ធ្ងន់កហើយ Apple ពេលនេះ! គេកម្មង់ iPhone 15 Pro Max 1T តែ 1គ្រឿង តែច្រឡំដាក់ឲ្យគេ 60គ្រឿង
Makara Rin
NOVEMBER 3 2023
អេឡិចត្រូនិក
1.2 K views
2 mins read

មិនដឹងថាជាកំហុសបច្ចេកទេសរបស់ Apple ឬយ៉ាងណានោះទេ ដោយកន្លងមកក៏មិនធ្លាប់បានឃើញ Apple ច្រឡំដឹកទូរស័ព្ទទៅឲ្យអ្នកដែលបានកម្មង់ខុសច្រើនដល់ម្លឹងដែរ បើគិតជាទឹកប្រាក់ចូលជាង ៩ម៉ឺនដុល្លារទៅហើយ។ 

ក្នុងនោះផងដែរ តាមរយ;អ្នកប្រើប្រាស់បណ្តាញសង្គម TikTok ម្នាក់បានធ្វើការរៀបរាប់ថា គេបានធ្វើការកម្មង់ទូរស័ព្ទ iPhone 15 Pro Max ដែលមាន Storage 1T សម្រាប់ប្រើប្រាស់ខ្លួនគាត់ផ្ទាល់ចំនួន 1គ្រឿង​ និងចំនួន 3គ្រឿងទៀតដែលមាន Storage 256GB ចំនួន 3គ្រឿងសម្រាប់ក្រុមការងាររបស់គាត់។ 

Feature Images

យ៉ាងណាមិញ ទូរស័ព្ទដែលគាត់បានកម្មង់សម្រាប់ខ្លួនគាត់គឺទទួលបានហើយ ប៉ុន្តែអ្វីដែលប្លែកនោះគឺទូរស័ព្ទ 3គ្រឿងទៀតដែលគាត់បានកម្មង់សម្រាប់មិត្តរួមការងាររបស់គាត់ តែបែជាទទួលបាន រហូតទៅដល់ 3កេះ ដោយក្នុងនោះផ្ទុកទៅដោយ សុទ្ធតែ iPhone 15 Pro Max ទំហំ 1T រហូតទៅដល់ 60គ្រឿងឯណោះ។

@legends_gio Someone reallyyy screwed up 😭 #fyp ♬ original sound - Legends_gio

លើសពីនេះទៅទៀតសម្រាប់ទូរស័ព្ទ iPhone 15 Pro Max ដែលគាត់បានកម្មង់ 3គ្រឿងនោះមានតម្លៃត្រឹមតែ $3,600 បណ្ណោះ ប៉ុន្តែសម្រាប់ iPhone ដែល Apple ច្រឡំដឹកមកនោះគឺមានតម្លៃខ្ទង់ $1,599 ក្នុង 1គ្រឿង ដូច្នេះវាអាចឈានដល់ $96,000 សម្រាប់ 60គ្រឿងនេះ។ 

សម្រាប់ប្រិយមិត្តវិញគិតយ៉ាងណាដែរ ប្រសិនបើរឿងមួយនេះកើតឡើងលើអ្នកទាំងអស់គ្នា

អត្ថបទដោយ៖ រិន​ មករា

null
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia