Chevrolet Captiva 2025 ជារថយន្ត SUV 7កៅអីដែលមានតម្លៃធូរជាងរថយន្តមួយទឹក
Lee Then
AUGUST 20 2024
យានយន្ត
767 views
2 mins read

Chevrolet Captiva 2025 គឺជារថយន្ត SUV ដែលមានតម្លៃធូរជាងរថយន្តមួយទឹកមួយចំនួនផង សម្រាប់ឆ្នាំផលិតវិញគឺ 2025 រថយន្តនេះមានការរចនាស្អាត និងបច្ចេកវិទ្យាទំនើបដែលសាកសមសម្រាប់គ្រួសារ និងការធ្វើដំណើរប្រចាំថ្ងៃ។ Chevrolet Captiva 2025 ត្រូវបានបំពាក់ដោយកៅអី 7 ល្អសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន ឬការធ្វើដំណើរជាក្រុម។

2025 Captiva Xl Diseno Componente 02 Mudanza.jpg

Familia.webp

រថយន្តនេះមានរចនាបថខាងក្រៅទាក់ទាញជាមួយភ្លើងមុខ LED និងប៉ាណាមុខដែលផ្ចាប់មកជាមួយនិង Logo Chevrolet ដែលបន្ថែមអារម្មណ៍នៃអំណាច និងការពារនៅក្នុងករណីប៉ះទង្គិច។ ផ្នែកខាងក្នុងរបស់ Captiva 2025 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ដូចជា អេក្រង់បង្ហាញពហុមុខងារ សំឡេងពិរោះ និងកៅអីស្បែកដែលផ្តល់ភាពស្រួលសម្រាប់អ្នកដំណើរ។ មិនតែប៉ុណ្ណោះ ឧបករណ៍បំពាក់នៅក្នុងរថយន្តនេះមិនត្រឹមតែមានគុណភាពខ្ពស់ប៉ុណ្ណោះទេ តែវាក៏មានមុខងារភ្ជាប់ទៅនឹងស្មាតហ្វូនដូចជា Apple CarPlay និង Android Auto ដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែរលូន និងមានបទពិរោះកាន់តែសប្បាយ។

Novosti Novi Automobili Chevrolet Captiva Suv Facelift Mexico 2023 Proauto 01.jpg

Chevrolet Captiva 2025 ប្រើម៉ាស៊ីនទំហំ 1.5 លីត្រ Turbocharged 4 ស៊ីឡាំង ដែលមានសមត្ថភាពបង្កើតកម្លាំងបានប្រហែល 144 ទៅ 148 សេះ និងកម្លាំងបង្វិលប្រហែល 255 ន្យូតុនម៉ែត្រ។ កម្លាំងបញ្ចេញត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធប៉ុងអូតូម៉ាទិក 6 វគ្គ ដែលធ្វើឱ្យមានសមត្ថភាពបើកបរល្អក្នុងគ្រប់លក្ខខណ្ឌ។

รถใหม่ All New Chevrolet Captiva All New Chevrolet Captiva Premier Ext  F3 Q Mountains Small.jpg

រថយន្តនេះមានទំហំដូចជា ប្រវែង 4,655 មម, ទទឹង 1,835 មម, កម្ពស់ 1,760 មម និងចម្ងាយកង់ 2,750 មម ដែលសមស្របសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងទំនុកចិត្តក្នុងការបើកបរលើផ្លូវធម្មតា និងផ្លូវពិបាកៗ។
សម្រាប់តម្លៃរបស់ Chevrolet Captiva 2025 នៅកម្ពុជា គឺចាប់ផ្តើមពី $39,999 ហើយមានការផ្តល់ជូនពិសេសជាច្រើនទៀតពីក្រុមហ៊ុន Chevrolet Cambodia សម្រាប់អតិថិជនដែលចាប់អារម្មណ៍ក្នុងការកក់រថយន្តនេះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia