យោងតាមសារព័ត៌មាន BBC បានចុះផ្សាយឲ្យដឹងថា នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ ប្រកាសអំពីពន្ធគយថ្មីជាកំហិត ដោយអះអាងថា នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទទួលបានជោគជ័យលើវិស័យសេដ្ឋកិច្ច។ ដោយមិនចាំយូរចិនបានឆ្លើយតបភ្លាមៗយ៉ាងដាច់អហង្ការឲ្យលុបចោលនូវពន្ធគយថ្មីនេះជាបន្ទាន់ និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងនេះ ហើយនឹងចាត់វិធានការតបតដើម្បីការពារសិទ្ធិ ជាមួយផលប្រយោជន៍របស់ខ្លួន" ខណៈដែលសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកកំពុងមើលឃើញថាស្ថានភាពនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ដែលអាចនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងអាចនឹងប៉ះពាល់ខ្លាំងទៅលើវិស័យសេដ្ឋកិច្ចចិន និងដៃគូរសហការពាណិជ្ជកម្មពិភពលោកផងដែរ។
លោក ត្រាំ បានដាក់តាមរយៈបទបញ្ជាប្រតិបត្តិ ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានរលកនៃការប៉ះទង្គិចសេដ្ឋកិច្ចជុំវិញពិភពលោក។ សេតវិមានបានចេញបញ្ជីប្រទេសប្រហែល ១០០ និងអត្រាពន្ធគយដែលសហរដ្ឋអាមេរិកនឹងដាក់ជាការឆ្លើយតប ក្នុងនោះក៏មានប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចផងដែរ។
យ៉ាងណាមិញយោងតាមប្រភពសារព័ត៌មានរយទ័របានចុះផ្សាយ ពីទីក្រុងប៉េកាំង ថ្ងៃព្រហស្បតិ៍ ទី ០៣ ខែមេសា ឆ្នាំ២០២៥ ក្រោយការប្រកាសរបស់លោក ត្រាំបានកន្លងផុតទៅប៉ុន្មានម៉ោងនេះ ប្រទេសចិនក៏បានឆ្លើយតបមកវិញភ្លាមផងដែរ។ ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវពន្ធគយថ្មីចុងក្រោយរបស់ខ្លួន ហើយបានប្តេជ្ញាចាត់វិធានការតបតដើម្បីការពារផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធទូលំទូលាយលើដៃគូពាណិជ្ជកម្មអាមេរិកទាំងអស់នៅជុំវិញពិភពលោក។
ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីថ្លែងការណ៍មួយថា "សកម្មភាពរបស់សហរដ្ឋអាមេរិកមិនគោរពតុល្យភាពនៃផលប្រយោជន៍ដែលសម្រេចបាននៅក្នុងការចរចាពាណិជ្ជកម្មពហុភាគីអស់រយៈពេលជាច្រើនឆ្នាំ និងការពិតដែលថាខ្លួនបានទទួលផលប្រយោជន៍យ៉ាងច្រើនពីពាណិជ្ជកម្មអន្តរជាតិ"។ ក្រសួងបានបន្តថា "ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងនេះ ហើយនឹងចាត់វិធានការតបតដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន" ខណៈដែលសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកកំពុងមើលឃើញថាស្ថានភាពនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ដែលអាចនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។
នៅថ្ងៃពុធ លោក ត្រាំ បានប្រកាសថាប្រទេសចិននឹងត្រូវទទួលរងពន្ធ ៣៤% បន្ថែមលើ ២០% ដែលគាត់បានដាក់មុននេះនៅដើមឆ្នាំនេះ ដែលនាំឱ្យពន្ធថ្មីសរុបដល់ ៥៤% និងជិតដល់តួលេខ ៦០% ដែលគាត់បានគំរាមកំហែងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
អ្នកនាំចេញរបស់ចិន ដូចជាអ្នកមកពីសេដ្ឋកិច្ចផ្សេងទៀតដែរ នឹងប្រឈមមុខនឹងពន្ធគោល ១០% ដែលជាផ្នែកមួយនៃពន្ធថ្មី ៣៤% លើទំនិញស្ទើរតែទាំងអស់ដែលដឹកជញ្ជូនទៅកាន់សេដ្ឋកិច្ចអ្នកប្រើប្រាស់ធំបំផុតរបស់ពិភពលោកចាប់ពីថ្ងៃសៅរ៍ មុនពេល "ពន្ធតបត" ដែលនៅសល់ និងខ្ពស់ជាងនេះចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែមេសា។
លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលបិទចន្លោះប្រហោងពាណិជ្ជកម្មដែលគេស្គាល់ថា "de minimis" ដែលអនុញ្ញាតឱ្យកញ្ចប់ទំនិញដែលមានតម្លៃទាបពីប្រទេសចិន និងហុងកុងចូលទៅក្នុងសហរដ្ឋអាមេរិកដោយមិនគិតពន្ធ។
សម្រួលអត្ថបទឡើងវិញដោយ៖ ងួន ឃុនណា