យើងធ្លាប់តែឃើញគេផលិតអគ្គិសនី ចេញស្ថានីយវិរីអគ្គិសនីដោយពឹងលើលំហូរទឹក ឬក៏ប្រើសូឡា ដើម្បីទាញពន្លឺព្រះអាទិត្យធ្វើជាអគ្គិសនី ប៉ុន្តែ BMW បានយកអគ្គិសនីដែលបំលែងចេញពីអាចម៍គោ មកសាកឡានអគ្គិសនីខ្លួនទៅវិញ។
យោងតាមប្រភពពី Carscoop បានឲ្យដឹងថា ក្រុមហ៊ុន BMW មានគម្រោងសហការគ្នាជាមួយកសិដ្ឋានទឹកដោះគោ ដើម្បីយកអាចម៍គោមកបំលែងជាថាមពលអគ្គិសនីអាចប្រើបាន មកសាកថ្មឡានអគ្គិសនី។ ហើយ BMW នឹងធ្វើការជាមួយក្រុមហ៊ុន Bar 20 Dairy ដែលជាក្រុមមហ៊ុនផលិតអគ្គិសនីដ៏ធំមួយ ។
នៅក្នុងអាចម៍គោគឺមានសារធាតុគីមីសរីរាង្គម្យ៉ាង ដែលហៅថា មេតា-CH4 ដែលជាសារធាតុងាយឆេះ ហើយបច្ចេកវិទ្យាដែលគេមានបំលែងអាចម៍គោមកជាអគ្គិសនីអាចប្រើបាននោះ គឺ Climate-smart dairy ។ ឧស្ម័នដែលបំភាយពីការដុត អាចម៍គោនោះ នឹងបង្កើតជាឧស្ម័នផ្ទះកញ្ចក់ ដែលអាចប៉ះពាល់ដល់បរិស្ថានដែរ ប៉ុន្តែមានតិចតួច សូម្បីតែទឹក H20 ឆេះចេញផ្សែងក៏បង្កើតជាឧស្ម័នផ្ទះកញ្ចក់ដែរ៕
អត្ថបទដោយ៖ ព្រឹម ភក្តី