យោងតាមគេហទំព័រមួយនៅក្រៅស្រុកបានបង្ហាញនូវរូបរាងថ្មីប្លែកភ្នែកនៃរថយន្តស្ទីលបុរាណ Jeep ដែលកំពុងតែសម្លឹងមើលទៅអនាគត ដើម្បីឲ្យមនុស្សទូទាំងពិភពលោកភ្ញាក់ផ្អើល អំពីរូបរាងចាស់ទុំតែទាន់សម័យ។
តួយ៉ាង សម្រាប់រូបរាងរបស់រថយន្ត Jeep នេះត្រូវបានរចនាឡើងមកដោយ បុរសជនជាតិឥណ្ឌាម្នាក់ដែលស្រឡាញ់ការការឌីហ្សាញផ្នែកយានយន្ត ឈ្មោះ « Arjun Kurunji » ដែលបានផុសរូបភាព និង Concept ខ្លះ ៗ ក្នុងគណនី Instagram របស់គាត់ ហើយ Concept នេះក៏មានឈ្មោះថា “The Next Wrangler ” ដែលជាប្រភេទរថយន្តអគ្គិសនី ៤x៤ ។ នេះបើយោងតាមប្រភពមកពី Designboom.com ។
បើនិយាយពីប្រវត្តិរបស់ Jeep Wrangler YJ ត្រូវបានបង្ហាញមុខដំបូងគេនៅក្នុងកម្មវិធី Chicago Auto Show ឆ្នាំ ១៩៨៦ ដែលជារថយន្តម៉ាស៊ីនចំហេះប្រេង ភាគយើងឃើញពេញនិយមគេប្រើលើវិស័យយោធា ។ ម្យ៉ាងវិញទៀត មានការរថយន្តនេះ មានការចាប់អារម្មណ៍និងមានភាពល្បីល្បាញខ្លាំងនៅជុំវិញពិភពលោក សូម្បីតែនៅលើផ្លូវស្រុកខ្មែរយើង ក៏មានអ្នកជិះមិនតិចដែរ ។
ក្រឡេកមកវិញ ចំពោះចំណុចដែលស្រដៀងគ្នាទៅនឹង Hummer នោះ គឺត្រង់ចង្កៀងខាងមុខដែលបានប្តូរពីរាងមូលមកជា បន្ទាត់ការ៉េដែលតម្រៀបជាភ្លើង LED ៧ គ្រាប់ជាជួរ នៅចំកណ្ដាល ។ រីឯផ្នែកខាងក្នុងវិញមានអាចដាក់បានកៅអី ៥ ថែមទាំងមានបង្អួចជាប្រភេទ Panoramic នៅគ្រប់ជ្រុងដែលអាចឲ្យអ្នកខាងក្នុងមើលបានទេសភាពខាងក្រៅបានជុំវិញ ។
ជាចុងអត្ថបទ តើបងប្អូនយល់យ៉ាងម៉េចដែរ ចំពោះ Concept ថ្មីឡានអគ្គិសនី Jeep ? តើចាប់អារម្មណ៍ចំណុចណាខ្លះចំពោះរូបរាងរបស់ឡាននេះ ? អាចខមិនប្រាប់ Admin ផង 🤗
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )