​​តូ​​​ច​ចឹងស្រឡាញ់​​​​​ទេ​!​​​ កូន​ឡានអគ្គិសនី​​ Citroen Ami​ ​ល្បី​ខ្លាំងនៅ​​​​​​​​អង់គ្លេស​​​​ ​តម្លៃ​​ក្បែ​រ​​ ១ម៉ឹនដុល្លារ​​​ ​​​​
Pheakdey Prem
SEPTEMBER 7 2022
យានយន្ត
358 views
2 mins read

Citroen My Ami Tonic គឺ​ជា​កូន​ឡាន​អគ្គិសនី​​​​តូចច្រឡឹងរបស់ចក្រ​ភពអង់​គ្លេស​​​​​​​​​​ ​​​​​​​​​ដែល​​ថ្មី​ៗនេះ​​ ទទួល​បាន​ការចាប់​អារម្ម​ណ៍​​ខ្លាំង​​មែន​ទែន ពី​​សំណាក់​​អ្នក​​​​​លេងបណ្តាញ​សង្គម​​​ជាច្រើន​​ ​ជាពិសេសអ្នក​នៅ​​​អង់​គ្លេស​តែម្តង​​ ​​​​​​​​​​​​ ដោយ​សារ​តែឡាន​នេះ​រាង​តូច​ ​Cute ​គួរ​ឲ្យ​​ស្រឡាញ់​​​​​​​ ​ហើយតម្លៃ​វិញមិន​ដល់​​​ ១ម៉ឺនដុល្លារ​នោះ​ទេ​។ ​​​​​

​​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​​គេហទំព័រ​​ ​Auto Express បាន​ឲ្យដឹងថា​​ ក្រុមហ៊ុន​​ Citroen ​ដែលមាន​ទី​តាំង​​​នៅ​ចក្រ​ភព​​អង់​គ្លេស​​បាន​បង្ហាញ​​នូវ​កូន​ឡាន​អគ្គិសនី​​​​​ Citroen My Ami Tonic ​​​​តម្លៃ​​​​​​​​ថោក​​ជាង​​បំផុត​​​​ក្នុង​ចក្រ​ភពអង់​គ្លេស​​​ ​​​។ រថយន្ត​អគ្គិសនីនេះ​​​​មាន​ពណ៌ក្រៅ​ចំនួន​ ២ គឺ​​ពណ៌​កាគី​ និ​ពណ៌លឿន​​​​​​​​ ​អម​ជាមួយ​នឹងអំ​ពូល​​ LED ​​​​​​ផ្នែកខាងមុខ និង​ស្តុបក្រោយ​​រាងមូល​​​​​​ ​​​​​​​យ៉ាង​ស្រស់​​ស្អាត​​បែប Classic ​​​​និង​មាន​ដំបូល​កញ្ចក់​​​​​ Sunroof​ ​​​​​​​​​​​​​​​​​ទៀត​ផង​​ ។​

​​រី​ឯ​ផ្នែក​ខាងក្នុង​​​​​វិញ​​ យើងឃើញ​ថា​​មាន​​កៅ​អីចំនួន​ ២ ​​​​​​​​​​​​​​​​​​​​មាន​អេក្រង់​​មើ​លកុងទ័​រ​តូច​​មួយ​ ​ប៉ុន្តែ​​​​​​​​​​​​​​​អ្វី​​​ដែល​​​ឡាន​​ភាគ​ច្រើនមាន​នោះ​ ​​​​​តែ​​​Citroen My Ami Tonic  គ្មាន​​គឺ​ជា​​​ អេក្រង់​កម្សាន្ត​​​​​ ​​​​ផ្ទុយមក​​​​វិញ​​​គេបាន​​ដាក់​​ប្រ​ដាក់​កៀប​ទូ​រស័ព្ទ​​​​​​​ដៃ​​ជំនួស​​​វិញ​ម្តង​​​។​

​ដោយឡែក​​ចំពោះ​ ​​​គ្រឿង​កម្លាំង​របស់កូន​ឡាន​អគ្គិសនី​នេះ​​ គេ​បាន​បំពាក់​នូវ​​​ម៉ូទ័រ​​​អេឡិ​ចត្រូនិច​​កម្លាំង​ ៨​សេះ​ ឬ​ ៦គីឡូវ៉ាត់​ ​​​​​​​​និង​កញ្ចប់​ថ្មទំ​ហំ​ ៥.៥​​គីឡូវ៉ាត់​ម៉ោង​​​​​​​​​​ ដែល​អាចអនុ​ញ្ញាត​​​​ឲ្យ​យើងបើកបរ​​ក្នុង​ចម្ងាយ​​​​​អតិ​បរមា​​ ៧០​គីឡូម៉ែត្រ​ រាល់​ពេល​​សាក​ថ្ម​ពេញ​ម្តង​។ មិន​តែ​​ប៉ុណ្ណោះ​​​ ​ចំពោះ​ល្បឿន​​​​​​​​​​លឿន​បំផុត​របស់​​ឡាន​អគ្គិសនី​មួយ​នេះ​ ​គឺ ៤៥​គីឡូម៉ែត្រ​​​ក្នុង​មួយ​ម៉ោង​​​​​​​​​​​​​ផងដែរ​ ។

គួរ​បញ្ជាក់​ផងដែរ​​ សម្រាប់​កូន​​ឡាន​អគ្គិសនី​ Citroen my Ami Tonic  ​​​​​​ត្រូវបាន​ដាក់​លក់​​​​នៅ​ក្នុងចក្រ​ភពអង់​គ្លេសដំបូងគេបង្អស់​ជាមួយ​នឹង​តម្លៃពិត​ប្រាកដ​​តម្លៃតែ​​៩៩៩០​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុ​ណ្ណោះ​ ៕​​

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia