ចេញមកហើយ! នេះជាការបូកសរុបលទ្ធផលបាក់ឌុប ២០២៦ ចំនួនសិស្សនិទ្ទេស A ដល់ E
Khunna - ឃុនណា
SEPTEMBER 1 2026
ឱកាស
6.9 K views
2 mins read

យោងតាមសេចក្តីប្រកាស និងការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការកំណត់និទ្ទេសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី ១០–១១ ខែសីហា ឆ្នាំ ២០២៦ ក្រសួងបានកំណត់ និងបង្ហាញអំពីលក្ខខណ្ឌ ព្រមទាំងកម្រិតពិន្ទុសម្រាប់ការវាយតម្លៃ និងចាត់ចំណាត់ថ្នាក់និទ្ទេសរបស់បេក្ខជនដែលបានចូលរួមប្រឡងនៅក្នុងសម័យប្រឡងនេះ។ 

នេះបើតាមការចុះផ្សាយរបស់ក្រសួងអប់រំបានឲ្យដឹងថា ការបូកសរុបលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ មានដូចខាងក្រោម៖

Img 0761

  • និទ្ទេស A = ២ ០២២នាក់
  • និទ្ទេស B = ៨ ៨៤៨នាក់
  • និទ្ទេស C = ២៣ ៤២២ នាក់
  • និទ្ទេស D = ៤៤ ៨៦៩នាក់
  • និទ្ទេស E = ៤៦ ៨១៤នាក់

Img 0762

769222724 1373323404855522 4387152485345981139 N

ចំពោះពិន្ទុស្តង់ដារ៖

  • ពិន្ទុ ៤២៧ - ៤៧៥ និទ្ទេស A
  • ពិន្ទុ ៣៨០ - ៤២៦ និទ្ទេស B
  • ពិន្ទុ ៣៣២ - ៣៧៩ និទ្ទេស C
  • ពិន្ទុ ២៨៥ - ៣៣១ និទ្ទេស D
  • ពិន្ទុ ២៣៧ - ២៨៤ និទ្ទេស E

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ជាផ្លូវការ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦

770641584 1479291017557650 4942553333129243887 N

ជាមួយគ្នានេះ លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅគ្រប់មណ្ឌលប្រឡង និងផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជន មាតាបិតា អាណាព្យាបាល និងសាធារណជន ក្នុងការទទួលបានព័ត៌មានអំពីលទ្ធផលប្រឡងប្រកបដោយភាពឆាប់រហ័ស និងច្បាស់លាស់។

  • ផេកផ្លូវការសម្រាប់តាមដានលទ្ធផលប្រឡងបាក់ឌុប ២០២៦៖ MoEYS Cambodia 
  • ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រឡង BacII2026 https://lnk.bio/moeyscambodia
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia