នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានប្រកាសការជូនដំណឹងពីការចែកសំបុត្រឥតគិតថ្លៃចំនួន ២០២៥ សំបុត្រជាលើកទី ២ ដែលក្នុងនាមជាអាកាសចរណ៍ជាតិ ក្រុមហ៊ុនមានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនបទពិសោធថ្មីតាមរយៈការធ្វើដំណើរតាមផ្លូវអាកាសដល់និសិ្សតកម្ពុជាគ្រប់រូប ចាប់ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់អនុបណ្ឌិត។
ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃ ចំនួន ២០២៥ នេះនិសិ្សតទាំងអស់គ្រាន់តែធ្វើតាមការណែនាំរបស់ដូចខាងក្រោម៖
១. មកកាន់ស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន នៅអគារលេខ ២០៦អា មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
២.សូមភ្ជាប់ជាមួយនឹងឯកសារយោងដូចជា កាតសិស្ស និងអត្តសញ្ញាបណ្ណ ឬលិខិតឆ្លងដែន
៣. Follow Facebook Page របស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
៤. Like និង Share ផុសមួយនេះជាសាធារណៈ និង mentions មិត្តភក្ដ័ចំនួន ៥ នាក់រួចភ្ជាប់ជាមួយ screenshot ក្នុង comment
ការចែកលើកទីពីរចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ចំនួន ៣០០ សំបុត្រ។ ចំពោះការចែកនេះនឹងធ្វើឡើង២វេន៖ ពេលព្រឹកចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង២:៣០នាទីរសៀល រហូតដល់ម៉ោង៤:៣០នាទីល្ងាច សម្រាប់អ្នកដែលមកមុនបានមុន និងធ្វើដំណើរបានភ្លាមៗ។
គូសបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាសុំធ្វើការរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌផ្សេងៗដោយមិនជម្រាបទុកមុន។
អត្ថបទដោយ៖ ងួន ឃុនណា