ប្រឡូកក្នុងវិស័យ E-Sport ចំណេញ ឬខាត! តើ ១០ ឆ្នាំទៅមុខទៀត E-Sport នៅកម្ពុជានឹងរឹកចម្រើនទេ?
Khunna - ឃុនណា
MAY 19 2025
អេឡិចត្រូនិក
106 views
2 mins read

លោក អ៊ូរ សុខវឌ្ឍនៈវិជ្ជា ដែលគេស្គាល់ភាគច្រើនជា Ic3_fr0Gz នៅលើបណ្តាញសង្គម ដោយលោកជាអ្នកផ្សាយផ្ទាល់ ហ្គេមអេឡិចត្រូនិក អ្នកអត្ថធិប្បាយ អ្នកសម្របសម្រួលកម្មវិធីកីឡាអេឡិចត្រូនិក និងជា Influencer ជនជាតិខ្មែរដ៏ល្បីម្នាក់ (Cambodian E-Sports Streamer, Caster, Emcee & Influencer) ដោយនៅលើគេហទំព័រផេកផ្លូវការរបស់លោកមានអ្នកតាមដានរហូតដល់ 1.3 M ។ លោក Ic3_fr0Gz បានចាប់ផ្តើមឈរជើងលើវិស័យ E-sport តាំងពីឆ្នាំ ២០១១ រហូតមកទល់នឹងបច្ចុប្បន្ន។ ដោយការជំនាន់នោះលោក គឺជាអ្នកអត្ថធិប្បាយ E-sport តែក្នុងជំនាន់នោះវិស័យកីឡាអេឡិចត្រូនិកពុំទាន់រីកចម្រើននូវឡើយ ហើយក៏មិនមានអ្នកស្គាល់ច្រើននោះទេដែលខុសផ្ទុយពីបច្ចុប្បន្ន។

Mpl Cambodia Autumn 2022 Edited

ដោយលោក​ Ic3_fr0Gz បានយល់ឃើញថា E-sport សព្វថ្ងៃនេះកំពុងតែរីកចម្រើនខ្លាំងរហូតដល់វិស័យមួយនេះនៅកម្ពុជាដូចទៅនឹងបរទេសដែរ អាចនិយាយបានថាបរទេសក៏មានកម្ពុជាយើងក៏មានដូចគ្នា ដូចជា៖ អ្នករៀបចំការប្រកួតបែប Professional រួមមាន Caster, Analyst, 5 Player ទៅតាមផ្នែកនៃជំនាញ, គ្រូបង្វឹក (Head Coach), ជំនួយការគ្រូបង្វឹក (Assistan Coach), Team analyst, គ្រប់ក្រុមមាននូវ Sponsor ធំៗ និងមានការហ្វឹកហាត់ច្បាស់លាស់ ដោយនេះអាចសរបញ្ជាក់បានថាវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនខ្លាំង នេះបើធៀបនឹងអតីកាលពីរយៈពេលជាង ១០ ឆ្នាំមុន និងមានការយកចិត្តទុកដាក់ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports Federation Cambodia) សព្វថ្ងៃផងដែរ។ បើសិនជារយៈពេល ១០ ឆ្នាំទៅមុខទៀតវិស័យ E-Sport នៅកម្ពុជានឹងនៅតែដើរទៅមុខជានិច្ច និងកាន់តែមានសន្ទុះខ្លាំងជាងនេះទៅទៀតហើយពិភពលោកនឹងកាន់តែស្គាល់ពីកម្ពុជាច្រើនជាងនេះតាមរយៈការប្រកួតតាមប្រទេសរវាងប្រទេស ឬការដោះដូរកីឡាករជាតិ និងអន្តរជាតិជាដើម។ 

497485737 1259784212175782 7530102625989957449 N

លោក Ic3_fr0Gz ក៏បានបញ្ជាក់ពីប្រភពចំណូលដែលលោកទទួលបានសព្វថ្ងៃនេះលើវិស័យ E-Sport គឺមាន ៥ ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗគ្នាដែលបាន Sponsor មកកាន់លោកផ្ទាល់ ជាមួយការថតវីដេអូ Promote ផលិតផលនានា និងចុងក្រោយគឺចំណូលពីការ Donate របស់អ្នកទស្សនាដូចជា ៥០ សេន, ១ដុល្លារ, ២ដុល្លារ និងច្រើនទៀតតាមរយៈការ Live Stream របស់លោកផ្ទាល់។ 

470640770 1154124616075076 5316567013300752175 N

ដូច្នេះហើយប្រសិនបើអ្នកគិតថាវិស័យមួយនេះមិនរីកចម្រើន មិនអាចរកចំណូលបាន នេះគឺវាផ្ទុយពីការគិតរបស់អ្នកទាំងស្រុងហើយ។ អ្នកគួរតែចាប់យកឱកាសមួយនេះ ព្រោះបច្ចុប្បន្ននេះអាចសរបញ្ជាក់ថាកីឡាអេឡិចត្រូនិកនៅកម្ពុជាកំពុងរីកចម្រើនខ្លាំងហើយកម្ពុជាក៏នៅតែរើសកីឡាករជាច្រើនរូបសម្រាប់ការប្រកួតវគ្គជាច្រើនផងដែរ។ បើអ្នកច្បាស់លើវិស័យមួយនេះ មិនចាំបាច់ដល់តែក្លាយជាកីឡាករតែមួយមុខនោះទេ​ អ្នកក៏អាចមានកាសក្លាយជា Streamer, E-sport, Infuencer… ដែលអាចរកចំណូលបានតាមរយៈការ Sponsor, ចំណូលពីការ Live Game លើផេកហ្វេសប៊ុក, និងការចូលរួមរាល់កម្មវិធីផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យ E-Sport ផងដែរ

Unnamed

មតិចុងក្រោយរបស់លោក អ៊ូរ សុខវឌ្ឍនៈវិជ្ជា (Ic3_fr0Gz) ទៅកាន់អ្នកអានទាំងឡាយដែលកំពុងដើរលើវិស័យមួយនេះ ឬក៏ចង់ចាប់ផ្តើមប្រឡូកក្នុងវិស័យ E-sport គួរខិតខំប្រឹងប្រែងជាងនេះឲ្យដល់កម្រិតដើម្បីមានស្នាដៃជូនជាតិ និងអាចទទួលបាននូវចំណូលខ្ពស់តាមសម្ថតភាពឲ្យតែយើងខំប្រឹង។

Photo 2025 05 09 08 37 24

សារលើកទឹកចិត្តចុងក្រោយពីលោក Ic3_fr0Gz ដែលតែងតែលើកទឹកចិត្តខ្លួនកន្លងមកនោះជូនទៅកាន់អ្នកអានទាំងឡាយថា ព្យាយាមគង់តែបានសម្រេច រាល់ការខិតខំប្រឹងប្រែង តែងតែបានលទ្ធផល យើងចាប់ផ្តើមពីនាទីសូន្យដូចគ្នាហេតុអីគេធ្វើបាន យើងធ្វើមិនបាន

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia