តាមឲ្យទាន់សម័យកាល! បច្ចុប្បន្ននៅកម្ពុជាកំពុងនិយមរកចំណូលពីគ្រីបតូតាមវិធីសាស្រ្តទាំងនេះ
Khunna - ឃុនណា
•
MAY 23 2025
•
អាជីវកម្ម 4.0
•
2.5 K views
•
2 mins read
•

លុយគ្រីបតូគឺជាលុយ ឬយើងអាចហៅថាកាក់ឌីជីថល ដែលវាមានតែនៅលើអនឡាញ ក្នុងប្រព័ន្ធអ៊ីនធឺណិតតែប៉ុណ្ណោះ ដោយប្រើប្រាស់លេខកូដសម្ងាត់ ដើម្បីរក្សាវាឲ្យមានសុវត្ថិភាព។ លុយគ្រីបតូមានច្រើនប្រភេទ ដូចជា Bitcoin, Ethereum, Binance coin, Solana, Ripple និងកាក់ផ្សេងៗជាច្រើនទៀត។ ហើយចំពោះរបៀបរកចំណូលពីលុយគ្រីបតូ ដែលគេពេញនិយមគឺទិញទុក ហើយពេលវាឡើងថ្លៃ ឃើញចំណេញអាចលក់ចេញយកប្រាក់ចំណេញ មិនខុសពីទិញដី ឬទិញហ៊ុនលក់យកប្រាក់ចំណេញនោះទេ។ 

Shutterstock 2200932293 Huge Licensed Scaled

នៅរយៈពេលចុងក្រោយនេះអ្នកជំនាញនៅខ្មែរបានស្រាវជ្រាវ និងតាមដានច្រើនមែនទែនទៅលើលុយគ្រីបតូ ហើយចាប់ផ្ដើមប្រឡូកវិនិយោគទៅលើលុយឌីជីថល ថែមទាំងបានផលចំណេញគួរសមផងដែរ ​តែការវិនិយោគលើអ្វីមួយក៏ដោយ​ក៏យើងមិនអាចចេះតែធ្វើតាមគ្នា ដែលអាចធ្វើឱ្យងាយរងនូវហានិភ័យនោះដែរ ជាក់ស្ដែងការវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ឬទ្រព្យឌីជីថលតាមរយៈឈ្មួញកណ្ដាល គឺងាយប្រឈមនឹងហានិភ័យដូចគ្នា ដែលទាមទារឱ្យអ្នកវិនិយោគត្រូវមានចំណេះដឹងខ្ពស់ពីបច្ចេកវិទ្យា និងសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគ ព្រោះវាអាចចំណេញ និងខាតតិច ឬច្រើនអាស្រ័យលើការយល់ដឹងរបស់យើង។

How to Use Bitcoin  a Helpful Guide for Newbies

គ្រប់យ៉ាងនៃចំណូលទាំងនោះគឺវាអាស្រ័យលើការគិតរបស់អ្នកថា គួរធ្វើរបៀបណាទើបអាចចំណេញ ឬខាត ព្រោះវាទាមទារឲ្យយើងយល់ច្បាស់ពីការ Trading ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍លើជំនាញមួយនេះ ប្រាកដណាស់ចំណូលនឹងងាយស្រួលរក ប៉ុន្តែវាក៏អាស្រ័យលើការស្វែងយល់របស់អ្នកទាំងអស់គ្នាថាតើធ្វើយ៉ាងណាទើបអាចរកចំណូលបានទ្វេរដង ដូច្នេះអ្នកទាំងអស់គ្នាអាចអានលំអិតបន្តនៅក្នុងសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ និងសៀវភៅ១ក្បាលនេះល្អសម្រាប់អ្នកមិនទាន់ចេះសោះពីរបៀបទាញចំណូលតាមអនឡាញ និងការរកប្រភពចំណូលជាច្រើនថែមទៀត ក្នុងនោះក៏មាននូវវាគ្មិនកម្ពុជាដែលផល់ជាការចែករំលែងបទពិសោធន៍ផងដែរ។

1726761656 Btc Parabolic Sar

ក្រុមការងារបក្សីនឹងចែកសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញ ហ្រ្វីចំនួន ៣,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និងយានយន្ត នៅថ្ងៃទី​ ០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេស និងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ហើយមានតែនៅក្នុងកម្មវិធីពិព័រណ៍តែប៉ុណ្ណោះ។

493268490 1220141516778397 9183360981045259892 N

ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា និងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី សន្និសីទដែលមានរយៈពេលពីរថ្ងៃ ដែលថ្ងៃទី០១ ក្រោមប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា និងថ្ងៃទី០២ ក្រោមប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យា និងអ្នកផលិតមាតិការលើបណ្តាញសង្គមផងដែរ។

Photo 2025 05 12 16 54 46

នេះជាពិព័រណ៍ខ្នាតធំនឹងមានអ្នកចូលរួមរាប់មុឺននាក់ហើយ​បច្ចេកវិទ្យាជាច្រើន​របស់កូនខ្មែរតាំងបង្ហាញផងដែរ​ ជាពិសេស មកទិញទ្បាន ​មកលក់ទ្បាន ដ្រូនកសិកម្ម ​ម៉ូតូ​ កង់បី​ ទូរស័ព្ទ​និងកំព្យុទ័រក្នុងតម្លៃពិសេសបំផុត។​ ទំនាក់ទំនងពីពិព័រណ៍តាម +855 97 832 4982 ។

494057299 1220123013446914 8030790751108210796 N

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia