តិចអត់ដឹង! AI ក៏អាចជួយរកចំណូលឲ្យអ្នកតាមអនឡាញ ពីវិធីសាស្រ្តងាយៗអស់ទាំងនេះ
Khunna - ឃុនណា
MAY 21 2025
អេឡិចត្រូនិក
1.5 K views
2 mins read

ការរកលុយពី AI អាចមានទម្រង់ផ្សេងៗគ្នា ចាប់ពីការប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើនជំនាញដែលមានស្រាប់ រហូតដល់ការបង្កើតអាជីវកម្មថ្មីដែលដំណើរការដោយ AI ទាំងស្រុង។ នេះគឺជាការបកស្រាយលម្អិតអំពីវិធីសាស្រ្តទូទៅមួយចំនួន។ 

Screenshot 146

របៀបរកលុយដោយប្រើ AI មានដូចជា៖

  • ការអភិវឌ្ឍន៍កម្មវិធី AI
  • ការវិភាគទិន្នន័យ AI
  • Chatbots និងជំនួយការនិម្មិតដើរដោយ AI
  • ខ្លឹមសារដែលសរសេរដោយ AI
  • ការរចនាក្រាហ្វិក AI
  • ការបង្កើតគេហទំព័រ AI
  • ការកែសម្រួលវីដេអូ AI
  • ទីផ្សារឌីជីថល AI
  • សេវាកម្មបកប្រែ AI
  • កម្មវិធីបណ្តុះបណ្តាលផ្អែកលើ AI
  • សន្តិសុខតាមអ៊ីនធឺណិត AI...

AI Fintech

ចង់ដឹងអត់ថាបើមាន AI ជួយហើយគួរធ្វើរបៀបណាបន្តទៀតដើម្បីឲ្យអ្នកអាចរកចំណូលបានតាមរយៈការធ្វើទីផ្សារ? ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍លើជំនាញមួយនេះ ប្រាកដណាស់ចំណូលនឹងងាយស្រួលរក ប៉ុន្តែវាក៏អាស្រ័យលើការធ្វើទីផ្សាររបស់អ្នកទាំងអស់គ្នាថាតើធ្វើយ៉ាងណាទើបអាចរកចំណូលបានទ្វេរដង ដូច្នេះអ្នកទាំងអស់គ្នាអាចអានលំអិតបន្តនៅក្នុងសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ និងសៀវភៅ១ក្បាលនេះល្អសម្រាប់អ្នកមិនទាន់ចេះសោះពីរបៀបទាញចំណូលតាមអនឡាញ និងការរកប្រភពចំណូលជាច្រើនថែមទៀត ក្នុងនោះក៏មាននូវវាគ្មិនកម្ពុជាដែលផល់ជាការចែករំលែងបទពិសោធន៍ផងដែរ។

Photo 2025 05 12 16 54 48 

ក្រុមការងារបក្សីនឹងចែកសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ ហ្រ្វីចំនួន ,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និងយានយន្ត នៅថ្ងៃទី​ ០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេស និងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ហើយមានតែនៅក្នុងកម្មវិធីពិព័រណ៍តែប៉ុណ្ណោះ។

493268490 1220141516778397 9183360981045259892 N

ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា និងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី សន្និសីទដែលមានរយៈពេលពីរថ្ងៃ ដែលថ្ងៃទី០១ ក្រោមប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា និងថ្ងៃទី០២ ក្រោមប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យា និងអ្នកផលិតមាតិការលើបណ្តាញសង្គមផងដែរ។ 

494057299 1220123013446914 8030790751108210796 N

នេះជាពិព័រណ៍ខ្នាតធំនឹងមានអ្នកចូលរួមរាប់មុឺននាក់ហើយ​បច្ចេកវិទ្យាជាច្រើន​របស់កូនខ្មែរតាំងបង្ហាញផងដែរ​ ជាពិសេស មកទិញទ្បាន ​មកលក់ទ្បាន ដ្រូនកសិកម្ម ​ម៉ូតូ​ កង់បី​ ទូរស័ព្ទ​និងកំព្យុទ័រក្នុងតម្លៃពិសេសបំផុត។​ ទំនាក់ទំនងពីពិព័រណ៍តាម +855 97 832 4982

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia