ជៀសវាងការឈ្លោះប្រកែកគ្នាគួរយល់ដឹងពីចំណុចអស់ទាំងនេះបងប្អូនព្រោះបងប្អូនតែងតែជួបរាល់ថ្ងៃ
Lee Then
AUGUST 1 2024
យានយន្ត
81 views
1 min read

បងប្អូនកុំអោយពិបាកប្រកែកគ្នាថ្ងៃនេះខ្ញុំនិងបង្ហាញពីសិទ្ធអតិភាព៨ចំនុចដែលអាចជៀសវាងក្រឈ្លោះប្រកែកគ្នាបានហើយព្រមទាំងជៀសវាងការស្ទះចរាចរណ៍ទៀតផង 

ចំនុចទី១ ខ្ញុំជឿរថាបងប្អូនគឺតែងតែជួបសិងតែគ្រប់ពេល  

Photo 2024 06 23 10 24 43

ក្នុងការជៀសគ្នា យានជំនិះណាមើលឃើញនៅលើចំណែកផ្លូវរបស់ខ្លួនមានឧបសគ្គ ដូចជា ផ្លូវខូច ឬយានជំនិះឈប់ស្ងៀម យានជំនិះនោះត្រូវឈប់ដើម្បីទុកឲ្យយានជំនិះមួយទៀតទៅមុន

ចំនុចទី២ សម្រាប់ចំនុចទី២នេះក៏បងប្អូនតែងតែជួបដែលគឺថាភាគច្រើនមានការប្រជែងគ្នាច្រើនចឹង

Photo 2024 06 23 10 23 45

នៅត្រង់ច្រកផ្លូវចេញចូលចង្អៀត រថយន្តចូលត្រូវឈប់ទុកសិទ្ធិអោយ រថយន្តចេញធ្វើដំណើទៅមុន

ចំនុចទី៣​ ចំនុចនេះគឺប្រាប់បងប្អូនអំពីសិទ្ធអតិភាពនៅផ្លូវដែលមានចំណោតនិងចង្អៀត

Photo 2024 06 23 10 23 19

ពេលជៀសគ្នានៅលើផ្លូវចោតហើយចង្អៀត យានជំនិះចុះចំណោតត្រូវឈប់ដើម្បីទុកឲ្យយានជំនិះឡើងចំណោតទៅមុន។

ចំនុចទី៤ សម្រាប់ចំនុចនេះគឺការជៀសគ្នានៅលើស្ពានរវៀងឡានតូចនិងឡានធំ

Photo 2024 06 23 10 26 40

នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំត្រូវ ឈប់ ទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន ។

ចំនុចទី៥ សម្រាប់ចំនុចទី៦នេះបងប្អូនគួរតែប្រុងប្រយ័ត្នអោយមែនទែន

Screenshot 2024 08 01 at 12.51.21 Pm

សម្រាប់ចំនុចនេះតែងតែកើតមានសម្រាប់បងប្អូនដែរប្រើប្រាស់ម៉ូតូច្រើនមែនទែននូវពេលដែលប៉ះអីគឺថាប្រកែកយកឈ្នះរៀងខ្លួនតែម្តង ចឹងហើយរបៀបបត់ឆ្វេងដែលត្រឹមត្រូវគឺបត់តាមរូបព្រួញពណ៌បៃតង

ចំនុចទី៦ ចំនុចនេះគឺសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វដែលភាគច្រើនក៏តែងតែប្រជែងគ្នាដែរចឹងអ្នកដែលមានសិទ្ធគឺលេខ២ម៉ូតូ

Screenshot 2024 08 01 at 12.53.16 Pm

ចំនុចទី៧ សម្រាប់ចំនុចនេះគឺភាគច្រើនមាននៅតាមខេត្ត

Photo 2024 06 23 10 22 44

បងប្អូនអ្នកបើកបរចេញមកពីផ្លូវលំឬផ្លូវដី ត្រូវទុកសិទ្ធិឲ្យអ្នកបើកបរលើផ្លូវផ្សេងទៀតដែលមិនមែនជាផ្លូវលំឬផ្លូវដីទៅមុន ។

ហើយចំនុចចុងក្រោយនេះខ្ញុំ Free ជូនបងប្អូនព្រោះថាវាជាចំនុចសំខាន់ដែរ

Photo 2024 06 23 10 23 05

មុននឹងបើកបរចេញពីផ្លូវឯកជនដែលមិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ ដូចជាពីច្រក គេហដ្ឋាន រោងចក្រ អគារ ឬទីលានផ្សេងៗ អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវទុកសិទ្ធិ អាទិភាពឲ្យយានជំនិះឬថ្មើរជើងដែលកំពុងធ្វើចរាចរណ៍លើផ្លូវ។

ចឹងបងប្អូនកុំភ្លេចគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីជៀសវាងគ្រោះថ្នាក់និងជៀសវាងការណ៍កកស្ទះចរាចរណ៍នៅតាមដងផ្លូវ ៩ចំនុចនេះត្រូវបានដកស្រងពី ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្ត​កណ្ដាល​​ t.me/roadsafetykandal

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia