ស្រាលខ្លាំងណាស់! ASUS Zenbook A14 ទម្ងន់ក្រោម 1Kg ប្រើឈីបខ្លាំង Snapdragon x Series ថ្មកាន់លើស 32ម៉ោង
Makara Rin
MARCH 12 2025
PR
8 mins read

ភ្នំពេញ, កម្ពុជា, ថ្ងៃទី 12 មីនា ឆ្នាំ 2025 - ASUS ថ្ងៃនេះបានប្រកាសចេញលក់ Zenbook A14 (UX3407) នៅក្នុងទីផ្សារកម្ពុជាដែលជាកុំព្យូទ័រយួរដៃ Copilot+ ទំហំ 14 អ៊ិញស្រាលបំផុតនៅលើទីផ្សារ ហើយក៏ជាកុំព្យូទ័រយួរដៃម៉ាក ASUS ថ្មីជាងគេ និងដំបូងគេបង្អស់ដែលមានតួរចនាបថពី Ceraluminum™Zenbook A14 ក៏ជាម៉ូដែល Zenbook ដំបូងបង្អស់ដែលបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការដែលមានបំពាក់ឈីប Snapdragon X Series ដោយបង្កើនសមត្ថភាព AI

Asus Zenbook A14 U X3407 Scenario Photo 07

Zenbook A14 កំណត់ឡើងវិញនូវកុំព្យូទ័រយួរដៃទម្ងន់ស្រាល ដោយដោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រចាំថ្ងៃដូចជា ភាពធន់ ការដំណើរការ ការកើនសីតុណ្ហភាព អាយុកាលថ្ម រន្ធភ្ជាប់ឧបករណ៍មានកំណត់ និងតម្លៃ។ តួ​ Ceraluminum™ បានធ្វើឱ្យកុំព្យូទ័រយួរដៃមួយនេះមានទម្ងន់ស្រាលខ្លាំងត្រឹម 980g ប្រើប្រាស់បានយូរ និងមិនតម្រូវក្នុងការថែទាំខ្លាំង វាត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រព័ន្ធដំណើរការ Snapdragon X Series ផ្តល់នូវប្រសិទ្ធភាពថាមពល និងថាមពលថ្មដែលប្រើបានជាច្រើនថ្ងៃជាមួយប្រព័ន្ធជំនួយកម្ដៅដែលមានកង្ហាពីរធានានូវចរន្តខ្យល់ចេញចូល និងបង្កើនប្រសិទ្ធភាពឈីបរហូតដល់ 45W ព្រមទាំងគ្មានសំលេងរំខាន។ ក្នុងនាមជា Copilot+ PC វាបានជួយសម្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្កើនផលិតភាព និងការច្នៃប្រឌិតជាមួយនឹងបច្ចេកវិទ្យា AI

 Zenbook A14 U X3407 Product Photo Zabriskie Beige 11 2400 X 2400

Zenbook A14 U X3407 Product Photo Zabriskie Beige 08 2400 X 2400

ការរចនាដ៏ឆ្លាតវៃមួយនេះ រួមមាន​បន្ទះប៉ះដែលគាំទ្រ Smart Gestures និងរន្ធ I/O ដែលអាចប្រើប្រាស់បានច្រើនប្រភេទ។ ការរួមបញ្ចូលយ៉ាងរលូនជាមួយ Windows Phone Link និង Snapdragon Seamless™ អនុញ្ញាតឱ្យអ្នកប្រើឆ្លើយការហៅទូរសព្ទ គ្រប់គ្រងការជូនដំណឹង និងផ្ទេរឯកសារដោយផ្ទាល់ពីកុំព្យូទ័រយួរដៃ។ អ្នកប្រើប្រាស់ក៏​អាច​ប្រែ​ទូរស័ព្ទ​របស់​ពួក​គេ​ទៅ​ជា webcam មួយបានផងដែរជាមួយបច្ចេកវិទ្យាថ្មីមួយនេះ​។

ការកម្សាន្តកាន់តែរស់រវើកជាមួយនឹងអេក្រង់ FHD ASUS Lumina OLED និងប្រព័ន្ធសំឡេងដែលផ្តល់នូវបទពិសោធន៍ល្អ។ ប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងជាមួយនឹងដំណើរការ Microsoft Pluton និង Windows passkeys សម្រាប់ការពារ និងរក្សាទុកឯកសាររបស់អ្នក។ លក្ខណៈពិសេសដែលជំរុញដោយ AI ដូចជាប្រព័ន្ធ AI IR Camera ផ្តល់នូវការសម្គាល់ផ្ទៃមុខសម្រាប់ការចូល និងចេញដោយស្វ័យប្រវត្តិ ការចាក់សោដ៏ឆ្លាតវៃ និងការបន្ថយពន្លឺឆ្លាតវៃដែលធានាបាននូវឯកជនភាព។ ដោយមានរចនាបទស្រាល សមត្ថភាពដំណើរការខ្ពស់ និងមុខងារដ៏ឈានមុខ Zenbook A14 គឺជាការផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យកុំព្យូទ័រយួរដៃចល័ត។ 

ស្រាល៖ រចនាទម្ងន់ក្រោម 1 គីឡូក្រាមជាមួយនឹង​តួ Ceraluminium

ទម្ងន់ក្រោម 1 គីឡូក្រាម Zenbook A14 កំណត់ស្តង់ដារថ្មីសម្រាប់កុំព្យូទ័រ Copilot+ ultraportable ។ ការរចនាដ៏ប្រណីត និងទម្ងន់ស្រាលរបស់វា មានសារៈសំខាន់សម្រាប់អ្នកធ្វើដំណើរញឹកញាប់ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរមិនចាំបាច់បារម្ភអំពីទម្ងន់ឧបករណ៍អេឡិចត្រូនិករបស់ពួកគេ។

តួកុំព្យូទ័រយួរដៃមួយនេះត្រូវបានផលិតចេញពី Ceraluminium សុទ្ធប្រកបដោយភាពច្នៃប្រឌិត ដែលជាវត្ថុធាតុងាយស្រួលប្រើដែលស្រាលជាង 30% និងខ្លាំងជាងអាលុយមីញ៉ូម 3 ដង។ សម្ភារៈទំនើបនេះធានាបាននូវភាពធន់ និងចល័តដែលធ្វើឱ្យវាល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ កម្រងពណ៌ដែលបានភ្ជាប់នឹងធម្មជាតិបានបន្ថែមសោភ័ណភាពដល់ភាពសាមញ្ញ ដោយស្របគ្នាជាមួយប្រពៃណីរបស់ Zenbook ក្នុងការរចនាដែលមិនអាចបំភ្លេចបាន។ 

Ceraluminum ឆ្លងកាត់ការធ្វើតេស្តមន្ទីរពិសោធន៍យ៉ាងម៉ត់ចត់ ដើម្បីបំពេញលក្ខខណ្ឌកិច្ចការប្រចាំថ្ងៃ។ សម្រាប់​ភាព​ធន់​នឹង​ការកកិត សម្ភារៈមួយនេះ​ត្រូវ​បានយកទៅ​សាកល្បង​ដោយ​ការ​ដាក់​កុំព្យូទ័រ​យួរ​ដៃ​រួម​ជាមួយ​នឹង​សោ និង​កាក់​នៅ​ក្នុងម៉ាស៊ីន​បង្វិល។ ភាពធន់នឹងរំញ័រត្រូវបានធ្វើតេស្តដោយទម្លាក់កុំព្យូទ័រយួរដៃពីកម្ពស់ 50 សង់ទីម៉ែត្រ ហើយការធន់នឹងការសឹកត្រូវបានធ្វើតេស្តដោយការត្រដុសសម្ភារៈ 18,000 ដងនៅកន្លែងដដែលដើម្បីពិនិត្យមើលពណ៌របស់សម្ភារៈ។ ការធ្វើតេស្តមួយនេះធានាថា Zenbook A14 នៅតែមិនមានកោស ធន់នឹងការប៉ះទង្គិច និងរក្សារូបរាងស្អាតរបស់វា ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវកុំព្យូទ័រយួរដៃមួយដែលមានទម្ងន់ស្រាល និងប្រើប្រាស់បានយូរ។

Asus Zenbook A14 U X3407 Scenario Photo 03 Zenbook A14 U X3407 Product Photo Zabriskie Beige 01 2400 X 2400

ធន់៖ ថាមពលថ្មបានយូរសម្រាប់ការងារច្រើនថ្ងៃ

Zenbook A14 ផ្តល់នូវថាមពលថ្មដែលអាចធ្វើការបានច្រើនថ្ងៃ ដំណើរការដោយប្រព័ន្ធ Snapdragon X Series ដែលមានប្រសិទ្ធភាពថាមពល និងថាមពលថ្ម 70Wh។ វាមានលិទ្ធភាពចាក់វីដេអូជាប់គ្នារយៈពេល 32 ម៉ោងនៅលើការសាកថ្មមួយលើក ដើម្បីធានាការប្រើប្រាស់ក្នុងរយៈពេលជាច្រើនថ្ងៃ។ 

ដំណោះស្រាយកម្ដៅប្រកបដោយភាពច្នៃប្រឌិត ដែលមានកង្ហារទម្ងន់ស្រាលចំនួនពីរ និងបំពង់កម្តៅជួយរក្សាសីតុណ្ហភាពត្រជាក់ក្ក្នុងផ្នែកសំខាន់ៗរបស់ម៉ាស៊ីនដើម្បីផ្តល់នូវភាពស្ងប់ស្ងាត់ និងប្រសិទ្ធភាព។ ជាមួយនឹងប្រព័ន្ធដំណើរការដែលជំរុញថាមពលឈីបរហូតដល់ 45W និង 0dB Whisper Mode ដែលគ្មានសំឡេងប្រតិបត្តិការ កុំព្យូទ័រយួរដៃមួយនេះផ្តល់នូវប្រសិទ្ធភាពថាមពលពិសេស។ លើសពីនេះ ទោះបីជាមិនត្រូវបានភ្ជាប់បណ្តុំសាកថ្មក៏ដោយ Zenbook A14 នៅផ្តល់នូវលទ្ធភាពប្រតិបត្តិការដដែល ដោយមិនមានការកាត់បន្ថយសមត្ថភាពទេ។ ដូច្នេះ វាជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរយូរ ដំណើរតាមផ្លូវ ឬថ្ងៃដែលពោរពេញដោយការជួបប្រជុំ។

Asus Zenbook A14 U X3407 Scenario Photo 01 

គ្មានដែនកំណត់៖ កុំព្យូទ័រ Copilot+ ដំណើរការដោយ Snapdragon X Series

ដោយមាន Qualcomm Hexagon NPU 45 TOPS សម្រាប់ភារកិច្ច AI Zenbook A14 ផ្ដល់នូវបទពិសោធន៍ Copilot+ PC កម្រិតខ្ពស់ ដែលអាចផ្ដល់ឱ្យអ្នកនូវការវិភាគភ្លាមៗ ការបង្កើនប្រសិទ្ធភាពការងារ និងការឆ្លើយតបលឿនសម្រាប់ការធ្វើការងារច្រើនមុខជាការប្រកបដោយផលិតភាព។ អ្នកប្រើប្រាស់អាចរំពឹងនូវការចាក់វីដេអូដោយរលូន ការបើកកម្មវិធីច្រើនក្នុងពេលតែមួយ និងការផ្លាស់ប្តូរកិច្ចការយ៉ាងរហ័ស។

Zenbook A14 ភ្ជាប់មកជាមួយ Windows Phone Link ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ទូរស័ព្ទ Android iOS របស់ពួកគេទៅ Windows ។ លើសពីនេះ វាក៏ភ្ជាប់មកជាមួយការរួមបញ្ចូល Snapdragon Seamless™ ដែលបង្កើតប្រព័ន្ធអេកូមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាងឧបករណ៍ដែលដំណើរការដោយ Snapdragon យ៉ាងងាយស្រួល និងគ្មានការរំខាន។ វាបង្កើនផលិតភាពក្នុងការចែករំលែកឯកសារងាយស្រួល ការបង្ហាញអេក្រង់ឆ្លុះ និងការធ្វើសមកាលរវាងទូរស័ព្ទ និងកុំព្យូទ័រយួរដៃ។

សុវត្ថិភាពគឺជាចំណុចចម្បងជាមួយនឹងមុខងារឯកជនភាពឆ្លាតវៃ រួមទាំងការចាក់សោដ៏ឆ្លាតវៃ និងការបន្ថយពន្លឺឆ្លាតវៃដើម្បីការពារព័ត៌មាសំខាន់ៗនៅពេលដែលអ្នកប្រើប្រាស់ចាកចេញពីមុខកុំព្យូទ័រយួរដៃ និងឈីបសុវត្ថិភាព Microsoft Pluton ដើម្បីផ្តល់ការការពារលម្អិតបន្ថែមនៅលើផ្នែកខាងក្រៅ។ មុខងារ Windows passkey ផ្តល់នូវស្រទាប់សុវត្ថិភាពការចូលប្រើប្រាស់។​

 Zenbook A14 U X3407 Product Photo Zabriskie Beige 02 2400 X 2400

Zenbook A14 ផ្ដល់បទពិសោធន៍ប្រើប្រាស់ដ៏ល្អប្រសើរ ជាមួយនឹងបន្ទះប៉ះដែលមានទំហំធំជាមួយនឹងការគាំទ្រ Smart Gesture ដើម្បីងាយស្រួលក្នុងកាប្រើប្រាស់។ បន្ថែមពីនេះ គ្រាប់ចុច (Keycap) ដែលមានចន្លោះល្អ និងមានការចុចដែលមានប្រវែងត្រឹមតែ 1.3 មម ដែលផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ លើសពីនេះ រន្ធភ្ជាប់ បែប I/O ដែលអាចភ្ជាប់ឧបករណ៍ និងបរិក្ខារបន្ថែម ដោយមិនចាំបាច់ប្រើឧបករណ៍បំប្លែង ឬតំណរណាមួយ។ ការរចនាផ្ដោតសម្រាប់អ្នកប្រើប្រាស់ រួមមាន ASUS EasyLift™ hinge ដែលត្រូវបានរចនាឱ្យមានភាពច្បាស់លាស់ ដើម្បីធានាបាននូវការបិទ និងបើកអេក្រង់យ៉ាងស្ថិរភាព មិនមានភាពរំញ័រ និងមានការបែងចែកទំងន់សមស្រប។

ដើម្បីជំនួយការទស្សនាកម្មវិធីផ្សេងៗ Zenbook A14 មានអេក្រង់ 14-អ៊ីញ FHD OLED NanoEdge ដែលផ្ដល់ពណ៌ស្រស់បំព្រង។ វាក៏មាន Speaker បំពងសំឡេងពីរ ដើម្បីផ្ដល់នូវសំឡេងដែលមានគុណភាពខ្ពស់។ Snapdragon Sound™ សំឡេងដែលមានគំរិតខ្ពស់ 24-bit / 192kHz, និងភាពយឺតទាបបំផុតដើម្បីធានាបានសំឡេងស្មើគ្នាជាមួយវីដេអូដោយគ្មានការរំខាន និងបច្ចេកវិទ្យាបំបាត់សំឡេងរំខានដ៏ខ្ពស់ ដើម្បីកាត់បន្ថយសំឡេងក្រោយពេលធ្វើការនិយាយទូរស័ព្ទដែលធ្វើឱ្យសំឡេងរបស់អ្នកនិយាយកាន់តែច្បាស់។

Asus Zenbook A14 U X3407 Scenario Photo 11

 

ការដាក់លក់ និងតម្លៃ 

ASUS Zenbook A14 (UX3407) នឹងចាប់ផ្តើមលក់នៅថ្ងៃទី 12 មីនា នៅប្រទេស កម្ពុជា ក្នុងតម្លៃ $1,099 

សូមទាក់ទងតំណាង ASUS ក្នុងស្រុករបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។

Notes to Editors

ASUS Facebook : https://www.facebook.com/ASUSKH.Cambodia

ASUS Website: https://www.asus.com/kh/laptops/for-home/zenbook/asus-zenbook-a14-ux3407/

ASUS Tik Tok  https://www.tiktok.com/@asus.kh

Specifications[i]

ASUS Zenbook A14 (UX3407QA)

CPU

Snapdragon® X Processor

Display

14.0-inch, FHD (1920 x 1200) OLED 16:10 aspect ratio, 600nits HDR peak brightness, 100% DCI-P3 color gamut, 1,000,000:1, VESA- certified DisplayHDR™ True Black 600, 1.07 billion colors, 70% less harmful blue light, TÜV Rheinland-certified, SGS Eye Care Display, Non-touch screen, 90% screen-to-body ratio

Operating system

Windows 11 Home

Graphics

Qualcomm® Adreno™ graphics

Main memory

16GB LPDDR5x 8533 MHz RAM

Storage

 1TB PCIe® Gen 4 SSD

Connectivity

Wi-Fi 6E(802.11ax) (Triple band) 2*2 + Bluetooth® 5.3 Wireless Card

Camera

FHD AI IR Camera w/ ACS

I/O ports

2 x USB4® (supports DisplayPort + Power Delivery) 

1 x USB 3.2 Gen 2 Type-A

1 x HDMI® 2.1 TMDS

1 x Audio Jack

Touchpad

Enlarged touchpad with Smart Gesture support

Audio

2 built-in super-linear speakers

Smart amplifier technology Dolby Atmos® certified

Battery

70Wh

AC adapter

65W/

Adapter Input: 100~240V AC, 50 / 60Hz universal  

Dimensions

31.07 x 21.39 x 1.34~1.59cm

Weight

0.98 kg[ii]

Warranty

2 years Intenational warranty with 1st year perfect warranty

Price

1,099USD

 

អំពី ASUS

ASUS គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដែលផ្តល់នូវឧបករណ៍ គ្រឿងបន្លាស់ និងដំណោះស្រាយច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់បំផុត ដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យ ដែលធ្វើអោយជីវិតមនុស្សគ្រប់ទីកន្លែងកាន់តែប្រសើរឡើង។ ជាមួយនឹងក្រុមអ្នកជំនាញ R&D ចំនួន ៥០០០ នាក់ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ការបង្កើតឡើងវិញនូវបច្ចេកវិទ្យាសម័យទំនើបជាបន្ត។ ត្រូវបានគេវាយតម្លៃជាប់ជាប្រចាំជាក្រុមហ៊ុនដែលមានកិត្តិយសបំផុតមួយរបស់ពិភពលោកតាម Fortune, ASUS ក៏ប្តេជ្ញាចិត្តក្នុងការរក្សានូវអនាគតដ៏អស្ចារ្យផងដែរ។ គោលដៅគឺការបង្កើតសហគ្រាសសុទ្ធសូន្យដែលជួយជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចរាងជារង្វងជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានទំនួលខុសត្រូវ ដែលបង្កើតតម្លៃរួមគ្នាសម្រាប់យើងទាំងអស់គ្នា។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia