ទាន់អត់! Apple ដាក់ចេញ Version ថ្មីជាមួយការធ្វើបច្ចុប្បន្នភាពមុខងារដ៏ធំទាំង ៥ នេះនៅលើ iPhone
Khunna - ឃុនណា
JANUARY 27 2026
ឌីជីថល
807 views
3 mins read

Apple ទើបតែបានបញ្ចេញ iOS 26.2.1 ហើយខុសប្លែកពីលេខអាប់ដេតតូចៗភាគច្រើន ការអាប់ដេតមួយនេះរួមមានមុខងារថ្មីៗជាច្រើនផងដែរ។

យោងតាមការដាក់ចេញផ្សាយរបស់ Apple security releases សារព័ត៌មានក្រៅស្រុក Forbes បានប្រាប់ឲ្យដឹងថាការអាប់ដេតនេះគឺសម្រាប់ទូរស័ព្ទ iPhone ទាំងអស់ចាប់ពីស៊េរីឆ្នាំ ២០១៩ ឡើងទៅ។ មានន័យថា រាប់ចាប់តាំងពី iPhone 11 និងរាល់ iPhone ជំនាន់ក្រោយៗទាំងអស់ រួមទាំង iPhone SE ទាំងម៉ូដែលជំនាន់ទី២ និងទី៣។ ហើយសមាជិកទាំងអស់នៃស៊េរី iPhone 17 ក៏ត្រូវបានរាប់បញ្ចូលដូចគ្នា។

iOS 26.2.1 1

iOS 26.2.1 នៅក្នុងឆ្នាំ ២០២៦ នេះ ការអាប់ដេតនេះមិនមែនត្រឹមតែជួសជុលចន្លោះប្រហោង (Bugs) នោះទេ ប៉ុន្តែវាបាននាំមកនូវមុខងារសំខាន់ៗដែលផ្ដោតទៅលើ Apple Intelligence (AI) និងបទពិសោធន៍អ្នកប្រើប្រាស់ដូចខាងក្រោម៖

66338 139429 Img 8314 1 Xl

  • Siri ជំនាន់ថ្មី (Contextual Awareness): Siri កាន់តែឆ្លាតវៃក្នុងការយល់ពីអ្វីដែលអ្នកកំពុងធ្វើនៅលើអេក្រង់។
  • មុខងារ "Visual Search" កម្រិតខ្ពស់: គ្រាន់តែលើកកាមេរ៉ាតម្រង់ទៅកាន់ទីតាំងណាមួយ វានឹងប្រាប់ព័ត៌មានលម្អិតពីហាង លេខទូរស័ព្ទ ឬម៉ឺនុយអាហារបានយ៉ាងរហ័ស។
  • ការសរសេរ និងសង្ខេបអត្ថបទ (Writing Tools): បន្ថែមសមត្ថភាពក្នុងការកែសម្រួលអត្ថបទក្នុងកម្មវិធី Notes និង Mail ឱ្យកាន់តែមានលក្ខណៈវិជ្ជាជីវៈ ឬផ្លាស់ប្តូរតោន (Tone) នៃសារតាមតម្រូវការរបស់អ្នក។
  • លើកកម្ពស់ថាមពលថ្ម (Battery Optimization): បើទោះជាការអាប់ដេតមានទំហំជិត 1GB ក៏ដោយ ប៉ុន្តែវាមានកូដថ្មីដែលជួយកាត់បន្ថយការស៊ីថ្មក្នុងពេល standby ជាពិសេសលើ iPhone 17 ស៊េរី។
  • Emoji ថ្មីៗ: ការបន្ថែមនូវរូបតំណាងអារម្មណ៍ (Emoji) ថ្មីៗមួយចំនួនដែលជាផ្នែកនៃស្ដង់ដារ Unicode ចុងក្រោយបង្អស់។

Gold and Silver Rate Today 24 1

តែយ៉ាងណាក្តីការ Update មួយនេះគឺមិនអនុញ្ញាតឲ្យ iPhone ទាំង ១០ ម៉ូឌែលខាងក្រោមដំឡើង Version បានទេ៖

  • iPhone Xs, iPhone Xs Max, iPhone XR, iPhone X, iPhone 8, iPhone 8 Plus, iPhone 7, iPhone 7 Plus, iPhone 6s, iPhone 6s Plus។ 

  • ទោះបីជា iPhone ទាំងនេះមិនអាចឡើង iOS 26.2.1 បាន ប៉ុន្តែអ្នកនៅតែអាចប្រើប្រាស់វាបានធម្មតាជាមួយ iOS Version ចុងក្រោយដែលវាអាចទទួលយកបាន (ដូចជា iOS 25 iOS 18 តាមស៊េរីទូរស័ព្ទដែលអ្នកប្រើ)។

ដូច្នេះដើម្បី Update Version បាន សូមបើកកម្មវិធី Settings នៅលើ iPhone រួចជ្រើសរើសយក General បន្ទាប់មកយក Software Update។ បន្ទាប់មក ចុចលើពាក្យ Download and Install ហើយវានឹងមាននៅលើទូរស័ព្ទរបស់អ្នកក្នុងពេលឆាប់ៗនេះ។ វាគឺជាការអាប់ដេតដែលមានទំហំមធ្យមដោយនៅលើ iPhone 17 Pro Max វាមានទំហំ 838.9MB។ វាត្រូវបានទាញយក និងដំឡើងយ៉ាងលឿន ពោលគឺប្រើពេលសរុបតិចជាង ១០ នាទីប៉ុណ្ណោះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia