ក្តៅៗ! ចិនសុខចិត្តលុបចោលពន្ធគយ ១២៥ ភា.គរយ លើការនាំចូលទំនិញ ១ នេះពីអាមេរិក
Khunna - ឃុនណា
APRIL 30 2025
អាជីវកម្ម 4.0
3 K views
1 min read

ប្រទេសចិនបានលុបចោលពន្ធគយ ១២៥% លើការនាំចូលអេតានពីសហរដ្ឋអាមេរិក ដែលត្រូវបានដាក់កាលពីដើមខែមេសា នេះបើយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters

Tradewar 16.9

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានលុបចោលពន្ធគយ ១២៥% លើការនាំចូលអេតានពីសហរដ្ឋអាមេរិក ដែលត្រូវបានដាក់កាលពីដើមខែនេះ ក្នុងចំណោមក្រុមផលិតផលមួយចំនួនដែលត្រូវបានផ្តល់ការលើកលែង។

Gettyimages 1240555194

ចលនានេះនឹងកាត់បន្ថយសម្ពាធលើក្រុមហ៊ុនចិនដែលនាំចូលអេតានពីសហរដ្ឋអាមេរិក សម្រាប់ការផលិតគីមីឥន្ធនៈ ក៏ដូចជាផ្តល់ទីផ្សារសម្រាប់វត្ថុរាវឧស្ម័នធម្មជាតិ ដែលជាផលិតផលមួយចំហៀងនៃការផលិតឧស្ម័ន shale របស់សហរដ្ឋអាមេរិក។ ពន្ធលើអេតានត្រូវបានលុបចោលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដោយការលុបចោលនេះមិនត្រូវបានប្រកាសជាសាធារណៈទេ។ ពួកគេបានបដិសេធមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះ។

 1x 1 (1)

ប្រទេសចិនបានបង្កើនពន្ធលើការនាំចូលទំនិញពីសហរដ្ឋអាមេរិក រួមទាំងអេតាន ដល់ ១២៥% ដើម្បីសងសឹកចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានកំណត់គោលដៅលើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ២ ក្នុងពិភពលោកនេះ ជាមួយនឹងពន្ធខ្ពស់ជាងមុន។

 Mol Vlec

ប្រទេសចិនទិញស្ទើរតែពាក់កណ្តាលនៃការនាំចេញអេតានរបស់សហរដ្ឋអាមេរិក ដែលបានបំបែកកំណត់ត្រាក្នុងឆ្នាំ ២០២៤ ដល់ ៤៩២,០០០ បារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA)បានបញ្ជាក់។ EIA រំពឹងថាការនាំចេញអេតានរបស់សហរដ្ឋអាមេរិកនឹងកើនឡើងដល់ ៥៣០,០០០ បារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៥ និងដល់ ៦៣០,០០០ បារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៦។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia