តើ AI អាចជំនួសការងារ Graphic Designer បានដែរឬទេ? លោក ស៊ីវ លាំង ដែលជាអ្នករចនារូបនៅកម្ពុជាបានបញ្ចេញមតិបែបនេះ
Khunna - ឃុនណា
APRIL 26 2025
អាជីវកម្ម 4.0
2.1 K views
3 mins read

យោងតាមការសម្ភាសន៍រវាងយុវជន១រូប ដែលលោកមានឈ្មោះថា អ៊ុយ ស៊ីវលាំង មានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបង ដែលជា Graphic designer ម្នាក់ បានបញ្ចប់ការសិក្សានៅសាលា ហ្វាពន្លឺសិល្បៈ (ខេត្តបាត់ដំបង) នាចុងឆ្នាំ២០២៣ ដោយលោកត្រូវបានចំណាយពេល ៣ឆ្នាំ ក្នុងការសិក្សាផ្នែកក្រាហ្វិកឌីស្សាញមួយនេះ។ 

475292500 122192692532164352 3650368039738751516 N

លោក ស៊ីវ លាំង មានសម្ថភាពផ្ទាល់ខ្លួន និងសន្សំការងារបានជាច្រើនសម្រាប់ខ្លួនឯងមុនចុះទៅហាត់ការនៅឯទីក្រុងភ្នំពេញ។ ហើយលោកអាចរកចំណូលបានពីជំនាញមួយនេះក្នុងពេលពាក់កណ្ដាលឆ្នាំសិក្សារហូតមកទល់នឹងពេលនេះ។ សម្រាប់តម្លៃជំនាន់មុនមកដល់តម្លៃបច្ចុប្បន្នគិតជាមធ្យមពីចន្លោះ 25$ ទៅ 150$ ក្នុងមួយ Artwork (ក្នុងមួយរូប) សម្រាប់កម្រិតល្មម និងសម្រាប់កម្រិតខ្ពស់អាចឈានដល់ 200$ ទៅដល់ 350$ តាមជាក់ស្ដែង ឬអាចនឹងលើសហ្នឹងផងដែរ ដោយមើលទៅតាមទំហំការងារនឹងរយៈពេលមួយចំនួនដែលបានធ្វើការទៅលើ Artwork ។ 

Artwork1

លោក ស៊ីវ លាំង បានចូលរួមការងារជាមួយក្រុមហ៊ុនមួយចំនួនដែលបានទំនាក់ទំនងមកកាន់លោកផ្ទាល់ ដូចជា៖ ក្រុមហ៊ុនវិរ:ប៊ុនថាំ, ធនាគារព្រីន៍, Dairy Queen, Kriphy Kreme... និងមកដល់បច្ចុបន្បនេះលោកគឺជា Graphic designer freelancer ដោយក្នុងការងារមួយចំនួនធំ គឺផ្ដោតទៅលើគំនូរ Digital art ( Illustration ) បែបតុក្កតាសប្បាយៗជូនទៅដល់អ្នកទស្សនា និងកូនក្មេងផងដែរ។ 

Artwork 2

មកទល់បច្ចុប្បន្ននេះ មនុស្សមួយចំនួនយល់ឃើញថា អ្នកធ្វើការផ្នែក Graphic Design នឹងបាត់បង់ការងារដោយសារកម្មវិធីទំនើបៗនៃការ Generation AI ប៉ុន្តែសម្រាប់ លោក ស៊ីវ លាំង បានយល់ឃើញថា Graphic Designer គឺមិនងាយនឹងបាត់បង់ការងារតាមរយៈកម្មវិធី Generation AI នាពេលបច្ចុប្បន្ននេះ ឬនាពេលអនាគតនោះទេ ព្រោះដោយសារកត្តាមួយចំនួនដូចជា៖ 
- ការរចនាអភិវឌ្ឍន៍ផ្ទាំងគំនូរឌីជីថលមួយ ឬបង្កើតផ្ទាំងផ្សព្វផ្សាយមួយ (Poster) ទាមទារឲ្យអ្នករចនាត្រូវស្គាល់អ្វីទៅជា Graphic Design ហើយត្រូវរៀនពីមូលដ្ឋានគ្រឹះនៃមេរៀនរចនាជាមុនសិនពីរបៀប និងធាតុផ្សំនៃការរចនារូបនីមួយៗ បូកបញ្ចូលពីភាពច្នៃប្រឌិត ការគិតនៃអារម្មណ៍របស់មនុស្សផងដែរ។ AI គ្រាន់ជាបណ្តុំនៃចម្លើយ ដែលបានចងក្រងទុកជាឯកសារសំរាប់ការស្រាវជ្រាវរបស់មនុស្ស និងឆ្លើយតបទៅនឹងសំនួររបស់មនុស្សតែប៉ុណ្ណោះ ដែលមិនមានជម្រើសច្រើនដូចដែល Artwork នីមួយៗបានច្នៃឡើងពីអ្នកជំនាញពិតនោះទេ ប្រសិនបើការងារនោះបែប Professional ជាដើម។
- AI អាចមានលទ្ធភាពពន្លឿនត្រឹមការងារមួយចំនួនតែប៉ុណ្ណោះ ក្នុងការរកគំនិតទូទៅ ឬគ្មានជំនាញលើផ្នែកអ្វីមួយ (ឧទាហរណ៍ ប្លង់ ពណ៍ រូបរាង ជាដើម)។ AI មានតម្លៃទៅតាមកាលៈទេសៈនៃការងារ តែមិនមែនទាំងអស់នោះទេ ការរចនារូបភាពដោយ AI គឺ Same Same But Different ព្រោះការរចនាឡើងមកអាចមានស្នាដៃប្រហាក់ប្រហែលគ្នា តែវានឹងខុសគ្នាប្រសិនអ្នករចនាប្រើបេះដូងក្នុងការកែច្នៃ ឬទៅបង្កើតវាឡើង។ ដូច្នេះមុខជំនាញ Graphic Designer នៅតែជាជំនាញមួយដែលទីផ្សារត្រូវការ និងអាចរកចំណូលបានអាស្រ័យទៅតាមស្នាដៃរបស់អ្នករចនា (Artist)។ 

Artwork 3

លោក ស៊ីវ លាំង បានផ្តល់មតិជាការលើកទឹកចិត្តទៅកាន់អ្នកដែលឋិតក្នុងវិស័យ Graphics Design ឬទើបតែចាប់ផ្តើម ឬក៏ចង់ចាប់ផ្តើមរៀនលើជំនាញមួយនេះ គួរកុំមានការបាក់ទឹកចិត្ត និងព្យាយាមពង្រឹងសម្ថតភាពខ្លួនឲ្យរីកចម្រើន ទោះបីមានមនុស្សមួយចំនួននិយាយថា AI នឹងជំនួសការងារ Artist បានពិតមែន តែវាមិនអាចទៅរួចទាំងស្រុងនោះទេ។ យើងគួរតែប្រើប្រាស់ជំនាញពិតដើម្បីទាញចំណូលពីអ្វីដែលយើងបានចំណាយពេលរៀន។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia