កំពុងដាច់លុយហើយ កុំព្យូទ័រខូចទៀត មកដឹងហាងខ្មែរមួយនេះ អាចជួសជុលបង់រំលស់ ដល់ភ្លាមធ្វើភ្លាម
Makara Rin
DECEMBER 1 2022
អាជីវកម្ម 4.0
965 views
1 min read

បើនិយាយពីហាងលក់កុំព្យូទ័របច្ចុប្បន្ននេះគឺមានច្រើនណាស់ ប៉ុន្តែអ្នកដែលធ្លាប់មានបទពិសោធន៍ក្នុងការទិញកុំព្យូទ័រច្រើនគឺប្រាកដជាបានដឹងហើយថា ហាងមួយចំនួនគឺមិនទួលទិញវិញ ក៏ដូចជាទទួលក្នុងការជួសជុលនោះទេពោលគឺផ្តោតតែលើការលក់មួយមុខប៉ុណ្ណោះ ដែលនេះក៏ជាកង្វល់មួយសម្រាប់អ្នកទិញផងដែរ។ ដោយឡែក តើអ្នកមានដឹងទេថា មានហាងមួយនៅខ្មែរយើងនេះអាចធ្វើការជួសជុលហើយបង់រំលស់បានទៀត។

ដោយយោងទៅតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយនឹងលោក ហ៊ុន សុចាន់ ដែលជាស្ថាបនិករបស់ហាង ចាន់ហ្វិច កុំព្យូទ័រ-CHANFIX COMPUTER បានឱ្យដឹងថា​បច្ចុប្បន្នហាងរបស់លោកបានឈរជើងជិត4ឆ្នាំហើយ​ ដោយមានលក់កុំព្យូទ័រគ្រប់ប្រភេទ ទទួលទិញវិញ និងមានសេវាកម្មមួយចំនួនទៀតដែលធ្វើឱ្យអ្នកបានទិញនៅហាងមួយនេះដកចិត្តមិនរួច។

លោក ហ៊ុន សុចាន់ បានបន្ថែមថា​ ហាងមួយនេះចាប់ផ្តើមបើកតាំងពីឆ្នាំ2018 ជាមួយនឹងដើមទុនប្រមាណខ្ទង់2ពាន់ដុល្លារប៉ុណ្ណោះ ហើយរឿងមួយដែលធ្វើឱ្យហាងរបស់លោកឈរជើងមកដល់បច្ចុប្បន្ននេះគឺលោកបានដាក់ចិត្តដាក់កាយពេញ100%តែម្តងដើម្បីបម្រើសេវាកម្មដល់អតិថិជន ដូចជាសេវាកម្មរហ័សពេលដែលកុំព្យូទ័រខូចយកទៅដល់កន្លែងនឹងធ្វើការជួសជុលភ្លាមៗមិនទុកយូរ មិនស៊ីគ្រឿង អតិថិជនអាចឈរមើលជាងធ្វើបាន​ មិនកាប់តម្លៃ យកទៅពេលយប់ចំពេលបិទហាងក៏ជួសជុលបាន។

1

យ៉ាងណាមិញក្រៅពីសេវាកម្មទាំងអស់នេះ អ្វីដែលចាបខៀវចាប់អារម្មណ៍ជាងគេនោះគឺ​ ហាងមួយនេះមានសេវាកម្ម ជួសជុលបង់រំលស់ដែលជាសេវាកម្មកម្រឃើញមួយក្នុងស្រុកខ្មែរ។ ហើយសេវាកម្មមួយនេះគឺអាចជារឿងល្អមួយសម្រាប់សិស្សាសាលា ឬអ្នកធ្វើការមួយចំនួនដែលមិនចង់ចំណាយច្រើនលើការជួសជុលព្រោះថាការជួសជុលកុំព្យូទ័រគឺអាចនឹងមានតម្លៃថ្លៃបន្តិច ជាពិសេសចំពេលចុងខែដាច់លុយហើយកុំព្យូទ័រខូចទៀតគឺរឹតតែពិបាក​ ដូច្នេះអ្នកទាំងអស់គ្នាអាចពិចារណាលើសេវាកម្មជួសជុលបង់រំលស់នេះបាន។

ចំពោះសេវាកម្មនេះលោក ហ៊ុន សុចាន់ បានបញ្ជាក់ថា​ហាងរបស់លោក​បានសហការជាមួយនឹងធនាគារក្នុងស្រុកមួយចំនួនដើម្បីផ្តល់ជាប្រាក់កម្ចីដល់អតិថិជនពេលដែលត្រូវបង់រំលស់ជាមួយនឹងផលិតផលក៏ដូចជាសេវាកម្មផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែហាងមួយនេះមានទីតាំងនៅភ្នំពេញពិតមែនប៉ុន្តែសម្រាប់អ្នកនៅតាមខេត្តក៏អាចទិញបានដោយមិនបាច់បារម្ភរឿងគុណភាពមិនល្អទេ លើសពីនេះទៅទៀតហាង ចាន់ហ្វិច កុំព្យូទ័រ ក៏មានអតិថិជននៅតាមបណ្តាខេត្តច្រើនគួរសមដែរ។

2

សម្រាប់អ្នកដែលកំពុងត្រូវការកុំព្យូទ័រថ្មីគ្រប់ម៉ូឌែលឬកុំព្យូទ័រមួយទឹកផ្សេងៗទាំងប្រភេទ Window និង​ macOS ជាពិសេសអ្នកដែលមានកុំព្យូទ័រខូចហើយមិនចង់ចំណាយលុយច្រើនក្នុងការជួសជុលគឺអ្នកទាំងអស់គ្នា​អាចទៅទទួលជាមួយសេវាកម្មជួសជុលបង់រំលស់បាន។ សម្រាប់ព័័ត៌មានលម្អិតផ្សេងៗអ្នកទាំងអស់គ្នាអាចទាក់ទងតាមរយៈលីងដែលបានដាក់ខាងក្រោម៖

Facebook Page: ចាន់ហ្វិច កុំព្យូទ័រ-CHANFIX COMPUTER

Tel: 069667798 / 066667798 / 069667678 / 060667678

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia