សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសឆ្លើយតបទៅសហរដ្ឋអាមេរិកពីការដាក់ពន្ធ ៤៩ភាគរយ លើកម្ពុជា
Khunna - ឃុនណា
APRIL 4 2025
ឱកាស
946 views
2 mins read

កាលពីថ្ងៃទី0២ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធសម្រាប់ទំនិញនាំចូលពីកម្ពុជា ៤៩% ដោយសារតែឱនភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកមានគម្លាតធំ ខណៈដែលកម្ពុជានាំចេញទៅអាមេរិកក្នុងទំហំទឹកប្រាក់ធំជាងអាមេរិកនាំចេញមកកម្ពុជា។ 

P0l22p3l
យ៉ាងណាមិញនាថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៥ វេលាចន្លោះម៉ោង ៨:០០ យប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការចេញលិខិតឆ្លើយតបទៅកាន់ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ អំពីការដាក់ពន្ធគយមកលើកម្ពុជា។ 

ការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក៖ លិខិតនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ដែលគ្រោងនឹងដាក់ពន្ធអាករ ៤៩% លើផលិតផលនាំចេញពីកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥។

250403 Trump Lutnick Ew 126p 9bdc64
សំណើសុំការចរចា និងការពន្យារពេល៖ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំចរចាជាមួយរដ្ឋបាលរបស់លោក Trump ក្នុងពេលវេលាសមស្របបំផុត និងបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាក្នុងការពន្យារពេលការអនុវត្តពន្ធអាករមួយនេះ។

ការបញ្ជាក់អំពីអត្រាពន្ធគយអតិបរិមារបស់កម្ពុជា និងការផ្តល់ជូនពិសេស៖ សម្តេចនាយករដ្ឋមន្ត្រីបានជម្រាបជូនថា អត្រាពន្ធអតិបរិមារបស់កម្ពុជាគឺ ៣៥% ហើយដើម្បីបង្ហាញពីស្មារតីស្មោះត្រង់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជាបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយអត្រាពន្ធលើការនាំចូលផលិតផលអាមេរិកចំនួន ១៩ ប្រភេទ ពី ៣៥% មកត្រឹម ៥% ។

488529777 984154747244899 1132231509411747666 N (1)

ការចាត់ចែងឱ្យមានកិច្ចសហការ៖ សម្តេចនាយករដ្ឋមន្ត្រីក៏បានចាត់ចែងឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាធ្វើការសហការជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកផងដែរ។
ការប្តេជ្ញាចិត្តក្នុងការចរចាប្រកបដោយប្រសិទ្ធិភាព៖ កម្ពុជាបានបន្តប្តេជ្ញាចិត្តក្នុងការចូលរួមចរចាដ៏ស្ថិតស្ថេរ និងមានប្រសិទ្ធិភាពជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងប្រជាជនទាំងពីរជាតិសាសន៏។

លិខិតនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហានេះ និងគោលបំណងក្នុងការស្វែងរកដំណោះស្រាយតាមរយៈការចរចាប្រកបដោយស្មារតីស្ថាបនា។ សម្តេចបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ស្ងប់ចិត្ត ហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយនូវបញ្ហានេះ ។

ប្រភព៖ អនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា

បកប្រែ និងសម្រួលអត្ថបទឡើងវិញដោយ៖ ងួន​ ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia