យីហោឡានអគ្គិសនីចិន BYD កំពុងជ្រាបចូលមកកាន់ប្រទេសកម្ពុជាបន្តិចម្តងៗ ជាមួយនឹងឡានអគ្គិសនីដែលមានតម្លៃធូរថ្លៃមិនលើសពី ៣ ម៉ឺនដុល្លារកំពុងតែលក់ចែកចាយពេញទីផ្សារស្រុកខ្មែរ ។
ស្របពេលនេះផងដែរ ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជាបានបង្ហាញរថយន្តអគ្គិសនីថ្មីរូបរាងបែប Sport ដែលបានផុសផ្សាយតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក ហើយក៏មានអ្នកចូលចិត្តរាប់រយនាក់ អមជាមួយការស៊ែរចែកតៗគ្នាមើលមិនតិចជាងរាប់រយនាក់នោះទេ ។
បើយោងការចេញផ្សាយពីគេហទំព័រផ្ទាល់របស់ ក្រុមហ៊ុន BYD បានឲ្យដឹងថា នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន BYD បានប្រកាសចេញរថយន្តអគ្គិសនីម៉ូដែលថ្មី BYD Han EV ចំនួនប ៣ ម៉ូដែល និងរថយន្តពាក់កណ្ដាលអគ្គិសនី ១ ម៉ូដែល ប៉ុន្តែបើនិយាយរឿងតម្លៃវិញមិនថ្លៃដល់ម៉ូដែលផ្សេងៗរបស់ក្រុមហ៊ុន Tesla ឡើយ ។
ម៉ូដែលថ្មី Han EV ត្រូវបានគេដាក់រហ័សនាមថាជារថយន្តប្រភេទ Sedan មិនត្រឹមតែតម្លៃធូរថ្លៃនោះទេ សូម្បីតែកម្លាំងរត់ល្បឿនក៏លឿនមិនចាញ់រថយន្តSport តម្លៃរាប់ម៉ឺនដុល្លារ សម្រាប់ប្រភេទ Performance មានល្បឿនពី 0-100km/h ប្រើពេលតែ 3.9 វិនាទី ហើយចំណែកឯប្រភេទពាក់កណ្តាលអគ្គិសនី Plug-in Hybrid ប្រើពេលតែ 4.9 វិនាទីតែប៉ុណ្ណោះ ។
មិនត្រឹមតែប៉ុណ្ណោះ BYD Han Ev ស៊េរីថ្មីមួយត្រូវបានក្រុមហ៊ុន សិក្សារស្រាវជ្រាវអស់ថវិកាតិចឡើយ ដោយបានធ្វើឲ្យរថយន្តមួយនេះមានកញ្ចប់ថ្មរបស់វាអាចរត់បានឆ្ងាយជាងមុន ដោយតាមការតេស្តរបស់ NEDC បានរកឃើញថារថយន្តនេះអាចបើកបរបានចម្ងាយ 605 Km ឯណោះ ។
គួរជំរាបផងដែរថា Han Ev មួយនេះត្រូវបានក្រុមហ៊ុន BYD បំពាក់នូវអេក្រង់សេរីថ្មី Ultra HD 8-core adaptive rotary suspension PAD ទំហំ 15.6 អ៊ីញដ៏ទំនើបរហូតដល់ អាចលេងហ្គេមបានកម្រិត Ulra HD ថែមទៀតផង ។ សរុបមកតើបងប្អូនយល់យ៉ាងណាដែរ ចំពោះម៉ូដែលមួយនេះ ចង់ឲ្យក្រុមហ៊ុន BYD ឆាប់នាំចូលមកកាន់ស្រុកខ្មែរដែរឬយ៉ាងណាជួយបញ្ចេញមតិបន្តិចមក ៕
អត្ថបទដោយ៖ ព្រឹម ភក្តី