ឃើញក្រុមហ៊ុនធំៗរត់ទៅប្រើ AI ព្រោងព្រាត ឥឡូវ Apple នៅមិនសុខចង់ច្នៃ Siri ឲ្យមានសមត្ថភាព ដូច ChatGPT ដែរ
Makara Rin
MARCH 16 2023
អេឡិចត្រូនិក
304 views
2 mins read

AI កំពុងក្លាយជាតួឯកយ៉ាងសំខាន់ដែលមនុស្សភាគច្រើនបានចាប់អារម្មណ៍ក៏ដូចជាបានចូលទៅប្រើប្រាស់ តួយ៉ាងដូចជា ChatGPT ជាដើម ដោយឡែកក៏មានក្រុមហ៊ុនធំៗមួយចំនួនបានងាកទៅប្រើប្រាស់វាផងដែរដូចជា Microsoft និង​ Google ជាដើម។ ដោយឡែកថ្មីៗនេះ Apple ក៏មិននៅស្ងៀមដែរពោលគឺកំពុងច្នៃមុខងារ Siri ដែលមានយូរឆ្នាំមកហើយ ដោយអាចនឹងធ្វើឲ្យវាមានសមត្ថភាពដូចទៅនឹង ChatGPT ដែរ។

យោងតាមការចុះផ្សាយរបស់ Macrumors បានឲ្យដឹងថា កាលពីខែមុននៅក្នុងព្រឹត្តិការណ៍ AI Sbubmit ប្រចាំឆ្នាំគឺគេបាននិយាយទាក់ទងនឹងការអភិវឌ្ឍលើបច្ចេកវិទ្យានេះ ក្នុងនោះផងដែរយើងឃើញថា មានវិស្វករក៏ដូចជាសមាជិកផ្សេងទៀតដែលស្ថិតនៅក្នុងរបស់ Siri គឺបាននឹងកំពុងធ្វើការតស្តមុខងារក៏ដូចជាបច្ចេកវិទ្យាមួយនេះឬហៅថា language-generation concept ជារៀងរាល់សប្តាហ៍តែម្តង ដើម្បីតាមឲ្យទាន់ AI Chatbot របស់ក្រុមហ៊ុន OpenAI ដែលហៅថា​ ChatGPT។

យ៉ាងណាមិញសម្រាប់បច្ចេកវិទ្យា AI ជំនាន់ថ្មីនេះគឺអាចបង្ហាញឲ្យយើងដឹងឃើញពីរបៀបដែលដែលមុខងារ Siri, Alexa​ ឬប្រភេទ Voice Assistant ផ្សេងទៀតដែលកំពុងធ្វើការប្រណាំងប្រជែងជាមួយបច្ចេកវិទ្យា AI ដែលកំពុងផ្ទុះសព្វថ្ងៃ។ បន្ថែមពីលើនេះទៅទៀត អតីតវិស្វករបស់ Apple លោក John Burkey ដែលធ្លាប់ធ្វើការនៅលើមុខងារ Siri នេះក៏បានធ្វើការបញ្ជាក់បន្ថែមផងដែរថា​មុខងារ Voice Assistant នេះគឺបង្កើតឡើងជាមួយនឹងប្រភេទកូដម្យ៉ាងដែលគេហៅថា Cunky Code ពោលគឺត្រូវចំណាយពេលច្រើនសប្តាហ៍ទើបអាចធ្វើបច្ចុប្បន្នភាពលើមុខងាររបស់វា។

ហើយសម្រាប់មុខងារទាំងអស់នេះគឺមិនមែនស្រួលក្នុងការធ្វើបច្ចុប្បន្នភាពទេ ពោលគឺរាល់ការបន្ថែមឃ្លាថ្មីៗ គឺត្រូវការបង្កើតឡើងវិញជាមួយនឹងទិន្នន័យរបស់ Siri ទាំងមូលតែម្តង ដែលអាចចំណាយពេលដល់ទៅ 6 សប្តាហ៍ឯណោះ ហើយអាចចំណាយពេលដល់ 1ឆ្នាំប្រសិនបើធ្វើការអភិវឌ្ឍលើមុខងារដែលស្មុគស្មាញជាងហ្នឹងទៀត។

គូសបញ្ជាក់ផងដែរថា ជុំវិញការអភិវឌ្ឍលើមុខងារថ្មីនេះ គឺយើងមិនទាន់មានតម្រុយថា មុខងារ Voice Assistant “ Siri” អាចនឹងមានភាពប៉ិនប្រសប់ក៏ដូចជាមានភាពច្នៃប្រឌិតដូចទៅនឹង ChatGPT ដែរ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team