ទូរស័ព្ទចូលទឹកកុំទុកចោលប្រយ័ត្នខូច Speaker មកដឹង App មួយនេះបើកហើយខ្ទាតទឹកចេញក្រៅអស់
Makara Rin
DECEMBER 13 2022
គន្លឹះល្អៗ
502 views
1 min read

មិនថាអ្នកប្រើ iOS ឬអ្នកប្រើ​ Android នោះទេគឺតែងជួបមកហើយនៅបញ្ហាទូរស័ព្ទចូលទឹក ហើយពេលខ្លះប្រសិនបើអ្នកមិនបានយកវាទៅសម្អាតបានទាន់ពេលវេលានោះទេ វាអាចនឹងបង្ហឱ្យមានបញ្ហាខូច Speaker ឬស្តាប់សំឡេងលែងច្បាស់ដូចមុនក៏ថាបានដែរ​។

ក្នុងនោះផងដែរមានអ្នកប្រើប្រាស់មួយចំនួនពេលដែលជួបបញ្ហាមួយនេះគឺពួកគេតែងតែធ្វើកម្មភាពមួយចំនួនដូចជា យកទៅទូរស័ព្ទទៅដាក់នៅក្នុងទូខោអាវ ឬយកទៅកប់ក្នុងអង្ករជាដើម ប៉ុន្តែសម្រាប់វិធីសាស្រ្តទាំងអស់នេះពេលខ្លះមិនសូវបានផលនោះទេ។ យ៉ាងណាមិញអ្នកទាំងអស់គ្នានៅតែមានវិធីសាស្រ្តផ្សេងដើម្បីសម្អាត Speaker ដូចគ្នាដោយគ្រាន់តែធ្វើតាមវិធីសាស្រ្តខាងក្រោម។

  • ចូលទៅទាញយកកម្មវិធីមួយឈ្មោះថា​ Clear Waves
  • បើកកម្មវិធីនោះ រួចចុចលើពាក្យ Limited Version
  • នោះអ្នកនឹងឃើញមុខងារជាច្រើននៅផ្នែកខាងក្រោមប៉ុន្តែអ្នកទាំងអស់គ្នាគ្រាន់តែចុចលើពាក្យ Test ហើយចុចលើពាក្យ Press
  • បន្ទាប់មកវានឹងធ្វើការបញ្ចេញសំឡេង​រហូតដល់ពេញ100% ហើយប្រសិនបើអ្នកគិតថា Speaker ទូរស័ព្ទរបស់អ្នកទាំងអស់គ្នានៅមិនទាន់អស់ទឹកអ្នកអាច Test វាម្តងទៀតក៏បានដែរ​។
  • Untitled 1

    គូសបញ្ជាក់ផងដែរថាសម្រាប់វិធីសាស្រ្តមួយនេះគឺវាអាចជួយអ្នកបានមួយពេល​ ដោយឡែកប្រសិនបើទូរស័ព្ទរបស់អ្នកចូលទឹកខ្លាំងស្តាប់លែងឮនោះអ្នកទៅរកអ្នកជំនាញទើបជាជម្រើសល្អ។

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia