​​​​​​​​​​​​​​​​​​ ថៃ​កាន់​តែ​កើ​ន​លាភ​! ​ខណ: BYD ​​​​​គ្រោងបង្កើត​រោង​ចក្រ​​​​នៅ​​ថៃជាមួយ​ទឹក​ប្រាក់​ជិត ៥០០លាន​$
Pheakdey Prem
SEPTEMBER 12 2022
យានយន្ត
199 views
1 min read

ក្រុមហ៊ុន​​​យក្សចិន​​ BYD  ​​សហការ​គ្នា​​នឹង​ក្រុមនហ៊ុន​ WHA ​Group ​បណ្តាក់​ទុន​​​រួម​គ្នា​​​ជាមួយ​នឹង​​ប្រាក់​ ៤៩១,៤១លាន​ដុល្លារ​ ​ដើម្បី​​បង្កើត​​​រោង​ចក្រ​​​ផលិតរថយន្ត ប្រើប្រាស់​​​​​​​​​​​​​​​ថាមពល​អគ្គិសនី​សុទ្ធ​​ និង​​​​​ពាក់​កណ្ដាល​អគ្គិសនី​​​​​​​​​នៅ​ក្នុងប្រទេស​ថៃ​​​ ក្នុង​​​បំណង​​​​​ក្នុង​ការ​ផលិត​​រថយន្ត​​​ទាំងពីរ​​ប្រភេទ​​ ឲ្យ​បាន​​ ១៥០,០០០​គ្រឿង​ចាប់​ពី​​​ឆ្នាំ​ ២០២៤​​​​​​​។

WHA Seals 600-Rai Landmark Deal with BYD for First Energy Vehicles Plant in  ASEAN - KAOHOON INTERNATIONAL

​​​​បើ​​​យោងសេចក្តីប្រកាស​​​​​​រួម​គា្ន​រវាង​ក្រុមហ៊ុន​ BYD នឹង​​​​​​ដៃ​គូសហការ​អ្នក​អភិវឌ្ឍ​​ន៍​​​​​​ឧស្សាហកម្ម​នៅប្រទេសថៃ​​ WHA Group(WHA.BK) បានធ្វើឡើង​​​នូវ​​កិច្ចព្រម​ព្រៀង​​​​​​​​​​​​​​ចុះ​ហត្ថលេខា​​​ទិញ​​​​​​​​​ដី​​​​​​ក្នុង​​ទំហំ​​​​​​ ៩៦ហិក​តា​​ នៅ​ខេត្ត​ Rayong សម្រាប់​​សាងស​ង់​រោងចក្រ​​​​​​​។​ ​​មួយ​វិញទៀត​​កាលពី​ខែ​សី​ហា​​​​​ ​​​​​​​​​​​​​​​បាន​​ឲ្យដឹង​ទៀត​ថា​ ទឹក​ប្រាក់​ដែល​ត្រូវបាន​វិនិយោគ​​​លើ​គម្រោង​​សាងសង់​រោង​ចក្រ​​​ផលិតរថយន្ត​​​​​​​​គឺរហូត​ដល់​ ​១៧​,៩ពាន់​លាន​បាត​ ​ឬ​​​ ៤៩១,៤១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​​ ​​ឯណោះ នេះបើយោងតាម​​ការ​ចុះ​ផ្សាយ​​ពី​ Reuters ​។​

BYD, Thailand's WHA plan EV plant in Thailand | Automotive News

​​ជាមួយ​គ្នានេះដែរ​​​​​​​ ​​​​រោង​ចក្រ​​​​​​​​​នៅ​ក្នុង​ប្រទេសថៃ​​​​​​​​​ ​ខាងក្រុមហ៊ុន​​ BYD ដាក់​ផែន​ការ​​ចាប់​ពី​ឆ្នាំ២០២៤ តទៅ​នឹ​​ង​ត្រូវបាន​ផលិតរថយន្ត​​​​​ប្រើប្រាស់​​អគ្គិសនី​សុទ្ធ​​ និង​​​រថយន្ត​​ប្រើថាមពល​ពាក់​កណ្ដាល​​អគ្គិសនី​(Hybrid) ​​​​​​ ១៥០,០០០គ្រឿង​​ ​​ដើ​ម្បី​​​​​​​​​​​​​លក់​ចេញ​​​ទៅ​កាន់​បណ្តា​ប្រទេស​នានាជុំ​វិញ​ពិភព​លោក​​ ក៏​ដូចជាប្រ​ទេស​​កម្ពុជា​ផងដែរ​។​

WHA and BYD to Announce Plans for EV Plant in Thailand - Thailand News

​​​ ​​​​​​​​​​​​​​គួរ​បញ្ជាក់​ផងដែរ​​ថា​ រោងចក្រ​​​ផលិតរថយន្ត​របស់​​ BYDនៅ​​ប្រទេស​ថៃ គឺ​ជារោង​ចក្រ​​មាន​លេខរៀង​ទី​៣០ ក្នុង​ចំណោម​រោងចក្រ​ទាំង​អស់​របស់​ក្រុមហ៊ុន​យក្ស​​​ចិន​មួយ​នេះ​ ​ក្នុង​នោះ​រួម​មាន​​​ សហរដ្ឋអាមេរិក​ ​​ប្រេហ្ស៉ីល​ ​​ឥណ្ឌា ៕​​

​អត្ថ​បទដោយ​​​៖ ព្រឹម​ ភក្តី​​​​​​ ​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia