​​​​​​​​​​​​មិននឹក​ស្មាន​​សោះ​!!! ឡាន​​​ថ្មី​​ ៣​​ម៉ូដែល​​នេះ​​ ​​​​​​កំពុង​ឆក់​ចិត្ត​ប្រជាជន​ខ្មែរ​​​
Pheakdey Prem
FEBRUARY 22 2023
យានយន្ត
257 views
2 mins read

កម្ពុជា​​ ​​​​​ជា​ប្រទេស​ដែល​កំពុង​​អភិវឌ្ឍន៍​​​​​​​​​​​ក៏ពិត​មែន​​ ប៉ុន្តែ​បើ​និយាយ​​​​​​​ការពេញ​និយម​​​​ជិះ​ឡាន​​ គឺថាមិន​ចាញ់​ប្រទេស​ជិត​ខាង​​​ ​​ឡើយ​​​ ជា​​ក់​ស្តែង​​​​​​​​​​​​​​​​​​​​​​ក្រុម​ហ៊ុន​​​នាំ​ចូលឡាន​​ថ្មី​​​​ មាន​ការកើន​ឡើង​​​​​​​​​​​​​​គួរឲ្យ​ចាប់​អារម្មណ៍​​យ៉ាងខ្លាំង​ ហើយ​​​​ឡាន​ដែល​​​អាចទាក់​ចិត្ត​​ប្រជាជន​ខ្មែរ​​​​​​​ និង​និយមទិញ​​ជិះ​ច្រើន​​នោះ​​​ គឺ​មាន​តែ​ ៣​ម៉ូដែល​​នេះ​​​ ​​​រួម​មាន​៖ Ford Ecosport, Toyota Raize និង​​ ​​SsangYong Tivoli ​​​​​​​​។​​​

ឡាន​ទាំងនេះ​ ​មានការ​ពេញ​និយម​ខ្លាំងពីសំណាក់​ប្រជា​​​​​​​ជន​ខ្មែរ​​​ គឺ​ដោយ​សារ​​ ​​​ទី​១​​ មាន​រូបរាង​ស្អាត​​ ​​​​​ខ្នាត​​​​​ល្មម​​​ ងាយ​ស្រួល​​​​​​ជិះ​​ទៅ​តាម​ខេត្ត​​ និង​ក្នុង​ទី​ក្រុង​​ ​អ្វី​ដែល​គួ​រ​ឲ្យ​ចាប់​រម្មណ៍​​​ជាងនេះទៅ​ទៀត​​គឺ​ទៅ​លើ​តម្លៃ​​​​ ​គឺ​ថា​សមរម្យ​ខ្លាំងមែន​​ទែន​ ​​​​មិន​ដល់​ ៣ម៉ឺន​ដុល្លារ​នោះ​ទេ​ ។​

 Ford Ecosport ​

Ford EcoSport - Infos, Preise, Alternativen - AutoScout24

​ឡាន​នេះ​​ ​​ទទួល​បាន​ប្រិយ​ភាព​​​ខ្លាំង​មែន​ទែន​​ពី​សំណាក់​​​​​​​​​​​អ្នក​រស់​នៅ​ទី​ក្រុង​​ភ្នំពេញ​ និង​​តាម​បណ្តាខេត្ត​​​​​​ ​​​​​​​​ដោយ​​សារទំហំ​ឡាន​នេះ​​​​តូច​ល្មម​អាចដាក់​​ ជិះ​បានលក្ខ​ណ:​គ្រួសារ​​​ ៥​ នាក់​​​​​​ ​​ហើយ​កម្លាំងរបស់​ម៉ាស៊ីន​​តូច​ល្ម​ម​​​ ១២៥​សេះ​​ ​​​​​​​​​​​​​​ប្រើ​ប្រ​អប់​លេខ​អូតូ​​​​ ៦​​​វគ្គ​​ ស្រួល​​​​​បើកបរ​​​​​​ ​ស៊ីសាំងតិច​​ ​​​​​​​​​​​​​​ចាក់​​​១លីត្រ​អាច​រត់​បាន​ចម្ងាយ​​ ១៥គ.ម តែចំពោះ​​​ ១០០គ.ម ស៊ី​សាំង​ខ្ទង់​ ៦.៧លីត្រ​​ ​ចំណែក​​ឯតម្លៃវិញ​​​ខ្ទង់​ 27xxxដុល្លារ​​ប៉ុណ្ណោះ​ ។

Toyota Raize

Toyota Raize, prueba en México: Opiniones, video y precios

​ឡាន​ Toyota Raize ជា​​​ម៉ូឌែលថ្មី​នេះ​ ​​​​​​​​​​​​​រស់​ Toyota ​​ដែលមានរូបរាង​ស្អាត​​ សាកសមនឹង​មនុស្សសម័យថ្មី​ ​ព្រមទាំងមានបំពាក់នូវ Option​​ ជាច្រើនដែល​ទំនើបៗ និង​បច្ចេកវិទ្យាចុងក្រោយថ្មីៗ ថែមទៀតផង ។

​​ហើយ​ចំពោះម៉ាស៊ីនរបស់ Raize 2022 នេះ ត្រូវបាន​ Toyota ផលិត​ចេញមកយ៉ាងពិសេសសម្រាប់ស្រុកខ្មែរ ដោយមានម៉ាស៊ីនសាំង 1.0L Turboមានស៊ីឡាំង ៣ ប្រើប្រអប់លេខ 7 វគ្គអូតូ ថែមទាំង​មានកម្លាំង ​៩៨ សេះ កម្លាំងរមួល ១៤០ ញូតុនម៉ែត្រ​ ហើយមានមុខងារសន្សំសំចៃខ្ពស់ដោយជិះចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង ៥ - ៦លីត្រទេ ហើយតម្លៃ​​​វិញ​​សម្រាប់​ដំបូល​​ពណ៌ធម្មតា​​​ ២៦៨០០ដុល្លារ​ តែសម្រាប់​​ឡាន​​ដំបូល​​ពណ៌​​ខ្មៅ​​វិញ ២៧២០០ដុល្លារ​​​​​​​​​។

​​Ssangyong Tivoli

Ssangyong Tivoli XLV Review (2023) | Autocar

​​​​ ឡាន​​នេះ​ជាប្រភេទ SUV ស៊េរី​ថ្មី ២០២២ មានផ្ទៃខាងក្នុងធំទូលាយល្អ អាចផ្ទុកចំនួនមនុស្សបានច្រើននាក់ ​រួមទាំងប្រើជាមួយនឹងម៉ាស៊ីនសាំង​ 1.5 L ​ ​GDI-Turbo​ ដែល​​ជាបច្ចេកវិទ្យារបស់​ប្រេន​ឡាន​ទំនើប​មក​ពី​អាល្លឺម៉ង Mercedes-Benz ។​ ហើយចំពោះកម្រិត​ស៊ីសាំងឡាន​នេះ​ដែរ​​​ អាចរត់​​ចម្ងាយ​​​ 100 Km  ​ស៊ីសាំង តែ​ ៧.៥លីត្រ​ តែប៉ុណ្ណោះ អាស្រ័យលើស្ថានភាពផ្លូវ និងកម្រិតនៃការ​បើកបរ ហើយ​​តម្លៃរថយន្ត​នេះ ​29xxដុល្លារ។

គួរ​ជំរាប​ផងដែរ​​ ​​​សម្រាប់​​​​​​​ឡាន​បក​កេស​ ៣​ម៉ូដែល​ខាងលើ​នេះ​ គឺមាន​​លក់​នៅ​ស្រុក​ខ្មែរ​ស្រាប់​​​​​​ ​​​​ហើយ​បងប្អូន​ប្រសិន​ជា​ចាប់​រម្មណ៍​អាច​ទាក់​ទង​​​​ទៅ​កាន់​​​​​​​​​​​​​ហ្វ៊េសបបុក​ផេក​តាមរយ:​ក្រុមហ៊ុន​នីមួយ​​ៗ​ ​របស់​ប្រេន​​​យី​ហោ​ឡាន​ទាំង​​ ៣​ខាងលើ​បាន​​៕​

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia