បើយើងនិយាយដល់ការទិញឡាននៅប្រទេសក្រៅយកមកជិះនៅស្រុកខ្មែរ វាពិតជាមិនងាយស្រួលឡើយប្រសិនយើងគ្មានឈ្មួញកណ្ដាលដើម្បីឲ្យជួយទិញ ណាមួយការទិញឡានមួយទឹកពីស្រុកគេទាល់តែមានក្រុមហ៊ុនមកធានាទើបអាចអូសចេញពីឃ្លាំងពីស្រុកគេបាន។
ប៉ុន្តែថ្ងៃនេះដែរ Technology Cambodia ណែនាំលើកអ្នកអំពីកន្លែងកម្មង់ឡានពីអឺរ៉ុបមកកាន់ស្រុកខ្មែរ ដោយចំណាយលុយតិច ចំណេញពេលវេលាច្រើន ហើយនោះគឺ Car Zone Cambodiaជាកន្លែងកម្មង់ឡានអឺរ៉ុបពីប្រទេសកូរ៉េខាងត្បូង ដែលបង្កើតឡើងដោយកូនខ្មែរមួយរូបឈ្មោះ សេង ដារ៉ា ដែលលោកធ្លាប់ជាអតីតពលករកូរ៉េ បានធ្វើការនៅប្រទេសកូរ៉េខាងត្បូងអស់រយ:ពេល ៥ឆ្នាំ ។
ថ្លែងក្នុងបទសម្ភាសន៍រវាងលោក សេង ដារ៉ា ម្ចាស់អាជីវកម្ម Car Zone Cambodia នឹងក្រុមការងារចាបខៀវ Technology Cambodia បានឲ្យដឹងថា៖ Car Zone Cambodiaត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ពោលគឺមុនពេលជំងឺកូវិដ១៩ចូលមកដល់ស្រុកខ្មែរ ៥ខែ ។ Car Zone Cambodia បង្កើតឡើងដំបូងជាលក្ខណ: Website ដេញថ្លៃឡានតែប៉ុណ្ណោះ ។ បន្ទាប់មក Car Zone Cambodia ក៏បានវិវត្តន៍ទៅក្រុមហ៊ុនដែលផ្តល់សេវាកម្មកម្មង់ឡានគ្រប់ប្រភេទពីកូរ៉េខាងត្បូង មកទល់បច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ Car Zone Cambodia គឺជាកន្លែងកម្មង់ឡានមួយទឹកពីអឺរ៉ុបទំនើបៗ ក៏ដូចជាប្រភេទឡានលំដាប់ថវិកាមធ្យម មិនតែប៉ុណ្ណោះ លោក សេង ដារ៉ា បាននិយាយថា៖ ការនាំចូលឡានមួយទឹកមកពីប្រទេសកូរ៉េខាងត្បូងគឺខុសគ្នាពីបណ្ដាប្រទេសផ្សេងៗ ដូចសហរដ្ឋអាមេរិក អីតាលី និងប្រទេសប៉ែកខាងអឺរ៉ុបផ្សេងៗទៀត គឺត្រូវការចំណាយពេលយ៉ាងហ៉ោចណាស់ ២ទៅ៣ខែ ទើបបានមកដល់ស្រុកខ្មែរ ដោយឡែកសម្រាប់ការនាំចូលពីប្រទេសកូរ៉េខាងត្បូង គឺត្រូវការពេលយ៉ាងយូរ ២០ ថ្ងៃតែប៉ុណ្ណោះ ។
ឡានដែលបាននាំចេញពីកូរ៉េសុទ្ធសឹងតែជាឡានឆ្លងកាត់ការត្រួតពិនិត្យច្បាស់លាស វាយតម្លៃបានត្រឹមត្រូវ ថែមទាំងមានការធានាពី Car Zone Cambodiaថែមទៀតផង ។
ចំណែកឯកដំណើរការកម្មង់ឡានពីខាង Car Zone Cambodia លោក សេង ដារ៉ា បានបញ្ជាក់ថា បងប្អូនគ្រាន់តែជ្រើសរើសម៉ូដែលខ្លួនស្រឡាញ់រួចទាក់ទងទៅកាន់ផេកផ្លូវការរបស់ Car Zone Cambodia ដើម្បីជួយឆែកនិងរកឡានដែលមានគុណភាពល្អ និងមានសុវត្ថិភាពខ្ពស់ជូន ហើយចំពោះការផ្តល់សេវាកម្មកម្មង់ឡាននេះ គឺតម្រូវការប្រាក់កក់ទុកមុនចន្លោះពី ២០% ទៅ៣០%នៃតម្លៃឡានសរុប (ថ្លៃដឹកជញ្ជូន និងពន្ធ) ហើយតម្លៃសេវាកម្មនេះទៀតសោទគឺលោកអ្នកចំណាយប្រាក់ត្រឹមតែ ៥០០ដុល្លារ ក្រុមហ៊ុនរៀបចំរត់ឯកសារផ្សេងៗ មួយចប់ជូន ។
គួរបញ្ជាក់ផងដែរថា Car Zone Cambodia ជាកន្លែងផ្តល់សេវាកម្មកម្មង់ឡានពីកូរ៉េ ដោយគិតតែកម្រៃសេវាកម្មតែប៉ុណ្ណោះ រីឯប្រាក់ចំណេញ គឺខាងក្រុមហ៊ុនមិនមានការយកឡើយ ៕
សម្រាប់ព័ត៌មានលម្អិតអំពីសេវាកម្មកម្មង់ឡានពីកូរ៉េ សូមរង់ចាំទស្សនានូវវិដេអូបទសម្ភាសន៍ពេញនៅលើផេក Technology Cambodia ផ្ទាល់ ។ ប្រសិនមានចម្ងល់អ្វីទាក់ទង់ទៅនឹងការទិញឡានពីក្រៅប្រទេសអ្វីផ្សេងៗលោកអ្នកអាចខមិនសួរក្នុងផុសនេះបាន នៅក្នុងបទសម្ភាសន៍ពួកយើងនឹងយកសំណួរបងប្អូនចោទសួរទៅម្ចាស់ក្រុមហ៊ុន Car Zone Cambodia ៕
អត្ថបទដោយ៖ ព្រឹម ភក្តី