ឆ្នាំថ្មីចង់អាប់ឌេត CV ទាក់ចិត្ត HR ហៅសម្ភាសន៍ កុំរំលងវេបសាយ ៣ នេះឲ្យសោះ
Khunna - ឃុនណា
JANUARY 7 2026
ឌីជីថល
1.9 K views
1 min read

ប្រសិនបើអ្នកកំពុងស្វែងរកវេបសាយសម្រាប់ធ្វើ CV ដែលមានគំរូច្រើន និងឥតគិតថ្លៃ អាចសាកមកប្រើវេបសាយ​ ៣ ដែល​អនុញ្ញាត​ឲ្យ​អ្នកទាំងអស់គ្នាន​បង្កើត CV/Resume ដែល​ទាក់ទាញ បាន​លឿន​រហ័ស មាន​ច្រើន​ទម្រង់ និង​អាច​ប្រើ​ដោយ​ឥតគិតថ្លៃក្រៅពី Microsoft Word

CV Workshop 710x390 1

./ Canva

  • ជាកម្មវិធីរចនាក្រាហ្វិកលើអ៊ីនធឺណិតដ៏ពេញនិយម មានTemplate CV រាប់រយប្រភេទ ដែលមានការរចនា ស្អាត ទាន់សម័យ និងប្លែកៗ។ ងាយស្រួលប្រើដោយវិធីអូសទាញ (drag-and-drop) អាចផ្លាស់ប្តូរពណ៌ ពុម្ពអក្សរ និងរូបភាពតាមចិត្ត។
  • ល្អសម្រាប់អ្នកដែលចង់បាន CV មានរូបរាងទាក់ទាញ និងការរចនាលេចធ្លោ។

New Project4 28929  622

./ Zety

ល្អបំផុតសម្រាប់អ្នកចង់បាន CV បែប ស្តង់ដារការងារ (Professional)។ វាជួយរៀបចំរចនាសម្ព័ន្ធអត្ថបទបានយ៉ាងមានរបៀប និងមើលទៅមានទំនុកចិត្តខ្ពស់។

Zety Resumecoach 520x485

./ Resume.io 

  • វេបសាយទាំងនេះផ្តោតលើការបង្កើត CV/Resume ដោយមាន Template ជំនាញ (Professional) និង ATS-Friendly (អាចឆ្លងកាត់ប្រព័ន្ធជ្រើសរើសដោយស្វ័យប្រវត្តិ)។ ពួកគេមានមុខងារណែនាំជាជំហានៗក្នុងការសរសេរ និងអាចជួយរៀបចំទម្រង់បានយ៉ាងរហ័ស។
  • ល្អសម្រាប់អ្នកដែលចង់បាន CV តាមស្តង់ដារជំនាញ និងរហ័ស (សូមចំណាំថា ទោះបីមានជម្រើសឥតគិតថ្លៃក៏ដោយ មុខងារពិសេសមួយចំនួនអាចទាមទារការបង់ប្រាក់)។

915 E87f381d314d1b7d22de9e0ba97c297476f69622

គូស​បញ្ជាក់ផងដែរថា ដើម្បីទទួលបាន CV ដែលទាក់ទាញ សូមចាំថាត្រូវផ្តោតសំខាន់លើខ្លឹមសារឲ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងបង្ហាញពីសមិទ្ធផលរបស់អ្នកឲ្យបានលេចធ្លោ ព្រោះវេបសាយ ៣ ខាងលើនេះគ្រាន់តែជាទម្រង់ដែលអាចយកគំរូតាមប៉ុណ្ណោះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia