អ្នកផលិតមាតិកាខ្មែរ១រូប ប្រាប់ពីជំនាញដែលត្រូវនឹងទីផ្សារកម្ពុជា ទោះមិនចេះសោះក៏អាចចាប់ផ្តើមបាន
Khunna - ឃុនណា
•
APRIL 29 2025
•
អាជីវកម្ម 4.0
•
548 views
•
2 mins read
•

អ្នកបង្កើតមាតិកា គឺជាបុគ្គលដែលផលិតទម្រង់ផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយ ដូចជាអត្ថបទ វីដេអូ កម្មវិធីផតឃែស្ថ ឬការបង្ហោះលើបណ្តាញសង្គម ដើម្បីចូលរួមជាមួយទស្សនិកជនឲ្យចំគោលដៅ។ ដូច្នេះមកដឹងពីតិកនិចក្នុងការផលិតវីដេអូ ទោះមិនចេះសោះក៏អ្នកអាចចាប់ផ្តើមបាន។

1703096013001

លោក ពឹង ឆាយហេង ជាអ្នកផលិតមាតិកាលើបណ្តាញសង្គម តិចតុក និងហ្វេសប៊ុកដែលមានប្រជាប្រិយភាពមួយរូប។ លោកបានចាប់ផ្តើមផលិតមាតិកាតាំងពីឆ្នាំ ២០២៣ រហូតបន្តមកដល់បច្ចុប្បន្ននេះ សម្រាប់ប្រភេទមាតិកា លោក ឆាយ ហេង បានផ្តោតទៅលើមតិកាដូចជា៖ គន្លឹះសិក្សា, តិចណូឡូជី, មាតិកាពេញនិយម (On Trend)…។ល។​ មូលហេតុដែលលោក​ ចាប់ផ្តើមជាអ្នកផលិតមាតិកា គឺដោយសារលោកជាមនុស្សដែលចូលចិត្តចែករំលែកទៅកាន់មនុស្សជុំវិញខ្លួន ដូច្នេះហើយវាជាកត្តាដែលជុំរុញឲ្យលោកចាប់ផ្តើមបោះជំហានជាអ្នកផលិតមាតិកាមកទល់សព្វថ្ងៃ។

T C Pic (69)

លោក ពឹង ឆាយហេង បានលើកឡើងថាបណ្តាញសង្គមដែលមានមនុស្សចាប់អារម្មណ៍ច្រើនជាងគេនៅកម្ពុជានោះគឺ តិកតុក (TikTok) ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាអ្នកផលិតមាតិកាថ្មីថ្មោងគួរតែចាប់ផ្តើមលើបណ្តាញសង្គមតិកតុកជាមុនសិន ព្រោះវាមានឥទ្ធិពលដល់អ្នកទស្សនាជាងបណ្តាញសង្គមផ្សេងៗទៀត រួចអ្នកក៏អាចយកវីដេអូនោះទៅផុសបន្តលើបណ្តាញសង្គមផ្សេងៗទៀតដូចជា FB Reel, Instagram Reel ជាដើម ដើម្បីបុកសន្ទុះទាញអ្នកទស្សនាឲ្យស្គាល់ពីយើងច្រើន។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ចាប់ផ្តើមពីមាតិកាដែលខ្លួនស្រលាញ់មិនថាជាប្រភេទមាតិកា៖ គន្លឹះសិក្សា, Vlog, ហ្គេម, តិចណូឡូជី, របៀបរកចំណូល, Make up Cosmetic, មាតិកាញាំ, គំនូរ, Podcast, ដំណើរកំសាន្ត…ឬផ្សេងៗទៀត ឲ្យតែខ្លួនស្រលាញ់សូមដាក់ចិត្តចាប់ផ្តើមធ្វើពីឥឡូវ។

T C Pic (70)

សម្រាប់ប្រភពចំណូលរបស់អ្នកផលិតមាតិកាអាចមានច្រើនច្រកដូចជាការបើក Monetize (តិចតួច), ចំណូលពីអ្នកឧបត្ថម្ភ (Sponsor), ការ Review ផលិតផលដែលបានចំណូលពីម្ចាស់អជីវកម្មជាដើម។ ​លោក​ ឆាយ ហេង ក៏បានបង្ហើបចំណុចខ្លះពីច្រកចំណូល ដែលលោកអាចផលិតមាតិការហូតទទួលបាន Sponsor, លក់មេរៀនឌីជីថលទៅកាន់អ្នកដែលចង់ចាប់ផ្តើមផលិតមាតិកា ឬសម្រាប់ម្ចាស់អជីវកម្ម និងមានលក់ផលិតផលផ្ទាល់ខ្លួនថែមទៀតផង វគ្គសិក្សា Content Creating ឬ កសាង Branding សម្រាប់ខ្លួន​ឯងនឹងអាជីវកម្មក្នុងរយៈពេល ១៤ ថ្ងៃ (14 Days to build your TikTok Branding) ។ ប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍លើវគ្គសិក្សា ឬតាមដានព័ត៌មាន On Trends, Tech និងគន្លឹះល្អៗអ្នកទាំងអស់គ្នាចូលទៅ Follow គេហទំព័រហ្វេសប៊ុក Chhayheng - ឆាយហេង, និងលើអាខោនតិកតុ chhayxheng ។ 

14day

ការចាប់ផ្តើមផលិតមាតិកាគឺ មិនបានទាមទារឲ្យអ្នកជាមនុស្សដែលពូកែគ្រប់សព្វ ឬទាល់តែមានអ្វីគ្រប់យ៉ាងទើបអាចក្លាយជាអ្នកផលិតមាតិកាបាននោះទេ តែវាទាមទារឲ្យអ្នកចាប់ផ្តើមពីអ្វីដែលខ្លួនមាន មិនថាជាធនធាន ចំណូល ឬឋិតក្នុងកន្លែងណានោះទេ ត្រឹមទូរស័ព្ទ១គ្រឿងក៏អ្នកអាចចាប់ផ្តើមវាជាមួយនឹងមាតិកាដែលខ្លួនស្រលាញ់បានដែរ ។ 

មតិចុងក្រោយរបស់លោក ពឹង ឆាយហេង ទៅកាន់អ្នកអានទាំងឡាយដែលកំពុងមានចិត្តចង់ក្លាយជាអ្នកផលិតមាតិកា គួរចាប់ផ្តើមធ្វើអ្វីដែលខ្លួនឯងស្រលាញ់ រើសយកបណ្តាញសង្គមតិកតុកសម្រាប់ការបង្ហោះវីដេអូរបស់ខ្លួន ធ្វើអ្វីដែលជាខ្លួនឯងបង្ហាញទៅអ្នកទស្សនា រៀនកាត់វីដេអូតាមទូរស័ព្ទ (Capcut, Inshort, VN), ផលិតវីដេអូខ្លីខ្លឹមងាយស្រួលយល់, ស្វ័យសិក្សាពីមាតិកា, កុំបោះបង់ប្រសិនបើជួបបញ្ហាអ្វីមួយ និងចុងក្រោយត្រូវចាំថា “កុំខ្វល់ពីសម្តីអ្នកដ៏ទៃ ព្រោះថា អ្នកនិយាយមិនដែលធ្វើ ហើយអ្នកធ្វើមិនមានពេលនិយាយនោះទេ” ។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia