សាកសំជាកំពូលរថយន្ត SUV Full Size មែនទាំងរូបរាង និងសម្ថភាព BMW Alpina XB7 2023 តម្លៃមិនទាន់ Modified គឺ 15ម៉ឺនដុល្លារ
Lee Then
JULY 31 2024
យានយន្ត
74 views
1 min read

សូមស្វាគមន៍បងប្អូនទៅកាន់ពិភពឡានដ៏អស្ចារ្យ! រូបភាពនេះពិតជាធ្វើអោយបងប្អូនទាំងអស់គ្នាភ្ញាក់ផ្អើលហើយ សម្រាប់អ្នកដែលស្រឡាញ់រថយន្តប្រណីតនិងមានកម្លាំងខ្លាំង  បងប្អូនអាចស្គាល់ថាវាជាប្រេនណាដោយមើលប៉ាណាមុខក៏ស្គាល់ថាវាជាប្រេនរបស់ក្រុមហ៊ុនណាដែរ។

Gkn Sy P4b Maa Lu9x

Alpina XB7 2024 - រថយន្ត SUV ពេញទំហ៊ំដែលមានសោភណ្ឌភាពខ្ពស់បំផុត។ វាមានម៉ាស៊ីន V8 4.4 លីត្រ twin-turbo ផលិតកម្លាំងបាន 631 សេះនិងកម្លាំងរមួល 800Nm ដែលអាចអូស G82 M4 បានយ៉ាងងាយស្រួល។ វាអាចបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 3.9 វិនាទី។ កុងទ័រល្បឿនអាចឈានដល់ 200 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 14.8 វិនាទី និងល្បឿនអតិបរមា 290 គីឡូម៉ែត្រក្នុងមួយម៉ោង។

Maxresdefault.jpg

Alpina XB7 ក៏មានប្រអប់លេខអូតូម៉ាទិក 8 វគ្គ និងបច្ចេកវិទ្យា xDrive all-wheel drive។ ឡានមានកង់ទំហំ 23 អ៊ីញ និងប៉ូមឡើងចុះ ដែលធ្វើអោយមានផាសុកភាពពេលបើកបរដោយល្បឿនខ្ពស់ និងមាន Sport mode ដែលធ្វើអោយរថយន្តមានលំនឹងល្អ។
តម្លៃដើម (មិនទាន់មូឌីហ្វាយ): ប្រហាក់ប្រហែល $150,000 នៅសហរដ្ឋអាមេរិក។

2023 Bmw Alpina X B7 Cover.jpg

Wsd Untitled 2.jpg

 

ចឹងបងប្អូនចូលចត្តមួយណាដែរសម្រាប់ខ្ញុំវិញពិតជាពិបាកសម្រេចចិត្តណាស់ ព្រោះទាំងពីររថយន្តនេះមានសោភណ្ឌភាពខ្ពស់និងកម្លាំងខ្លាំងដូចគ្នា។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia