មិនធម្មតា! កូនខ្មែរមួយក្រុមនេះ អាចសរសេរកូដធ្វើឱ្យ Robot ដំណើរការជាង ២០គ្រឿង
Khunna - ឃុនណា
FEBRUARY 21 2025
ឌីជីថល
214 views
2 mins read

នាពេលបច្ចុប្បន្ននេះយើងឃើញថាកម្ពុជាកំពុងបណ្តុះបណ្តាលយុវជនជាច្រើនទៅលើផ្នែកបច្ចេកវិទ្យា នវានុវត្ត៍​ ឌីជីថល និងភ្នែកវិទ្យាសាស្រ្ត ដើម្បីជាតម្រូវការបច្ចុប្បន្នក្នុងការអភិវឌ្ឍគំនិតបញ្ញារបស់យុវជនឲ្យត្រូវនឹងសម័យការបច្ចេកវិទ្យាពិភពលោក។ ជាពិសេស គឺការបណ្តុះបណ្តាលតាមប្រព័ន្ធអប់រំដែរអាចឲ្យសិក្សានុសិក្សមានឱកាសសិក្សាស្វែងយល់ពីភាពទាន់សម័យរបស់បច្ចេកវិទ្យា។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារចាបខៀវ (Technology Cambodia) បានចូលរួមកម្មពិធីបើកសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ដែលស្ថិតនៅទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ ក្នុងនោះផងដែរកម្មពិធីក៏មាននូវការតាំងបង្ហាញស្នាដៃនានារបស់សិក្សានុសិស្សជាច្រើនដែលសុទ្ធសឹងតែបង្កើតដោយបច្ចេកវិទ្យាទំនើប។2025 02 21 11.36.09

យ៉ាងណាមិញនៅកម្មពិធីបើកសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១នេះក្រុមការងារចាបខៀវបានចុះទៅសម្ភាសន៍ និងសួរនាំព័ត៌មានយុវជនមួយក្រុមមកពី STEAMx LAB ដែលស្ថិតក្រោមស្ថាប័ន AI FARM ROBORTICs ដោយបានចូលរួមការតាំងបង្ហាញនូវស្នាដៃរបស់ក្រុមក្នុងថ្ងៃកម្មពិធីផ្ទាល់។ លោកម៉េង វឌ្ឍនៈ ដែលជា Junior Engineer សមាជិកក្រុម STEAMx LAB បានប្រាប់នូវក្នុងកិច្ចសម្ភាសន៍ថាក្រុម STEAMx LAB បានផលិតនូវមនុស្សយន្តជាច្រើនដែលមានដូចជា៖ Spider:BoT, MegaTank, MecaSUS, MecanumBOT, OmniBOT, Micro:MO, Micro:NET, Micro:BoT, Space:BoT, Smart-Trash, MecaFlex, Station2, RoboCar, Smart Flower, Balancing Robot ដែលបានដាក់តាំងបង្ហាញក្នុងកម្មវិធីព័រណ៍និងមនុស្សយន្តផ្សេងៗទៀតកំពុងស្ថិតក្នុងការផលិតផងដែរ។2025 02 21 11.36.00

តាមរយៈការសាកសួរពីលោកម៉េង វឌ្ឍនៈ មនុស្សយន្តដែលអ្នកចូលរួមកម្មពីធីពិព័រណ៍ភាគច្រើនគេចាប់អារម្មណ៍បំផុតលើមនុស្សយន្ត "SpiderBot" ជាមនុស្សយន្តថ្មីដែល STEAMx LAB ទើបតែផលិតបាន។ ដំណើរការក្នុងការផលិតមនុស្សយន្តពីងពាង SpiderBot នេះឡើង ដែលត្រូវបានបង្កើត និងអភិវឌ្ឍដោយ STEAMx LAB ផ្ទាល់ក្នុងការរួមបញ្ចូលគ្នានូវដំណើរការសំខាន់ៗមួយចំនួន និងត្រូវបានរចនាឡើងដោយប្រព័ន្ធមេកានិច ដែលទាក់ទងទៅនឹងតួខ្លួនរបស់ "SpiderBot" ដែលរួមបញ្ចូលការកាត់អាលុយមីញ៉ូម និងរចនារូបរាង សៀគ្វី "SpiderBot" ត្រូវបានរចនាដោយ PCB (Printed Circuit Board) ដែលមានមុខងារគ្រប់គ្រង Servo ​ដែលអាចឱ្យ ROBOT អាចបម្លាស់ទីបាន។ PCB ជាតួដែលសំខាន់​ប្រៀបដូចជាខួរក្បាល និងផ្នែកខាងក្នុង​របស់មនុស្ស។​​ សម្រាប់ផ្នែកចុងក្រោយគឺការសរសេរកូដបញ្ចូលទៅក្នុងខួរក្បាលរបស់មនុស្សយន្ត ដើម្បីឲ្យមនុស្សយន្តអាចផ្លាស់ទី ឬធ្វើចលនាណាបាន។

គូសបញ្ជាក់ផងដែរថា STEAMx LAB ក៏នៅតែបន្តតំឡើង និងវិវត្តន៍នូវ Robot ជាច្រើនទៀតជាមួយនឹងអ្វីដែលថ្មីនិងទាក់សម័យតាមបែបបច្ចេកវិទ្យាទំនើប។ ជារឿងដែលគួរឲ្យកោតសរសើរ និងជាមទណភាពមួយដែលកម្ពុជាមាននូវបញ្ញាវ័ន្តដែលមានចំណេះជំនាញលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ប្រសិនបើអ្នកទាំងអស់គ្នាចង់ឃើញនូវស្នាដៃជាច្រើនទៀត ឬចង់សិក្សាស្វែងយល់ពី Robot សូមតាមដាន និងទាក់ទងទៅកាន់គេហទំព័តហ្វេសប៊ុក AI FARM ROBOTICS

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia