ឥឡូវនេះសម្រាប់លោកអ្នកដែលមិនសូវមានថវិកាសិក្សាបន្ដនៅសាកលវិទ្យាល័យ ឬកំពុងស្វែងរកការងារធ្វើ យើងសូមណែនាំវេបសាយរបស់ខ្មែរថ្មីមួយ ដែលប្រមូលផ្ដុំទៅដោយព័ត៌មានអាហារូបករណ៍សាលានៅខ្មែរ សម្រាប់លោកអ្នក Apply ទៅស្នើសុំបានភ្លាមៗ ព្រមទាំងមានមុខងារស្វែងរកការងារធ្វើ ជាច្រើនរាប់អស់ទៀតផង។
វេបសាយ https://www.camformant.com/ គឺជាកន្លែងពិសេសមួយ ដែលប្រមូលផ្ដុំទៅដល់ព័ត៌មានអាហារូបករណ៍សម្រាប់អ្នកចង់រៀន ពិសេសគឺសាលានៅក្នុងទីក្រុងភ្នំពេញ។ ជាមួយគ្នានេះ លោកអ្នកក៏អាចចូលទៅរកមើលការងារជាច្រើននៅក្នុងនោះផងដែរ។
បន្ថែមពីលើនេះនៅក្នុងវេបសាយខាងលើ ក៏មានប្រាប់ព័ត៌មានសាកលវិទ្យាល័យ និងវិទ្យាស្ថានជាច្រើនផងដែរ។ តោះកុំភ្លេចណែនាំវេបសាយ ឬផុសនេះ ទៅកាន់អ្នកស្គាល់ ឬ Mention ពួកគាត់ឱ្យបានដឹងផងណា...។
អត្ថបទដោយ៖ ផែន ផាន់ណា