ប្រយ័ត្នស្តាយក្រោយ! មុនសម្រេចចិត្តទិញ iPhone មួយទឹកប្រើ ចាំបាច់ត្រូវតែមើលទៅលើ ៥ ចំណុចនេះ 
Khunna - ឃុនណា
NOVEMBER 13 2025
អេឡិចត្រូនិក
162 views
3 mins read

iPhone ជាទូរស័ព្ទដែលមានទីផ្សារមួយទឹក (Second-hand) ធំ និងមានតម្លៃថ្លៃ ការពិនិត្យមើលកាន់តែលម្អិតគឺជារឿងសំខាន់ណាស់មុខនឹងសម្រេចិត្តទិញ។ ខាងក្រោមនេះគឺជា ចំណុចផ្តោតសំខាន់ៗទាំង ៥ ដែលអ្នកគួរពិនិត្យជាពិសេសនៅពេលទិញ iPhone មួយទឹកចៀសវាងទិញហើយខកចិត្តពេលក្រោយ។  

Kyiv Ukraine January 30 2025 Modern Electronics Store With Apple Products Displayed on a Counter Free Photo

១./ ស្ថានភាពសុខភាពថ្ម (Battery Health)

  • សុខភាពថ្មជាកត្តាកំណត់ដ៏ធំបំផុតមួយនៃតម្លៃ iPhone មួយទឹក។
  • របៀបពិនិត្យ៖ ចូលទៅកាន់ Settings > Battery > Battery Health & Charging
  • អ្វីដែលត្រូវរកមើល៖ មើលត្រង់ Maximum Capacity (សមត្ថភាពអតិបរមា)។
  • ជាទូទៅ ភាគរយថ្មដែលល្អគួរស្ថិតនៅចន្លោះ 85% ឡើងទៅ។ ថ្មក្រោម 80% នឹងឆាប់អស់ខ្លាំង ហើយត្រូវការប្តូរថ្ម។
  • ពិនិត្យមើលត្រង់ Peak Performance Capability ថាវាដំណើរការធម្មតាឬអត់។

How to See iPhone Battery Health Walkthrough

២./ ត្រូវធានាថាគណនី iCloud ត្រូវបានដកចេញទាំងស្រុងពីទូរស័ព្ទមួយនោះ (iCloud/Activation Lock)

  •  របៀបពិនិត្យនៅលើទូរស័ព្ទនោះ ធ្វើការ Sign Out ដកគណនី Apple ID ចេញទាំងស្រុង។ 
  • ត្រូវប្រាកដថាកន្លែង Find My iPhone ត្រូវបានបិទ
  •  បន្ទាប់ពី Sign Out រួចរាល់ សូមធ្វើការ Reset ទូរស័ព្ទ ចុច Settings + General + Transfer Reset iPhone + Erase All Content and Settings ។ ប្រសិនបើទូរស័ព្ទដំណើរការ Reset រួចរាល់ ហើយបង្ហាញផ្ទាំង "Hello" (ដូចទូរស័ព្ទថ្មី) នោះមានន័យថាវាគ្មានបញ្ហា Activation Lock ទេ។

Icloud Bypass Tool

៣./ មុខងារសម្គាល់ផ្ទៃមុខ ឬស្នាមម្រាមដៃ (Face ID & Touch ID)

មុខងារសុវត្ថិភាពទាំងនេះត្រូវតែដំណើរការល្អ ព្រោះបើខូចគឺមិនអាចជួសជុលបានទេ លើកលែងតែដូរអេក្រង់ ឬគ្រឿងបង្គំដើម។

  • របៀបពិនិត្យ៖ Face ID: សាកល្បងចូលទៅ Settings + Face ID & Passcode រួចធ្វើការ Set Up Face ID ដោយខ្លួនឯង។ បើវាអាច Scan មុខបានដោយមិនមាន Error នោះវាដំណើរការល្អ។
  • Touch ID: សាកល្បងចុះឈ្មោះស្នាមម្រាមដៃ (Fingerprint) ថ្មី។

Face ID Vs Touch ID

៤. គុណភាពអេក្រង់ (Original Display)

អ្នកត្រូវប្រាកដថាអេក្រង់នោះជាអេក្រង់ដើមរបស់ Apple ឬយ៉ាងហោចណាស់ជាអេក្រង់ Original គុណភាពខ្ពស់។

  • របៀបពិនិត្យ៖ សម្រាប់ iPhone X ឡើងទៅ: ចូលទៅ Settings + General + About។ ប្រសិនបើអេក្រង់ធ្លាប់ត្រូវបានប្តូរដោយជាងខាងក្រៅ វានឹងលោតចេញជាសារ "Unknown Part" "Important Display Message"
  • True Tone: សាកល្បងបើកមុខងារ True Tone។ ប្រសិនបើអេក្រង់ត្រូវបានប្តូរដោយគ្មានកម្មវិធីត្រឹមត្រូវ មុខងារនេះអាចនឹងបាត់បង់។

iOS 26 iPhone 16 Pro Settings General About Part Service History Display Genuine

៥. ការជ្រាបទឹក និងគ្រឿងបង្គំដែលត្រូវបានជួសជុល (Water Damage & Repairs)

ទោះបីជា iPhone មានមុខងារការពារទឹកក៏ដោយ តែនៅពេលវាជាទូរស័ព្ទមួយទឹក អ្នកត្រូវតែពិនិត្យមើលថាតើវាធ្លាប់ជ្រាបទឹក ឬត្រូវបានជួសជុលធ្ងន់ធ្ងរដែរឬទេ។

  • របៀបពិនិត្យ: ពិនិត្យមើលរន្ធដាក់ស៊ីម។ ប្រសិនបើមានស្នាមប្រឡាក់ពណ៌ក្រហមនៅខាងក្នុងនោះ គឺជាសញ្ញាថាទូរស័ព្ទនោះធ្លាប់ជ្រាបទឹក។
  • ការជួសជុល: ដូចការពិនិត្យអេក្រង់ដែរ សម្រាប់ iPhone 11 ឡើងទៅ អ្នកអាចពិនិត្យមើលស្ថានភាព Camera និង Battery នៅក្នុង Settings + General + About ដើម្បីដឹងថាតើគ្រឿងទាំងនោះជាគ្រឿងដើមឬអត់។

iPhone 13pro Max Liquid Contact Indicator

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកបានពិនិត្យមើលចំណុចទាំង ៥ នេះហើយ វានឹងជួយកាត់បន្ថយហានិភ័យនៃការទិញទូរស័ព្ទមានបញ្ហាបានយ៉ាងច្រើន។ ជាពិសេសទិញដោយគុណភាពមិនចំណាយច្រើននៅពេលខូច និងអាចប្រើបានយូរ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia