សម្រាប់អ្នកប្រើ iPhone
ប្រើកម្មវិធី Calculator: នៅក្នុង iOS ជំនាន់ថ្មី អ្នកអាចចូលទៅក្នុងកម្មវិធីគិតលេខ រួចចុចលើរូបសញ្ញា Convert វានឹងអនុញ្ញាតឱ្យអ្នកបំលែងរូបិយប័ណ្ណគ្រប់ប្រទេសបានយ៉ាងងាយ។

២. សម្រាប់អ្នកប្រើ Android
ក្នុងកម្មវិធី Calculator: ចូលទៅក្នុងកម្មវិធីគិតលេខ (Calculator) រួចរកមើលរូបសញ្ញា រូបិយប័ណ្ណ ឬសញ្ញាបន្ទាត់វាស់។ នៅទីនោះអ្នកនឹងឃើញមុខងារ Currency ដែលអ្នកអាចជ្រើសរើសប្រទេសណាក៏បានដើម្បីបំលែងមកជាប្រាក់រៀល ឬប្រាក់ដុល្លារ។

៣. សម្រាប់អ្នកប្រើ Google Search
គ្រាន់តែចូលទៅក្នុង Browser រួចវាយពាក្យថា 1 USD to KHR វានឹងលោតតារាងតម្លៃប្តូរប្រាក់បច្ចុប្បន្ន (Real-time exchange rate) មកឱ្យអ្នកភ្លាមៗ។
