ស្តេចឡាននៅឌូបៃ ! បុរសវ័យ៥០ឆ្នាំជាម្ចាស់ឡាន ៣០០០គ្រឿង​​បង្កើត​​​​​សារមន្ទី​​​​​រាងដូចពីរ៉ាមីត​នៅ​​ឌូ​បៃ ​​​​​​
Pheakdey Prem
OCTOBER 5 2022
យានយន្ត
289 views
2 mins read

ជារឿង​ធម្មតា ​ប្រជាជន​​នៅ​ឌូ​បៃ​​គឺ​ស្រឡាញ់​​រថយន្ត​​ជាងគេបំផុត​​ក្នុង​ចំណោម​សម្ភារ:​​​និយម​​​​​ទាំង​អស់​​ ​ហើយ​​គ្មាន​អ្វី​ចម្លែក​​​​នោះ​​ទេ​​អ្នក​​​​មាន​ភាគ​​ច្រើ​ន​​គឺ​តែ​ង​តែ​ចូល​ចិត្ត​​​ទៅ​លេង​ទី​ក្រុង​​ឌូ​បៃ​​​​​  ​​​ដោយ​សារ​​​មាន​កន្លែង​ដើរ​​លេង​កម្សាន្ត​​​ជា​ច្រើន​​ និង​​មាន​ភាព​ប្លែក​​ភ្នែក​ និយាយ​​​​រួម​​​ប្រៀប​បាន​ជាទីកន្លែងអ្នក​មាន​​​​ប្រមូល​ផ្តុំ​គ្នាអញ្ចឹង​។​​ ​​ហើយ​​អ្វី​កាន់​តែ​ពិសេស​​​​សម្រាប់​​អ្នក​ចូលចិត្ត​​រថយន្ត​​​​ ​​គឺ​​តែងតែទៅទស្សនានៅ​​សារ​មន្ទី​រថយន្ត​​ទាំង ៣០០០គ្រឿង ​របស់​​លោកតាអាយុ ៥០ឆ្នាំ​​ គឺ លោក Sheikh Hamad bin​Hamdan Al Nahyan​​​ ។​

1 Rurn P Urk7 Y Zgpcg0b Jh Qxa

Auto Museum

​​​​លោកតា​​ Hamad​​ គឺ​ជា​មនុស្សស្រឡាញ់គ្រឿង​​យន្ត​​​ជាខ្លាំង​​  ទើប​គាត់​​​​​បាន​ចំណាយពេលជា​ច្រើន​​ទសវត្ស​​​រ៍​​​​ក្នុង​ជីវិត​របស់​​គាត់​ដើម្បី​​​​​​តែ​រក​ទិញ​រថយន្ត ​​​​​​​​ហើយ​​រថយន្ត​​​​ដែល​គាត់​ចូល​ចិត្ត​​នោះ​​ គឺជាប្រភេទ​​រថយន្ត​កែ​ច្នៃ ​ប្លែក​ៗ  ​​និង​​រថយន្ត​​​​​​ដែល​ផលិត​មាន​ចំនួន​តិច​ ដើម្បី​​​​​យក​​មក​ទុក​ដាក់​ក្នុង​សារមន្ទី The Emirates National Auto Museum ​​របស់​គាត់នៅ Abu Dhabi ។​

Auto Museum 1

​​​​ចំណោម​​រថយន្ត​​​ដែល​​លោកតា​ Hamad បាន​រក្សាទុក​​ មាន​រថយន្ត​១គ្រឿ​ង ឈ្មោះ​ថា​ dodge​ ដែលមាន​ទំហំ​ធំ​ជាងបង្អោះ​​លើ​​ពិភព​លោក​​ ​ហើយ​​រថយន្ត​នេះដែរ​​ មាន​ទាំង​បន្ទប់គេង​ ​បន្ទប់ទឹក​ និង​​បន្ទប់​​ទទួល​​ភ្ញៀវ ​មិន​តែប៉ុណ្ណោះ​​​វា​អាចបើក​លើ​ផ្លូវ​​លើ​​វាល​ខ្សាច់​បាន​ទៀត​ផង។​

Arab king Of Cars. he owns 3000 cars and a plane | by Bella Otriv | Medium

កាន់​​ប្លែក​ជា​ងនេះ​​​​ទៅ​ទៀត​​ គឺ​លោក​តា​មាន​ទាំង​​​រថយន្ត​​ដែល​មាន​​​កង់​៦​​ ​​របស់​​​​ក្រុមហ៊ុន​ Nissan  ដែល​មាន​ឈ្មោះ​​ថា​​ Nissan  Jack Up car មាន​​សមត្ថ​ភាព​អាច​លើ​កម្ពស់​កង់​​ហើប​ពី​ដី​ ១ម៉ែត្រ​ ។​ ចំពោះ​​រូបរាង​​រថយន្ត​កង់​ ៦​នេះ​ពិត​ប្លែក​ពី​រថយន្ត​​ដទៃ​​​ខ្លាំងណាស់​​ ​​​អាចនិយាយ​បាន​ថា​​កម្រ​​បានឃើញ ព្រោះ​​វា​មាន​តែ​មួយ​គាត់​​នៅក្នុង​​ដៃ​របស់​លោក​តា Hamad ។

Car Museum Abu Dhabi Body 03 20210410 1024x640

​​​​​​​​​​​​​​​​​​​​រថយន្ត​​​មួយ​ទៀត​​ដែល​បងប្អូនមិន​ធ្លាប់​បានឃើញ​និង​បាន​ឮ​ពី​មុន​មក​​គឺ​​​ជារថយន្ត​​ដែលមាន​រាង​ជាភព​ផែន​ដី​​ ​ហើ​យ​ក្នុង​​​រថយន្ត​នេះដែរ​​គឺមាន​​បន្ទប់​គេង​រហូត​ដល់​ ៩​ ​​​។​ ដូច្នេះ​​​យើង​សាក​​ស្រមៃ​បាន​ថា​​រថយន្ត​ដែល​មាន​បន្ទប់​​៩ មាន​ទំហំ​ប៉ុណ្ណា ​​ដូច្នេះ​ហើយ​​រថយន្តរាង​ផែន​ដី​​នេះ​ត្រូវបានគេ​ដាក់​តាំង​នៅ​ផ្នែក​ខាងមុខ​​ច្រក​ចូល​នៃ​សារមន្ទី ​​​។

1 33u Ececq Yd9 L Mj La C8 Q Q

មិន​ទាន់​អស់​ឡើយ​​ ​គាត់​ក៏មាន​​​នូវ​រថយន្ត​​ប្រភេទ​ Monster Truck  ដូច​ជា​​​​​រថយន្ត​​​របស់​ GMC ​​ដែលកង់របស់​វា​សមត្ថភាព​​អា​ច​បើកបរ​លើ​ទឹក​បាន​​​​ទៀត​ និង​​​​​​រថយន្ត​​របស់​​​​​ Mercedes ​4X4 ​​​ដែល​មាន​កង់​​ទាំង ៤ មាន​ទំហំ​​ធំ​ជាង​មនុស្ស​​​ ហើយ​រថយន្ត​​ផ្សេង​ៗ ​​ដូច​​ជា​ ឡាន​​ Jeep យោធា​​​​​​របស់​អាមេរិក​​​ខ្នាត​យក្ស និង​​​​​រថយន្ត​របស់​​ប៉ូលីស​​​​​​ជាច្រើន​​​​​ស៊េរី​ លោកតា Hamad បាន​​ប្រ​មូល​ចូល​សារមន្ទី​របស់​គាត់​​សឹងតែទាំងអស់​ ​​មិន​ឲ្យ​បាត់​​ម៉ូដែល​ណា​ឡើយ​​ ក្រៅពី​​នេះ​មាន​រថយន្ត​​បុរាណ​ជាច្រើន​​ទៀត​​ ​សូម្បី​តែ​រថយន្ត​​​​​​ដែល​បាន​បង្កើត​​ឡើង​​ដំបូង​គេ​ក៏មាន​នៅក្នុង​សារមន្ទី​នោះ​ផងដែរ៕​

Jeep

១

ប្រ​ភព៖ medium

​​អត្ថបទ​ដោយ​​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia