ពិសេសណាស់! កសិករខ្មែរនឹងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មី ខណៈកម្ពុជាចង់ប្រើ Blockchain តាមដានប្រភពដើមផលិតផលកសិកម្ម
Touch Soriya
•
NOVEMBER 17 2026
•
នវានុវត្តន៍
•
37 views
•
1 min read
•

កម្ពុជាកំពុងសិក្សាពីការប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់បង្កើតប្រព័ន្ធតាមដានប្រភពដើមផលិតផលកសិកម្ម (Traceability) ក្នុងគោលដៅពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម និងជួយឱ្យកសិករខ្នាតតូចទទួលបានអត្ថប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យាថ្មីៗ។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាស្តីពី «AgriTech and Food Security» នៃព្រឹត្តិការណ៍ FrancoTech 2026 នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

105

តាមរយៈការចែករំលែករបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងវេទិកានេះ កម្ពុជាមានចក្ខុវិស័យក្នុងការផ្លាស់ប្តូរវិស័យកសិកម្មពីការផលិតខ្នាតតូចបែបគ្រួសារ ទៅជាការផលិតបែបសហគ្រាសពាណិជ្ជកម្ម ដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង និងមានសមត្ថភាពប្រកួតប្រជែង។ ក្នុងដំណើរផ្លាស់ប្តូរនេះ ជាការប្រើប្រាស់បច្ចេកវិទ្យាមិនមែនសំដៅត្រឹមតែការនាំចូលឧបករណ៍ទំនើបៗមកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវជាបច្ចេកវិទ្យាដែលអាចដោះស្រាយបញ្ហាជាក់ស្តែងរបស់កសិករ និងអ្នកប្រើប្រាស់។ 

106

បច្ចេកវិទ្យាទាំងនោះ ត្រូវជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញសមរម្យ និងធានាឱ្យអ្នកប្រើប្រាស់ទទួលបានស្បៀងអាហារដែលមានសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម មិនគួរវាស់វែងត្រឹមចំនួនឧបករណ៍ទំនើបដែលបានដាក់ឱ្យប្រើប្រាស់នោះទេ ប៉ុន្តែត្រូវវាស់វែងតាមរយៈផលចំណេញជាក់ស្តែងដែលផ្តល់ដល់ប្រព័ន្ធស្បៀងទាំងមូល និងជីវភាពរបស់ប្រជាកសិករ។

ជាមួយគ្នានេះ កម្ពុជាក៏បានបង្ហាញពីការបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រែក្លាយបច្ចេកវិទ្យាឱ្យទៅជាដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់វិស័យកសិកម្មកម្ពុជា៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia