ជាទូទៅសៀវភៅអេឡិចត្រូនិច (ហៅកាត់ថា ebook) ដែលសរសេរថា e-book ឬ eBook គឺជាការបោះពុម្ពសៀវភៅដែលត្រូវបានដាក់ឲ្យមានជាទម្រង់អេឡិចត្រូនិក ដែលមានអត្ថបទ រូបភាព ឬទាំងពីរដែលអាចអានបាននៅលើអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។
ដូច្នេះ ប្រសិនបើអ្នកជាអ្នកដែលស្រឡាញ់ការសរសេរ ចូលចិត្តការតាក់តែង ឬការស្រមើស្រមៃជាប្រភេទសាច់រឿង វានឹងល្អសម្រាប់អ្នក។ អ្នកគួរតែប្រើជំនាញដើម្បីទាញចំណូលតាមរយៈការសរសេរ។
ចំណុចខាងក្រោមនឹងបង្ហាញអ្នកពីរបៀបទាញចំណូលពីការសរសេរ៖
- សរសេរសាច់រឿងលក់ឲ្យទៅស្ថាប័នណាមួយ
- សរសេររឿងលក់សម្រាប់ផេកផ្ទាល់ខ្លួន ទម្រង់ជា PDF ឬ Slide
- ជាប្រភេទសាច់រឿងប្រលោមលោក, Manga, សាច់រឿងភាគ, សៀវភៅអប់រំចិត្តគំនិត, សៀវភៅវគ្គសិក្សាជាដើម
- ក្នុងមួយអត្ថបទ ឬមួយវគ្គអ្នកអាចលក់តម្លៃ ៥ ទៅ ១០ ដុល្លារ តាមទំហំនៃអត្ថបទ និងសាច់រឿង
- ចុងក្រោយ ធ្វើទីផ្សារឲ្យខ្លាំង ដូចជាការ Design នូវរូបភាពទាក់ទាញភ្ញៀវ និងអតិថិជន
ចង់ដឹងអត់ថាបើមានសាច់រឿងក្នុងដៃហើយ គួរធ្វើរបៀបណាបន្តទៀតដើម្បីឲ្យអ្នកអាចរកចំណូលបាន? ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍លើជំនាញមួយនេះ ប្រាកដណាស់ចំណូលនឹងងាយស្រួលរក ប៉ុន្តែវាក៏អាស្រ័យលើការធ្វើទីផ្សាររបស់អ្នកទាំងអស់គ្នាថាតើធ្វើយ៉ាងណាទើបអាចរកចំណូលបានទ្វេរដង ដូច្នេះអ្នកទាំងអស់គ្នាអាចអានលំអិតបន្តនៅក្នុងសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ និងសៀវភៅ១ក្បាលនេះល្អសម្រាប់អ្នកមិនទាន់ចេះសោះពីរបៀបទាញចំណូលតាមអនឡាញ និងការរកប្រភពចំណូលជាច្រើនថែមទៀត ក្នុងនោះក៏មាននូវវាគ្មិនកម្ពុជាដែលផល់ជាការចែករំលែងបទពិសោធន៍ផងដែរ។
ក្រុមការងារបក្សីនឹងចែកសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ ហ្រ្វីចំនួន ៣,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និងយានយន្ត នៅថ្ងៃទី ០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេស និងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ហើយមានតែនៅក្នុងកម្មវិធីពិព័រណ៍តែប៉ុណ្ណោះ។
ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា និងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី សន្និសីទដែលមានរយៈពេលពីរថ្ងៃ ដែលថ្ងៃទី០១ ក្រោមប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា និងថ្ងៃទី០២ ក្រោមប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យា និងអ្នកផលិតមាតិការលើបណ្តាញសង្គមផងដែរ។
នេះជាពិព័រណ៍ខ្នាតធំនឹងមានអ្នកចូលរួមរាប់មុឺននាក់ហើយបច្ចេកវិទ្យាជាច្រើនរបស់កូនខ្មែរតាំងបង្ហាញផងដែរ ជាពិសេស មកទិញទ្បាន មកលក់ទ្បាន ដ្រូនកសិកម្ម ម៉ូតូ កង់បី ទូរស័ព្ទនិងកំព្យុទ័រក្នុងតម្លៃពិសេសបំផុត។ ទំនាក់ទំនងពីពិព័រណ៍តាម +855 97 832 4982 ។
អត្ថបទដោយ៖ ងួន ឃុនណា